Trending now

កម្ពុជាត្រៀមទទួលកងទ័ពមួកខៀវជាង ២០០ នាក់ត្រឡប់មកកាន់ប្រទេសវិញក្រោយបញ្ចប់បេសកកម្មនៅម៉ាលី

09:44 | 14/09/2020 (សរុបដោយសាមេត)

នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២០ ខាងមុខ កម្ពុជានឹងទទួលកងទ័ពមួកខៀវជាង ២០០ នាក់ត្រឡប់មកកាន់ប្រទេសវិញក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅម៉ាលី។

កម្ពុជាត្រៀមទទួលកងទ័ពមួកខៀវជាង ២០០ នាក់ត្រឡប់មកកាន់ប្រទេសវិញក្រោយបញ្ចប់បេសកកម្មនៅម៉ាលី

នាបច្ចុប្បន្ននេះ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពកម្ពុជាបានរៀបចំទីតាំងធ្វើចត្តាឡីស័ក ពិនិត្យ រកជំងឺរាតត្បាត COVID-19 ចំនួន ២ កន្លែងធំៗរួចហើយ នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ដើម្បីត្រៀមទទួលកងយោធាមួកខៀវកម្ពុជាទាំងអស់នេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ និងជាអគ្គនាយមជ្ឈមណ្ឌល ជាតិ រក្សាសន្តិភាព បានឲ្យដឹងផងដែរថា ចំពោះមុខមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព មានទីតាំងធ្វើ ច ត្តាឡីស័ក លើទ័ពមួកខៀវ មកក្រៅប្រទេស ចំនួនពីរកន្លែង មានចំនួន ៩ អាគារធំៗ បន្ទប់ស្នាក់នៅធំៗ បង្អួច ខ្យល់ ចេញចូល បរិយាកាសល្អ ដាក់គ្រែចំនួន ៣ ទៅ ៤ គន្លាតពីគ្នា ប្រមាណ ២ កន្លះ ទៅ ៣ ម៉ែត្រ ក្នុងនោះ សម្រាប់មណ្ឌលចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ( ឧដុង្គ ) គឺមានចំនួន ៧៩ គ្រែ និងនៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ពហុសាសន៍ ស្រុកភ្នំស្រួច មានចំនួន ១៦៨ គ្រែ សរុប ២៤៧ គ្រែ ។

លោក សែម សុវណ្ណនី បន្តថា នៅពេលនេះ យើងបានកែប្រែទម្រង់ នៃការរៀបចំធ្វើចត្តាឡីស័ក តាម បែបថ្មី ដែលអាចធានានូវផាសុកភាព ភាពអនាម័យ ជាពិសេស គឺការរក្សាគន្លាត គ្រែ នៅក្នុងកន្លែង ស្នាក់នៅ និងមានការប្រុងប្រយ័ត្ន បានខ្ពស់ជាងមុន ។

សូមបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញពិនិត្យទីតាំងចត្តាឡីស័ក មជ្ឈមណ្ឌលជាតិ របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការ ជាតិ បញ្ជូនកងកម្លាំង និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

សូមរំលឹកថា នៅដើមខែ កញ្ញា នេះលោក ម៉ម ប៊ុនហេង បានថ្លែងថា ទីតាំងធ្វើចត្តាឡីស័ក លើ ទ័ព មួក ខៀវ មកពីប្រទេសម៉ាលី របស់មជ្ឈមណ្ឌលជាតិ គឺមានភាពស្អាត អនាម័យល្អ និង ស្របតាម ស្តង់ដារ ដែលក្រសួងសុខាភិបាល បានកំណត់ ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស