Trending now

៨ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិជាង៤៤ម៉ឺនតោន ភាគច្រើនទៅចិន

11:25 | 03/09/2020 (-)

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណ ៤៤២ ២០៣តោន បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ មានប្រមាណ ៣៤២ ០៤៥តោនតោន។ ទិសដៅនាំចេញមាន ៥៩ប្រទេស ដែលប្រទេសចិនជាប្រទេសទី១ ដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ និងបារាំងឈរលំដាប់ទី២។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្មចេញផ្សាយនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០។

៨ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិជាង៤៤ម៉ឺនតោន ភាគច្រើនទៅចិន

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ប្រទេស​ចិន ជាទី​ផ្សារ​ធំជាងគេ​ទីមួយ ក្នុងការ​នាំចេញ​អង្ករ​ពី​កម្ពុជា ក្នុង​បរិមាណ​ជិត ១៦​ម៉ឺន​តោន​, លេខ​២​ប្រទេស​បារាំង​នាំចូល​ជាង ៥​ម៉ឺន​តោន​, លេខ​៣​ប្រទេស​ហ្គា​បុល ប្រមាណ ៣​ម៉ឺន​តោន​, លេខ​៤​ប្រទេស​ម៉ាឡេស៊ី មាន​ប្រមាណ ២​ម៉ឺន​តោន​, លេខ​៥​ប្រទេស​អូស្ត្រាលី​មាន ២​ម៉ឺន​តោន​។

​បើតាម​របាយការណ៍​ក្រសួងកសិកម្ម​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ប្រមាណ ៦០​ម៉ឺន​តោន​។ ក្រៅពី​អង្ករ កម្ពុជា​បាន​នាំចេញ​ដំណាំ​កសិផល ដូចជា ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ និង​ម្សៅដំឡូង ជិត​៣,២​លាន​តោន​, គ្រាប់ស្វាយចន្ទី ជាង​២០​ម៉ឺន​តោន​, គ្រាប់ពោត ជិត​១២​ម៉ឺន​តោន​, ចេក ជាង​១៥,៧​ម៉ឺន​តោន​, ស្វាយ ជិត​៦​ម៉ឺន​តោន​, ស​ណ្តែ​ង​សៀង ជាង​៥​ម៉ឺន​តោន ម្រេច ជិត​៣៧០០​តោន​, បន្លែ​ជាង​១៧០​តោន និង​ដំណាំ​ផ្សេងៗ ជាង ២៧​ម៉ឺន​តោន​៕

(-)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាននិងរូបថត៖ thmey thmey.com)

(-)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា