Trending now

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ខណៈរកឃើញករណីថ្មីជាបន្តបន្ទាប់

21:09 | 02/08/2020 (សរុបដោយ ហេង វុធ្ធី)

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ

តាមរយៈបណ្ដាញសង្គម Facebook នៅថ្ងៃអាទិត្យទី០២ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ខណៈដែលករណីជំងឺនេះត្រូវបានរកឃើញជាបន្តបន្ទាប់នៅកម្ពុជា តាមរយៈប្រជាពលរដ្ឋ និងជនបរទេសដែលចូលមកកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ១៩។ តាមការសង្កេតមើលពេលនេះ គឺឃើញថាចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយមានការធ្វេសប្រហែសទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំបើចាំបាច់។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន ២៤០នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយចំនួន១៩៦នាក់ ដែលស្មើនឹង ៨១,៦៧% នៃអ្នកជំងឺកូវីដ១៩ សរុប និង៤២នាក់ទៀតកំពុងសម្រាកព្យាបាល។

ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៩៩១,៥០១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៨៧,៧១៨នាក់ និងជាសះស្បើយឡើងវិញ ១១,៣១០,៣០៥នាក់។ នេះបើគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០នេះ។

ទន្ទឹមនឹងនេះដែរ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ក៏បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាក ៥ថ្ងៃ ជាថ្ងៃសងជំនួស ដែលបានផ្អាកការឈប់សម្រាក កាលពីបុណ្យចូលឆ្នាំ ។

ការអំពាវនាវនេះ ក្នុងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបសំណេះ សំណាល ជាមួយកងកម្លាំងបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមន្ត្រីរាជការ ក្នុងភូមិសាស្ត្រឃុំប្រម៉ោយ ស្រុកវាលវែង និងជួបសំណេះសំណាល ជាមួយប្រតិបត្តិករ បោសសម្អាត មីននៃអង្គការ HALO TRUST និងប្រជាពលរដ្ឋ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានសំដែង ការកោតសរសើរ និងអរគុណចំពោះលទ្ធផល នៃការបោសសំអាតមីន និងកាកសំណល់ពីសង្គ្រាម របស់កងទ័ពយើង ក្នុងក្របខ័ណ្ឌនៃការហ្វឹកហាត់ត្រៀម ចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងកម្លាំង HALO TRUST៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews និង dap-news.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក