Trending now

ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរយៈពេល ៧ ខែដើមឆ្នាំនេះ

09:22 | 04/08/2020 (សរុបដោយសាមេត)

នៅរយៈពេល៧ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសម្រេចបាន ៤២៦,០៧៣ តោន កើនឡើងប្រមាណ ១១៨ ០៦០ តោន ស្មើនឹង ៣៨.៣៣% បើធៀបទៅនឹងរយៈពេល៧ខែដើមកាលពីឆ្នាំមុន។

ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរយៈពេល ៧ ខែដើមឆ្នាំនេះ

បើយោងតាមតួលេខថ្មីដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅរយៈពេល៧ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករសម្រេចបាន ៤២៦,០៧៣តោន កើនឡើងប្រមាណ ១១៨ ០៦០ តោន ស្មើនឹង ៣៨.៣៣% បើធៀបទៅនឹងរយៈពេល៧ខែដើមឆ្នាំ២០១៩ ដែលមានចំនួន ៣០៨,០១៣ តោន។ ក្នុងនោះ ដោយឡែកសម្រាប់ខែកក្កដា ឆ្នាំ២០២០ ការនាំចេញអង្ករបាន ចំនួន ២៨៤១៣ តោន កើនឡើងចំនួន ១៩៣៨ តោន ស្មើនឹង ៧.៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨៥២៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩២០៨តោន, អង្ករចំហ៊ុយមានចំនួន ៦៨២ តោន និងអង្ករក្រហមមានចំនួន ២៨.៤១ តោន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ មានប្រទេសចំនួន ៥៧ បានទិញអង្ករកម្ពុជា។ នៅក្នុងសហភាពអឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន៦ និងនៅទ្វិបដទៃទៀតចំនួន ២៦ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៧០ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអឺរ៉ុបកើនចំនួន ៣៧.៧០%, ប្រទេសចិនកើនចំនួន ២៥.៩១%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៤.០៣%, និងគោលដៅដទៃទៀតបានកើនឡើងចំនួន ៧២.៤០% ។

រដ្ឋាភិបាលកម្ពុជាកំពុងមានគោលការណ៍លើកកម្ពស់ការអភិវឌ្ឍន៍កសិកម្ម លើកទឹកចិត្តកម្មករដែលបាត់បង់ការងារដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 អាចផ្លាស់ប្តូរការងារនិងចូលរួមក្នុងកសិកម្មក្នុងស្រុក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យកសិកម្ម រួមទាំងស្រូវអង្ករជាមុខទំនិញសំខាន់ តែងតែជាសសរស្តម្ភសេដ្ឋកិច្ចមួយដែលជួយប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម