Trending now

ពលរដ្ឋកម្ពុជាចំនួន ១៤៣នាក់ នៅប្រទេសរុស្សី និងអេហ្ស៊ីប បានត្រលប់មកដល់មាតុប្រទេសវិញ

11:24 | 20/07/2020

ពលរដ្ឋកម្ពុជាសរុបចំនួន ១៤៣នាក់ ដែលក្នុងនោះរួមមាន សិក្ខាកាមយោធា ៩៨នាក់ និស្សិត ០១នាក់ និងពលរដ្ឋជាប់គាំង ០១នាក់ មកពីប្រទេសរុស្ស៊ី ព្រមទាំងនិស្សិត ៤៣នាក់ មកពីប្រទេសអេហ្ស៊ីប បានមកដល់មាតុប្រទេសវិញ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានប្រគល់ម៉ាស់សម្រាប់ពលរដ្ឋកម្ពុជា

ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ការធ្វើមាតុភូមិនិវត្តន៍នេះ ធ្វើឡើងក្រោមកិច្ចសហការរវាងស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងស្ថានទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប ដោយស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ជាអ្នកជួយសម្របសម្រួល និងរៀបចំជើងយន្តហោះតភ្ជាប់ពីទីក្រុងគូឡាឡាំពួ ទៅរាជធានីភ្នំពេញ។ សិក្ខាកាមយោធា និងនិស្សិតទាំងនេះ មួយចំនួនបានបញ្ចប់ការសិក្សា មួយចំនួនត្រូវទៅធ្វើកម្មសិក្សានៅប្រទេសកម្ពុជា ហើយមួយ ចំនួនត្រូវសម្រាកវិស្សមកាលរយៈពេលយូរ។

ក្នុងឱកាសជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ ឯកឧត្ដម ឯកអគ្គរាជទូតបាននាំយកម៉ាស់ និងទឹកអាល់កុលអនាម័យ ចែកជូនក្រុមនិស្សិតទាំងអស់ និងបានរំលឹកឱ្យប្រុងប្រយ័ត្នក្នុងការការពារ និងបង្ការការឆ្លងជំងឺដ៏កាចសាហាវនេះ។

ពលរដ្ឋកម្ពុជាចំនួន ១៤៣នាក់ នៅប្រទេសរុស្សី និងអេហ្ស៊ីប បានត្រលប់មកដល់មាតុប្រទេសវិញ

ឯកឧត្ដម បានជម្រាបអំពីការយកចិត្តទុកដាក់ និងការគិតគូរពីសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ ដល់និស្សិតទាំងអស់ ក៏ដូចជាពលរដ្ឋខ្មែរទូទៅដែលកំពុងជាប់គាំងនៅបរទេស ដោយសារការបិទជើងយន្តហោះ ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩។

(ប្រភពព័ត៌មាន: akp.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា