Trending now

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​មាន​ចំនួន ៣,១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៤ ខែ នៃ​ឆ្នាំ​នេះ​

21:10 | 17/06/2020

​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹងថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ថៃ​មាន​ចំនួន ៣,១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៤ ខែ​ដំបូង​នៃ​ឆ្នាំនេះ ពោលគឺ​មានការ​កើនឡើង​ចំនួន ១៨,៣ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​។​

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​មាន​ចំនួន ៣,១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៤ ខែ នៃ​ឆ្នាំ​នេះ

ប្រទេស​កម្ពុជា​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ២,៤ ពាន់​លាន​ដុល្លារ​លើ​ការ​នាំចូល​ទំនិញ​នានា​ពី​ប្រទេស​ថៃ​ដែល​ភាគច្រើន​ជា​គ្រឿង​ម៉ាស៊ីន អេ​ឡិច​ត្រូ​និ​ច ប្រេងឥន្ធនៈ សំភារៈ​សំណង់ អាហារ​គ្រឿងសំអាង និង​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ ខណៈដែល​ខ្លួន​ទទួលបាន​ចំណូល​ចំនួន ៦៨៧ លាន​ដុល្លារ​ពី​ការនាំចេញ​ទៅកាន់​ប្រទេស​ថៃ​វិញ​ដែល​រួមមាន​គ្រឿងអលង្ការ​និង​ផលិតផល​កសិកម្ម​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ប្រទេស​ទាំងពីរ​មាន​គោលបំណង​ក្នុងការ​ទទួលបាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ១៥ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ បើ​ប្រៀបធៀប​នឹង​ចំនួន ៩,៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ និង ៨,៣ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៨ កន្លងទៅ ៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា