Trending now

ប្រទេសកម្ពុជារំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូ

11:09 | 21/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ២០ ខែមិថុនា ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ។

ទិដ្ឋភាពនៃពិធីរំលឹកខួប ៤៣ ឆ្នាំនៃឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

ថ្លែងនៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកថា ៖ “នេះគឺជាការធ្វើឱ្យបានផ្លូវប្រវត្តិសាសន៍ ដ៏មានសារសំខាន់មួយនេះ មិនត្រឹមតែអប់រំកូនចៅកម្ពុជាតែមួយនោះទេ ទាំងកូនចៅជំនាន់ក្រោយវៀតណាម ក៏មើលឃើញអំពីកិច្ចសហប្រតិបត្តិការ ពឹងពាក់គ្នាទៅវិញទៅមក ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ហើយនេះចាត់ទុកថាជាកម្លាំងដ៏ធំខ្លាំងក្លាណាស់ ទប់ស្កាត់ជាមួយពួកមានមហិច្ចតាបំបែកបំបាក់សាមគ្គីភាពរបស់កម្ពុជា-វៀតណាម យ៉ាងមានប្រសិទ្ធភាពថែមទៀត”។

នៅថ្ងៃទី ២០ ខែមិថុនាឆ្នាំ ១៩៧៧ ពេលនោះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីហ៊ុនសែនមានអាយុ ២៥ ឆ្នាំបានសំរេចចិត្តឆ្លងកាត់ព្រំដែនពីភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រដល់ការរំដោះជាតិ ប្រទេសកម្ពុជាបានរួចផុតពីរបបប៉ុលពតដ៏ឃោរឃៅ។ នេះគឺជាការសម្រេចចិត្តដ៏អង់អាចក្លាហានដែលជាប្រភពនៃជ័យជំនះដ៏ធំធេងសម្រាប់បដិវត្តកម្ពុជាដោយផ្ដួលរលំរបបខ្មែរក្រហមរបបខ្មែរក្រហមដ៏ឃោរឃៅនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ និងបានជួយសង្គ្រោះជីវិតប្រជាជនកម្ពុជារាប់លាននាក់ដែលកំពុងប្រឈមនឹងគ្រោះ ប្រល័យពូជសាសន៍ផងដែរ៕

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖ VOV)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)