នៅថ្ងៃទី៥ ខែសីហា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ។
![]() |
លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងកិច្ចពិភាក្សា |
ក្នុងកិច្ចពិភាក្សានេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបជូនលោកអគ្គលេខាបក្ស Nguyen Phu Trong អំពីស្ថានភាពនៅកម្ពុជា និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបានផ្ញើលិខិតអបអរសារទរ និងជូនពរតាមទូរស័ព្ទចំពោះសម្តេច និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះក្នុងការបោះឆ្នោត ឆ្នាំ២០២៣នេះ ដែលជាសក្ខីភាពនៃសាមគ្គីភាពនិងភារតភាពដ៏រឹងមាំ និងកិច្ចសហប្រតិប្តតិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
![]() |
សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចពិភាក្សា |
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាបក្ស Nguyen Phu Trong ដែលបានសម្តែងអំពីការជឿជាក់ និងគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ និងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើមដែលបង្ហាញពីការជឿជាក់ និងគាំទ្រដ៏ខ្លាំងរបស់ប្រជាជនកម្ពុជាចំពោះគណបក្សប្រជាជនកម្ពុជា។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជំនះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដយលោកបណ្ឌិត ហ៊ុន ម៉ាណែត។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងនូវការកសាង និងអភិវឌ្ឍប្រទេសកម្បុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា ពូនជ្រុំ និងបន្តទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស និងរដ្ឋាភិបាលប្រទេសទាំងពីរ។
![]() |
ទិដ្ឋភាពនៃកិច្ចពិភាក្សា |
លោកអគ្គលេខាបក្ស Nguyen Phu Trong និងសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា បន្តពង្រឹងនិងពង្រីកឥតឈប់ឈរ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅក្នុងពិភពលោក។
ថ្នាក់ដឹកនាំទាងពីរ បានផ្តល់សារសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកជាប្រពៃណីដែលជាកត្តាចាំបាច់បំផុតក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីនិងការរំដោះប្រជាជន ព្រមទាំងការកសាងនិងអភិវឌ្ឍប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងថានឹងរួមគ្នាថែរក្សា និងពូនជ្រំទំនាក់ទំនង សាមគ្គីភាពដ៏រឹងមាំ ព្រមទាំងឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕
មតិពីមិត្តអ្នកអាន