Trending now

អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ

08:44 | 26/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ២៥ ខែកក្កដា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីរំលឹកខួបលើកទី ៧៥ ទិវាបង្កើតសម្ព័ន្ធសមាគមន៍អក្សរសាស្ត្រសិល្បៈ វៀតណាម (១៩៤៨ - ២០២៣)។

អគ្គលេខាបក្សលោក Nguyen Phu Trong៖ លើកកំពស់គុណភាព និងប្រសិទ្ធភាពរបស់សមាជិកសភាជាស្ត្រី អគ្គលេខាបក្សលោក Nguyen Phu Trong៖ លើកកំពស់គុណភាព និងប្រសិទ្ធភាពរបស់សមាជិកសភាជាស្ត្រី
ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ព​ផ្សាយ​ជាភាសាបរទេសចំនួន ៧ ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ព​ផ្សាយ​ជាភាសាបរទេសចំនួន ៧
អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ
អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ

ក្នុងសុន្ទរកថានៅពិធីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយល់ដឹងយ៉ាងស៊ីជម្រៅអំពីតួនាទី និងឋានៈដ៏សំខាន់នៃ វប្បធម៌ អក្សរសាស្ត្រ និងសិល្បៈក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវគាំទ្រ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលបំផុត សម្រាប់សកម្មភាពវប្បធម៌ អក្សរសាស្ត្រ សិល្បៈ តាមរយៈយន្តការ និងគោល នយោបាយ; កៀរគរធនធានទាំងអស់ ទាំងខាងសម្ភារៈ និងខាងស្មារតី ដើម្បីឱ្យវប្បធម៌ អក្សរសាស្ត្រ និងសិល្បៈមានការរីកចម្រើនយ៉ាងខ្លាំងក្លា ហើយរួមចំណែកកាន់តែច្រើន ក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ។ លោកអគ្គលេខាបក្សមានប្រសាសន៍ថា៖

“ខ្ញុំជឿជាក់ថា ខឿនអក្សរសាស្ត្រសិល្បៈបដិវត្តន៍វៀតណាម រួមជាមួយនឹង ជួរអ្នកអក្សរសាស្ត្រ សិល្បករ ដែលធ្លាប់បានហាត់ពត់លត់ដំ ក្នុងការតស៊ូ បដិវត្តន៍កាលពីមុន និងក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិនាពេល បច្ចុប្បន្ន នឹងបន្តពង្រីកសមិទ្ធិផលនៃអក្សរសាស្ត្រ សិល្បៈ ក្នុងអំឡុងពេល ៧៥ ឆ្នាំ កន្លងមក។ ប្រាកដណាស់ថា យើងនឹងជំនះពុះពារលើការលំបាក និងបញ្ហាប្រឈម ទាំងអស់ ដើម្បីមានស្នាដៃបន្ថែមទៀតដែលសក្តិសមនឹងប្រជាជននិងមាតុភូមិ វៀតណាម បំពេញតាមការរំពឹងទុករបស់ប្រជាជន”។

អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើឱ្យសម្ព័ន្ធសមាគមអក្សរ សាស្ត្រសិល្បៈ បញ្ញវន្តអក្សរសាស្ត្រ សិល្បៈវៀតណាម បន្តពិគ្រោះយោបល់ បដិវាទ ក្នុងដំណើរការកសាង កែលម្អយន្តការ គោលនយោបាយ និងឯកសារច្បាប់ ដើម្បី ស្វែងរក ទាក់ទាញ ប្រើប្រាស់ និងលើកតម្កើងបញ្ញវន្ត-អ្នកអក្សរសាស្ត្រ និងសិល្បករ ដែលមានទេពកោសល្យ សំដៅកសាងជួរអ្នកអក្សរសាស្ត្រសិល្បៈករឲ្យបាន រឹងមាំ បំពេញតម្រូវការនៃការអភិវឌ្ឍវប្បធម៌ ការកសាងមនុស្សវៀតណាម ក្នុងដំណាក់កាលថ្មី៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស