Trending now

ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ព​ផ្សាយ​ជាភាសាបរទេសចំនួន ៧

18:00 | 21/05/2023

ខ្លឹមសារនៃសៀវភៅបានក្លាយទៅជាការតម្រង់ទិសដៅដ៏សំខាន់ជួយកម្មភិបាល បក្ខជន និងប្រជាជនយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀត អំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម។

ស៊ីហ្គេមលើកទី៣២៖ នាព្រឹកថ្ងៃទី ៧ ឧសភា ប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាសទី ៧ ស៊ីហ្គេមលើកទី៣២៖ នាព្រឹកថ្ងៃទី ៧ ឧសភា ប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាសទី ៧
អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ទេពកោសល្យគឺជាធនធានរបស់ប្រទេសជាតិ អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ទេពកោសល្យគឺជាធនធានរបស់ប្រទេសជាតិ
ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ព​ផ្សាយ​ជាភាសាបរទេសចំនួន ៧
ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ព​ផ្សាយ​ជាភាសាបរទេសចំនួន ៧

នារសៀលថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិមបានសហការជាមួយអង្គភាពពាក់ព័ននានារៀបចំពិធីប្រកាស ឧទ្ទេសនាមសៀវភៅក្រោមចំណងជើងថា “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពី សង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បោះពុម្ពផ្សារជាភាសាបរទេសចំនួន ៧។

សៀវភៅ “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពី សង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម”បានចេញផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ( ៣ កុម្ភៈ ១៩៣០ -៣ កុម្ភៈ ២០២២) គឺជាស្នាដៃមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា និងទូលំទូលាយរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ។ ខ្លឹមសារនៃសៀវភៅបានក្លាយទៅជាការតម្រង់ទិសដៅដ៏សំខាន់ជួយកម្មភិបាល បក្ខជន និងប្រជាជនយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀត អំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖

“ការប្រកាស និងឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាភាសាបរទេសចំនួន ៧ មានអត្ថន័យនយោបាយផង និងប្រវត្តិសាស្ត្រ វប្បធម៌ផង។ ខ្ញុំសង្ឃឹមថា សៀវភៅជាភាសាបរទេសផ្សេងៗ នេះនឹងបន្តរីកសាយភាយរាល់តម្លៃដ៏ថ្លៃថ្លា ជួយមិត្តភក្តិអន្តរជាតិយល់ដឹងបន្ថែម និងស៊ីជម្រៅអំពីគោលការណ៍ គោលមាគ៌ាផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍរបស់វៀតណាម រួមចំណែកពង្រឹង និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម ជាមួយប្រទេសនានាផងដែរ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ