Trending now

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ទេពកោសល្យគឺជាធនធានរបស់ប្រទេសជាតិ

09:54 | 25/03/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ២៤ មីនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបលើក ទី ៦០ នៃទិវាលោកប្រធានហូជីមិញជួបជាមួយជួរបញ្ញវន្ត និងខួបលើកទី ៤០ នៃការបង្កើតសហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។

ចេញផ្សាយសៀវភៅរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស អំពីការបង្ការ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ចេញផ្សាយសៀវភៅរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស អំពីការបង្ការ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន
ពិធីប្រគល់ផ្លាអាំងស៊ីងអាយុបក្ស ៥៥ឆ្នាំ ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong ពិធីប្រគល់ផ្លាអាំងស៊ីងអាយុបក្ស ៥៥ឆ្នាំ ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong
អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ទេពកោសល្យគឺជាធនធានរបស់ប្រទេសជាតិ
អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ទេពកោសល្យគឺជាធនធានរបស់ប្រទេសជាតិ

មុននេះ ៤០ឆ្នាំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៨៣ នៅទីក្រុងហាណូយ អង្គការចំនួន ១៥ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានប្រារព្ធធ្វើមហាសន្និបាតមួយ ដើម្បីបង្កើតសមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។ ការបង្កើតសមាគមន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានបំពេញសេចក្តីប្រាថ្នារបស់បញ្ញវន្តវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាមួយចំនួនធំក្នុងប្រទេស ឲ្យមានអង្គការរួមមួយដើម្បីប្រមូលផ្តុំ សម្រុះ សម្រួល និងសម្របសម្រួលការរួមបញ្ចូលគ្នានៃសកម្មភាពសម្បូរបែប និងចម្រុះ។ រហូតមកដល់ពេលនេះ សហភាពវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាមមានសមាគមសមាជិកចំនួន ១៥៦ អង្គការវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាជិត ៦០០ ទូទាំងប្រទេស លើពហុវិស័យ។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ “ទេពកោសល្យជាធនធានរបស់ប្រទេសជាតិ។ ធនធានកាន់តែរឹងមាំ ប្រទេសកាន់តែរឹងមាំ។ នៅពេលដែលធនធានអនខ្សោយ ប្រទេសជាតិក៏បាត់បង់សក្តានុពលហើយក៏អន់ខ្សោយដែរ។ ក្នុងសម័យហូជីមិញ បញ្ញវន្តនៃប្រទេសជាតិបានខិតខំដោយឥតឈប់ឈរ ពលីកម្ម ចូលរួមយ៉ាងក្លៀវក្លាក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល រួមចំណែកនាំយកបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀតណាមពីជ័យជំនះមួយទៅជ័យជំនះមួយទៀត។ តាំងពីដើមដំបូងនៃការបង្កើតប្រទេសជាតិមក លោកប្រធានហូជីមិញជាទីស្រឡាញ់បានមានប្រសាសន៍ថា៖ “ប្រទេសត្រូវការការស្ថាបនា ការស្ថាបនាគឺត្រូវមានទេពកោសល្យ” “បញ្ញាជាទុនដ៏មានតម្លៃរបស់ប្រទេសជាតិ”។

លោកអគ្គលេខាបក្សបានស្នើឱ្យបំពេញការងារពិគ្រោះយោបល់ និងរិះគន់ឱ្យកាន់តែប្រសើរឡើងក្នុងដំណើរការរៀបចំ និងសុក្រិត នូវយន្តការ គោលនយោបាយ និងឯកសារច្បាប់ដែលមានលក្ខណៈវិនិច្ឆ័យជាក់ស្តែង សំដៅ កសាងជួរបញ្ញាវ័ន្នវៀត ណាម ធានាបរិមាណនិងគុណភាពគ្រប់គ្រាន់ មានរចនាសម្ព័ន្ធសមស្រប បំពេញតាមតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងសម័យសមាហរណកម្ម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម