Trending now

ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ កម្ពុជាសម្រេចបានសមិទ្ធិផលក្នុងការនាំចេញកសិផលជាច្រើនប្រភេទទៅកាន់ទីផ្សារអន្តរជាតិ

13:50 | 06/05/2020 (សរុបដោយសាមេត)

ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 កំពុងមានភាពស្មុគស្មាញ ប្រទេសជាច្រើននៅលើពិភពលោកនិយាយរួមនិងកម្ពុជានិយាយដោយឡែកកំពុងជួបការលំបាកក្នុងការនាំចេញកសិផល។ ទោះយ៉ាងណាកម្ពុជាក៏ទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ។

នាំចេញអង្កររបស់កម្ពុជា

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា​ កាលពីថ្ងៃទី២ ខែឧសភា កម្ពុជា​សម្រេច​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល​៤ខែ​ដំបូង នៃ​ឆ្នាំ​២០​២០ បាន​ជាង​៣០​ម៉ឺន​តោន កើន​ឡើង​ប្រមាណ​៤១% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​ ២០​១៩​។ នេះគឺជាកំណើនមួយ ដែលគួរឲ្យកត់សម្គាល់បំផុតរបស់កម្ពុជា ដែលបានសម្រេចការនាំចេញ ក្នុងរយៈពេល៤ខែដើមឆ្នាំ ក្នុងតួលេខខ្ពស់បំផុតនារយៈពេល ១០ឆ្នាំចុងក្រោយនេះ។

លោក ហ៊ុន ឡាក់ ប្រធានកុ្រមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៥ ខែឧសភានេះថា ដោយសារតែវិបត្តិកូវីដ១៩​ ប្រទេសមួយចំនួនបានផ្អាកការនាំចេញ ហើយសកម្មភាពមួយចំនួននៅក្នុងពិភពលោកត្រូវផ្អាក ធ្វើឲ្យមានតម្រូវការផ្នែកស្បៀង។ ដោយឡែកកម្ពុជាមិនបានបិទការនាំចេញដែរ ដូច្នេះធ្វើឲ្យមានកំណើននៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស។ លោកបន្ថែមថា មូលហេតុផ្សេងទៀត ដែលនាំឲ្យការនាំចេញអង្ករមានការកើនឡើង គឺតម្លៃស្រូវ និងអង្ករមានតម្លៃល្អ។

ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២០នេះ គឺកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤១ភាគរយ ឬប្រមាណ១២ម៉ឺនតោន​ សហគមន៍អឺរ៉ុប និងប្រទេសអង់គ្លេស មានចំនួន៣២ភាគរយ ឬប្រមាណជិត១០ម៉ឺនតោន ប្រទេសសមាជិកអាស៊ានប្រមាណ១៣ភាគរយ ឬប្រមាណ៣៧ពាន់តោន និងបណ្តាប្រទេសផ្សេងៗទៀតមានចំនួនប្រមាណ១៤ភាគរយ ឬប្រហែល៤៣ពាន់តោន។​

នាំចេញម្រេចនៅកម្ពុជា

ក្រៅពីអង្ករ ផលិតផលម្រេចរបស់កម្ពុជាក៏បានសម្រេចសមិទ្ធិផលសំខាន់ៗមួយចំនួន។ យោងតាមលទ្ធផលនៃការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ដែលបានកត់ត្រាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតផលម្រេចកម្ពុជាបាននាំចេញទៅកាន់ទីផ្សារ១៣ ប្រទេស។

ប្រភពដដែលបានឱ្យដឹងថា ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលម្រេចចំនួន ២.២៥២ តោន ទៅកាន់ទីផ្សារនៅប្រទេសជប៉ុន ប៊ែលហ្សិក ហុល្លង់ បារាំង អាល្លឺម៉ង់ ស្វីស វៀតណាម អាមេរិក រុស្សុី អង់គ្លេស ឥណ្ឌា បេឡារុស និងកូរ៉េ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ