Trending now

ប្រជាពលរដ្ឋក្រីក្រកម្ពុជា ១០០គ្រួសារ ទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា

20:12 | 03/05/2020

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ សមាជិកសមាជិកា នាំយកអំណោយរបស់ សាខាបាទក្រហមកម្ពុជា សហការជាមួយអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវខ្វះខាត ចាស់ជរាស្ត្រី ម៉េម៉ាយ ជនងាយរងគ្រោះចំនួន៣ភូមិ ភូមិស្រែត្រាវ ១៥គ្រួសារ ភូមិស្រែថ្មី១៥គ្រួសារ ភូមិថ្មស៧០គ្រួសារស្ថិតក្នុងឃុំថ្មសស្រុកបូទុមសាគរខេត្តកោះកុងសរុបចំនួន១០០គ្រួសារ។

ទិដ្ឋភាពនៃការចែកអំណោយឧបត្ថម្ភ (រូបថត៖ dap-news.com)

នាឱកាសនោះលោកស្រី មិថុនា ភូថង បានថ្លែងថា ទោះបីជំងឺឆ្លងកូវិដ១៩ ជាជំងឺឆ្លងមានហានិភ័យខ្ពស់ ដែលមានការរីរាលដាល នៅលើពិភពលោកក៍ដោយ តែកាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀងឡើយកាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមៗ ។

លោកស្រីអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ យើងត្រូវមានការប្រុងប្រយត្ន័ជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩ ដោយត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជានិច្ច ជាប្រចាំក្នុងការរស់នៅ ពិសេសអនុវត្តអោយបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យនិងពីក្រុមលោកគ្រូពេទ្យ ហើយយើងត្រូវចូលរួម ទប់ស្កាត់ការរីករាលដាល មេរោគជំងឺកូវីដ១៩បន្តទៀត។

លោកស្រីបានបន្ថែមថា បើបងប្អូនមានលក្ខណៈសង្ស័យ ពីសុខភាពខ្លួនឯងឬកូនចៅ ខុសពីក្រក្រតីបងប្អូនត្រូវអញ្ជើញ ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពិនិត្យសុខភាព ឬធ្វើការព្យាបាល និងផ្តល់ប្រឹក្សាជូនបងប្អូន ហើយសូមបងប្អូនធ្វើការ អនាម័យជាប់ជានិច្ចតាមការ ណែនាំផ្សព្វផ្សាយរបស់ ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។

អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋក្រីក្រទាំង ១០០គ្រួសារ ហើយក្នុងមួយគ្រួសារៗទទួលបាន: អង្ករ២០ គីឡូក្រាម គ្រឿងឧបភោគបរិភោគអាវយឺត ទឹកអាកុលលាងដៃថ្នាំម៉ូស ១ដប ប័ណ្ណប្រកាសស្តីពីអនាម័យ ១សន្លឹក និងថវិកាមួយចំនួនផងដែរ ៕

(ប្រភពព័ត៌មាន: dap-news.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមត្រួតពិនិត្យលេខ ១២ ធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សគ្រុបក្រុមហ៊ុន Viettel
អគ្គលេខាធិការអាស៊ាន៖ វៀតណាមដើរតួនាទីកាន់តែសំខាន់ក្នុងទិសដៅអភិវឌ្ឍន៍អាស៊ាន
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅប្រទេសស្រីលង្កា៖ ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីពីជម្រៅប្រវត្តិសាស្ត្រ ទៅជាសហប្រតិប
ការរឹតបន្តឹងការគ្រប់គ្រងនាវាជានេសាទ ខេត្ត Dong Thap ទប់ស្កាត់ការបំពានច្បាប់ IUU ពីប្រភពដើម
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា