Trending now

កម្ពុជា មានអត្រា​ព្យាបាលអ្នកជំងឺ​កូវីដ១៩ ជាសះស្បើយ​ខ្ពស់​ជាង​គេ នៅ​អាស៊ាន

05:45 | 16/04/2020

គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៥ ខែមេសា​នេះ ចំនួន​អ្នក​ជាសះស្បើយ​ពីកូវីដ១៩ នៅកម្ពុជា បាន​កើន​ឡើង​ ៥នាក់​បន្ថែម​ទៀត សរុប​ចំនួន ៩៦នាក់ ដែល​ស្មើ​នឹង​ ៧៨,៦៩% ធៀប​នឹងចំនួន​អ្នក​ឆ្លង​កូវីដ១៩ សរុប​ចំនួន ១២២នាក់។

ក្រុមគ្រូពេទ្យកម្ពុជា (រូបភាព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)

អត្រា​ជាសះស្បើយ ៧៨,៦៩% នេះ គឺជា​អត្រា​មួយ​ដ៏​ល្អ បើធៀបនឹង​ប្រទេស​ក្នុង​តំបន់។ ខាងក្រោមនេះ ជា​អត្រា​ជាសះស្បើយ នៃ​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់អាស៊ាន៖

  • ប្រ៊ុយណេ ជាសះស្បើយ ១០៧នាក់ ក្នុង​ចំណោម​​អ្នក​ឆ្លង ១៣៦នាក់ (ស្មើនឹង ៧៨,៦៨%)

  • វៀតណាម ជាសះស្បើយ ១៦៩នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ២៦៦នាក់ (ស្មើនឹង ៦៣,៥៣%)

  • ថៃ ជាសះស្បើយ ១៤០៥នាក់ ក្នុង​ចំណោមអ្នក​ឆ្លង ២៦១៣នាក់ (ស្មើនឹង ៥៣,៧៧%)

  • ម៉ាឡេស៊ី ជាសះស្បើយ ២៤៧៨នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ៤៩៨៧នាក់ (ស្មើនឹង ៤៩,៦៩%)

  • សិង្ហបុរី ជាសះស្បើយ ៦១១នាក់ ក្នុង​ចំណោម​​ករណីឆ្លង ៣២៥២នាក់ (ស្មើនឹង ១៨,៧៩%)

  • ទីម័រខាងកើត ជាសះស្បើយ ១នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប ៦នាក់ (ស្មើនឹង ១៦,៦៧%)

  • ឥណ្ឌូណេស៊ី ជាសះស្បើយ ៤២៦នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ៤៨៣៩នាក់ (ស្មើនឹង ៨,៨០%)

  • ហ្វីលីពីន ជាសះស្បើយ ២៩៥នាក់ ក្នុង​ចំណោម​​អ្នក​ឆ្លងសរុប ៥២២៣នាក់ (ស្មើនឹង ៥,៦៤%)

  • មីយ៉ាន់ម៉ា ជាសះស្បើយ ២នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ៦៣នាក់ (ស្មើនឹង ៣,១៧%)

  • ឡាវ ជាសះស្បើយ ១នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ១៩នាក់ (ស្មើនឹង ៥,២៦%)

សូមបញ្ជាក់ថា ទិន្នន័យ​អ្នក​ជាសះស្បើយ និងអ្នកឆ្លង​ខាងលើនេះ គឺយោងតាម​វិបសាយ worldometers គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ៕

(ប្រភពព័ត៌មាន: sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥