តំបន់ប្រតិបត្តិការសឹករងព្រៃវែងអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap

22:30 | 26/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២៤ ខែមករា នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc ស្រុក Hong Ngu គណៈប្រតិភូនៃតំបន់ប្រតិបត្តិការសឹករង​ព្រៃវែង កងយោធពលខេមរភូមិន្ទ បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap។

តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap
ខេត្ត Dong Thap រួមដៃជាមួយគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត Dong Thap រួមដៃជាមួយគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
តំបន់ប្រតិបត្តិការសឹករងព្រៃវែងអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap
តំបន់ប្រតិបត្តិការសឹករងព្រៃវែងអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap

តាងនាមគណៈប្រតិភូតំបន់ប្រតិបត្តិការសឹករងព្រៃវែង កងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ត្រី Tek Phanna មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពីកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap សម្រាប់តំបន់ប្រតិបត្តិការសឹករង​​ព្រៃវែងលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ជូនពរកម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ ខេត្ត Dong Thap ឲ្យទទួលបាននូវសុខភាពល្អ និងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន បំពេញភារកិច្ចដែលបានប្រគល់ឲ្យដោយជោគជ័យ ជូនពរចំណងមិត្តភាពរវាងអង្គភាពទាំងពីរ និងប្រទេសទាំងពីរ ឲ្យស្ថិតស្ថេរជារៀងរហូត។

លោកវរសេនីយ៍ឯក Pham Van Muoi មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាពិសេសដែលតំបន់ប្រតិបត្តិការសឹករងព្រៃវែងផ្តល់ចំពោះកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap ហើយសង្ឃឹមថា នាពេលខាងមុខ ខេត្តព្រៃវែងនឹងបន្តដឹកនាំអង្គភាពក្រោមឱវាទជួយគាំទ្រខេត្ត Dong Thap ក្នុងការអនុវត្តភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តព្រៃវែង និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែនរួមរវាងខេត្តទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើស កសាងព្រំដែនសន្តិភាព និងមិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ