Trending now

តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap

14:00 | 19/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៧ ខែមករា នៅច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba (ស្រុក Tan Hong) គណៈប្រតិភូតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យ កងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកវរសេនីយ៍ឯក Bin Savtadara Vuth មេបញ្ជាការរង បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap។ ទទួលគណៈប្រតិភូមានលោកវរសេនីយ៍ឯក Nguyen Huu Cuong មេបញ្ជាការ។

ខេត្ត Dong Thap រួមដៃជាមួយគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត Dong Thap រួមដៃជាមួយគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
កងទ័ពការពារព្រំដែនខេត្ដ Dong Thap ជួយគាំទ្រអាណិកជនវៀតណាមនៅប្រទេសកម្ពុជា កងទ័ពការពារព្រំដែនខេត្ដ Dong Thap ជួយគាំទ្រអាណិកជនវៀតណាមនៅប្រទេសកម្ពុជា
តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap (រូប​ថត៖ baodongthap.vn)
តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap (រូប​ថត៖ baodongthap.vn)

តំណាងបញ្ជការដ្ឋានយោធាខេត្ត Dong Thap បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍គណៈប្រតិភូមតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល និងយុទ្ធជននៃកងកំលាំងប្រដាប់អាវុធខេត្ត Dong Thap ហើយមានបំណងចង់ពង្រឹងបន្ថែមទៀតនូវសកម្មភាពជួបប្រាស្រ័យដើម្បីពង្រឹងថែមទៀតចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជានិយាយរួម និងតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យជាមួយបញ្ជការដ្ឋានយោធាខេត្ត Dong Thap និយាយដោយឡែក។

លោកវរសេនីយ៍ឯក Bin Savtadara Vuth បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap ដែលបានទទួល​ស្វាគមន៍ដ៏អធឹកអធម និងការជួយគាំទ្រចំពោះ​តំបន់ប្រតិបត្តិការសឹក​រង​​បន្ទាយមានជ័យនាពេលកន្លងមក។ ទន្ទឹមនឹងនោះ តំបន់ប្រតិបត្តិការសឹក​​រង​បន្ទាយមានជ័យ នឹងរៀបចំកម្មវិធី និងផែនការសហប្រតិបត្តិការជាក់លាក់ជាមួយបញ្ជារការដា្ឋនយោធាខេត្ត Dong Thap រួមចំណែកពូនជ្រំចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន