យុគសម័យ - តាមអ្នកស្រាវជ្រាវ លោក អ៊ុច លាង ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជា ទន្ទឹមនឹងនោះបង្ហាញពីបំណងប្រាថ្នាចង់រួមចំណែករបស់កម្ពុជាទៅក្នុងសាមគ្គីភាព និងការអភិវឌ្ឍរបស់សហគមន៍អាស៊ាន។
| លោក ហ៊ុន ម៉ាណែត ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំព្រំដែនកម្ពុជា-ថៃ វៀតណាម និងកម្ពុជាចង់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់ |
![]() |
| លោកសាស្ត្រាចារ្យបរិញ្ញាបត្រជាន់ខ្ពស់ អ៊ុច លាង ប្រធានស្តីទីនៃនាយកដ្ឋានស្រាវជ្រាវអាស៊ី-អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមនិស្សិតចាស់កម្ពុជាធ្លាប់សិក្សានៅប្រទេសវៀតណាម។ |
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Le Minh Hung នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ មិថុនា ឆ្នាំ ២០២៦។
ការចែករំលែកជាមួយអ្នកយកព័ត៌មាននៃកាសែត Nhan Dan ប្រចាំនៅកម្ពុជា លោកសាស្ត្រាចារ្យបរិញ្ញាបត្រជាន់ខ្ពស់ អ៊ុច លាង ប្រធានស្តីទីនៃនាយកដ្ឋានស្រាវជ្រាវអាស៊ី-អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមនិស្សិតចាស់កម្ពុជាធ្លាប់សិក្សានៅប្រទេសវៀតណាម បានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងការចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ដែលរៀបចំឡើងដោយវៀតណាមនៅទីក្រុងហាណូយ របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺនាំមកនូវអត្ថន័យពិសេសដ៏សំខាន់ មិនត្រឹមតែចំពោះទំនាក់ទំនងវៀតណាម-កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់តំបន់អាស៊ាន ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់កំពុងមានការប្រែប្រួលយ៉ាងស៊ីជម្រៅជាច្រើន។
តាមអ្នកជំនាញការនៃរាជបណ្ឌិត្យសភាកម្ពុជា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចីរភាពយូរអង្វែងរបស់កម្ពុជាជាមួយវៀតណាម។ នេះគឺជាឱកាសមួយដើម្បីឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ ផ្លាស់ប្តូរយោបល់អំពីបណ្តាទម្រង់ទិសដៅសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាកិច្ចព្រមព្រៀងដែលសម្រេចបាននៅលើបណ្តាវិស័យគន្លឹះ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
នៅក្នុងបរិបទដែលប្រទេសទាំងពីរគោលដៅឆ្ពោះទៅរកការប្រារព្ធពិធីអបអរសាទរខខួបលើកទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ ២០២៧ ដំណើរទស្សនកិច្ចនេះបានរួមចំណែកបង្កើតជាកម្លាំងចលករថ្មី សំដៅនាំទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យបន្តអភិវឌ្ឍន៍កាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងស៊ីជម្រៅ ធំទូលាយជាងមុន។
អ្នកប្រាជ្ញ លោក អ៊ុច លាង បានលើកឡើងថា ការដែលនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ដែលរៀបចំឡើងដោយវៀតណាមនៅទីក្រុងហាណូយ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា នៅក្នុងដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ស្វ័យបំរុង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយនឹងប្រធានបទ «រួមគ្នាបង្កើតអនាគតរួម៖ សន្តិភាព វិបុលភាព យកប្រជាជនជាមជ្ឈមណ្ឌល» វេទិកានេះគឺជាឱកាសដ៏សំខាន់មួយដើម្បីឱ្យកម្ពុជាចែករំលែកទស្សនៈ និងរួមចំណែកនៅក្នុងបណ្តាការពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រដែលកំពុងបង្កើតជាទម្រង់អនាគតនៃតំបន់ ដូចជា ការបំប្លែងឌីជីថល ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) សន្តិសុខថាមពល កំណើនបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់លទ្ធភាពបន្ស៊ាំចំពោះមុខបណ្តាបញ្ហាប្រឈមដែលកំពុងលេចឡើងថ្មីៗ។
តាមអ្នកស្រាវជ្រាវជនជាតិកម្ពុជារូបនេះ ដំណើរទស្សនកិច្ចក៏បានឆ្លុះបញ្ចាំងពីតួនាទីកាន់តែម្ចាស់ការ សកម្ម និងប្រកបដោយការទទួលខុសត្រូវរបស់កម្ពុជា នៅក្នុងបណ្តាបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
ការចូលរួមរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត មិនត្រឹមតែរួមចំណែកពង្រឹងស្មារតីសាមគ្គីភាព កុងសង់ស៊ីស និងតួនាទីមជ្ឈមណ្ឌលរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសេចក្តីប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមដំណើរជាមួយបណ្តាប្រទេសជាសមាជិកដើម្បីជំរុញកិច្ចសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការ និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ក្នុងបរិបទដែលតំបន់កំពុងរងឥទ្ធិពលពីការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្តាប្រទេសមហាអំណាច បណ្តាបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី និងរាល់ការប្រែប្រួលនៃសេដ្ឋកិច្ចសកលលោក។
នៅក្នុងចក្ខុវិស័យដ៏ទូលំទូលាយជាងនេះ អ្នកប្រាជ្ញកម្ពុជាបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចបានបញ្ជាក់ពីសេចក្តីប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងវៀតណាម ក្នុងការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ព្រមទាំងរួមគ្នារួមចំណែកយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់។ នេះមិនត្រឹមតែជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់រវាងប្រទេសជិតខាងដ៏ជិតស្និទ្ធទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជូននូវសារដ៏មានឥទ្ធិពលមួយអំពីការផ្សារភ្ជាប់ ទំនុកចិត្តនយោបាយ និងការទទួលខុសត្រូវរួម ក្នុងការរួមគ្នាបង្កើតនូវអនាគតអាស៊ានមួយប្រកបដោយសន្តិភាព វិបុលភាព ស្វ័យបំរុង និងយកប្រជាជនជាមជ្ឈមណ្ឌល។
តាមអ្នកជំនាញការកម្ពុជា ដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍប្រកបដោយភាពរស់រវើក និងគោលដៅឆ្ពោះទៅរកការប្រារព្ធពិធីអបអរសាទរខួបលើកទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ ២០២៧។ នេះគឺជាឱកាសដ៏សំខាន់មួយដើម្បីឱ្យភាគីទាំងពីរត្រួតពិនិត្យឡើងវិញនូវការដាក់ឱ្យអនុវត្តបណ្តាកិច្ចព្រមព្រៀងដែលសម្រេចបាន ទន្ទឹមនឹងនោះកំណត់នូវបណ្តាកម្លាំងចលករសហប្រតិបត្តិការថ្មីៗ សំដៅនាំទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងទំនើបជាងមុននៅក្នុងដំណាក់កាលខាងមុខ។
បើក្រឡេកមើលជារួម ដំណើរទស្សនកិច្ចលើកនេះមិនត្រឹមតែរួមចំណែកពង្រឹងគ្រឹះស្ថានមិត្តភាពប្រពៃណី និងជំនឿចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យអភិវឌ្ឍន៍ឈានចូលទៅក្នុងភាពស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន។
ជាមួយនឹងបណ្តាផលប្រយោជន៍យុទ្ធសាស្ត្រប្រហាក់ប្រហែលគ្នា និងសេចក្តីប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាគឺមានលក្ខខណ្ឌពេញលេញដើម្បីនាំទំនាក់ទំនងទ្វេភាគីឱ្យឈានឡើងដល់កម្ពស់ថ្មីមួយទៀត ព្រមទាំងរួមចំណែកយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថិរភាព ស្វ័យបំរុង និងវិបុលភាពរបស់អាស៊ាន ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។
ពាក់ព័ន្ធនឹងប្រធានបទនៃវេទិកាអនាគតអាស៊ានលើកទី ៣ អ្នកប្រាជ្ញ លោក អ៊ុច លាង បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់កម្ពុជា និងទម្រង់ទិសដៅអភិវឌ្ឍន៍របស់អាស៊ាន គឺមានចំណុចប្រហាក់ប្រហែលគ្នាដ៏សំខាន់ជាច្រើន។ ទាំងពីរផ្ដោតលើការយកប្រជាជនជាមជ្ឈមណ្ឌល ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ការលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ការជំរុញការបំប្លែងឌីជីថល ការធានាសន្តិសុខថាមពល ការបង្កើនលទ្ធភាពប្រឆាំងទប់ទល់ចំពោះមុខការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះមុខបណ្តាបញ្ហាប្រឈមដែលកំពុងលេចឡើងថ្មីៗ។
តាមលោក អាទិភាពនានារបស់កម្ពុជាស្តីពីការអភិវឌ្ឍប្រភពធនធានមនុស្ស ការធ្វើទំនើបកម្មខឿនសេដ្ឋកិច្ច ការកែលម្អការគ្រប់គ្រងរដ្ឋ ការបំប្លែងបៃតង និងការបំប្លែងឌីជីថល គឺសុទ្ធតែស្របគ្នានឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងប្រធានបទនៃវេទិកាអនាគតអាស៊ានលើកទី ៣ គឺ «រួមគ្នាបង្កើតអនាគតរួម៖ សន្តិភាព វិបុលភាព យកប្រជាជនជាមជ្ឈមណ្ឌល»។
អ្នកស្រាវជ្រាវកម្ពុជារូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលតំបន់និងពិភពលោកកំពុងប្រឈមមុខនឹងបណ្តាបញ្ហាប្រឈមប្រកបដោយភាពស្មុគស្មាញកាន់តែខ្លាំងឡើង ដូចជា ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) សន្តិសុខថាមពល ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្តាប្រទេសមហាអំណាច ភាពប្រហាក់ប្រហែលគ្នាអំពីចក្ខុវិស័យរវាងកម្ពុជានិងអាស៊ាន បានបង្ហាញពីសេចក្តីប្តេជ្ញាចិត្តរួមនៅក្នុងការកសាងសហគមន៍អាស៊ានមួយដ៏ស្វ័យបំរុង នវានុវត្តន៍ និងការអភិវឌ្ឍបរិយាបន្ន។ ប្រការនេះមិនត្រឹមតែបង្កើតលក្ខខណ្ឌឱ្យកម្ពុជាចូលរួមយ៉ាងស៊ីជម្រៅនិងធំទូលាយជាងមុនទៅក្នុងបណ្តាគំនិតផ្តួចផ្តើមសហប្រតិបត្តិការតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រទេសដែនដីអច្ឆរិយៈ (ដីកោះថ្មពពុះ/ស្រុកខ្មែរ) ចេះទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់ឱកាសពីដំណើរការសមាហរណកម្មអាស៊ាន សំដៅដាក់ឱ្យអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ។
អ្នកប្រាជ្ញ លោក អ៊ុច លាង បានវាយតម្លៃថា ការដែលនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ នៅទីក្រុងហាណូយ គឺនាំមកនូវអត្ថន័យដ៏សំខាន់ទាំងនៅក្នុងកម្រិតទ្វេភាគី និងពហុភាគី។ ចំពោះទំនាក់ទំនងវៀតណាម-កម្ពុជា នេះគឺជាឱកាសមួយដើម្បីឱ្យប្រទេសទាំងពីរបន្តបង្កើនការប៉ះពាល់ ថ្នាក់ជាន់ខ្ពស់ ពង្រឹងទំនុកចិត្តនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យគន្លឹះ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ការពារជាតិ សន្តិសុខ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ វត្តមានរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងគំនិតផ្តួចផ្តើមតំបន់មួយដែលផ្តើមឡើងដោយវៀតណាម ក៏បានបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះបណ្តាការខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនា សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាស៊ានផងដែរ។
នៅក្នុងកម្រិតតំបន់ ការចូលរួមយ៉ាងសកម្មរបស់កម្ពុជា បានរួមចំណែកបញ្ជាក់ពីស្មារតីសាមគ្គីភាព កុងសង់ស៊ីស និងតួនាទីមជ្ឈមណ្ឌលរបស់អាស៊ាន នៅក្នុងការដោះស្រាយបណ្តាបញ្ហាតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសមួយដើម្បីឱ្យបណ្តាថ្នាក់ដឹកនាំអាស៊ានផ្លាស់ប្តូរទស្សនៈ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងរួមគ្នាស្វែងរកបណ្តាដំណោះស្រាយសហប្រតិបត្តិការចំពោះមុខបណ្តាបញ្ហាប្រឈមរួម។ តាមរយៈប្រការនេះ វេទិកាមិនត្រឹមតែរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើននូវការផ្សារភ្ជាប់ លទ្ធភាពបន្ស៊ាំ និងកម្លាំងសមូហភាពរបស់អាស៊ាន ចំពោះមុខបណ្តាការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិយាកាសយុទ្ធសាស្ត្រតំបន់ និងសកលលោកផងដែរ៕
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបន្តទទួលមរតក និងលើកតម្កើងសមិទ្ធិផលនានារបស់ជំនាន់មុន ដឹកនាំជួរថ្នាក់ដឹកនាំវ័យក្មេង បន្តពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណី ទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងវៀតណាម។ |
នារសៀលថ្ងៃទី ១៧ មករា (តាមម៉ោងក្នុងតំបន់) នៅទីក្រុង Davos (ប្រទេសស្វីស) ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF Davos 2024) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ |

មតិពីមិត្តអ្នកអាន