Trending now
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងរឹតបន្តឹងទំនាក់ទំនងមិត្តភាព
នារសៀលថ្ងៃទី១៣ ខែធ្នូ នៅទីក្រុង Cao Lanh បានប្រព្រឹត្តទៅកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងក្នុងរយៈពេល ២ ឆ្នាំ (២០២៣-២០២៤)។
ទីសក្ការបូជា Dinh Yen (ខេត្ត Dong Thap) - កេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ជាតិរបស់វៀតណាម
តាមសម្តីប្រជាជននៅភូមិកន្ទេលឌិញអៀន (Dinh Yen) ស្រុកឡឹបវ៉ (Lap Vo) ខេត្តដុងថាប (Dong Thap) និទានថា កាលពីមុន ទីនេះមានឈ្មោះហៅថាផ្សារ “ជីវម៉ា” (Chieu ma) - កន្ទេលរាត្រី”ដោយសារផ្សារប្រជុំនៅពេលរាត្រី ពីព្រោះពេលថ្ងៃមនុស្សគ្រប់គ្នាជាប់រវល់នឹងការត្បាញកន្ទេល។ ផ្សារប្រជុំនៅម៉ោង៧យប់ ចង្កៀងគោមឆ្លុះកន្ទេលគ្រប់ពណ៌ រំលេចក្រោមស្បៃរាត្រី មានពណ៌ក្រហម ខៀវ និងលឿង។ ផ្សារ “ជីវម៉ា” (Chieu ma) - កន្ទេលរាត្រី”មានរយៈពេលប្រហែល២ម៉ោង រួចរំសាយទៅ។ បច្ចុប្បន្ន នៅចុងសប្តាហ៍ មាមីងភូមិរបររៀបចំផ្សារកន្ទេល នៅនឹងទីលានទីសក្ការបូជាឌិញអៀន (Dinh Yen) ដោយមានសកម្មភាពដោះដូរ ម្ហូបអាហារ និង សិល្បៈចំណាប់ៗជាច្រើន។
ខេត្ត Dong Thap ពង្រឹងការរបរត្បាញសំណាញ់ឫស្សី
របរត្បាញសំណាញ់ឫស្សីជារបរប្រពៃណីដែលមានតាំងពីយូរលង់មក របស់ប្រជាជនឃុំ My Tra ទីក្រុង Cao Lanh ខេត្ត Dong Thap។ ឆ្លងកាត់ការឡើងចុះជាច្រើន មុខរបរនេះហាក់បីដូចជាហៀបនឹងសាបសូន្យបាត់បង់ទៅហើយ ប៉ុន្តែថ្មីៗនេះបានរីកចម្រើនឡើងវិញ ហើយអ្នកដែលនៅតែប្រកបមុខរបរនេះ សុទ្ធតែមានក្ដីសប្បាយរីករាយដោយសារតែជីវភាពរស់នៅមានស្ថេរភាព និងប្រសើរឡើង។
ខេត្ត Dong Thap (វៀតណាម) និងខេត្តបន្ទាយមានជ័យជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
នារសៀលថ្ងៃទី៤ ខែមេសា លោក Huynh Minh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគណៈប្រតិភូខេត្ត Dong Thap បានទៅជូនពរឆ្នាំថ្មីនៅខេត្តបន្ទាយមានជ័យ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងតំណាងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍គណៈប្រតិភូ។
ខេត្ត Dong Thap (វៀតណាម)៖ ពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាជាង ១ ពាន់នាក់
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៩ ខែមីនា បញ្ជាការដ្ឋានយោធាខេត្ត Dong Thap បានចាត់បញ្ជូនក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យយោធា-ស៊ីវិល ខេត្ត Dong Thap ចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា។
ខេត្ត Dong Thap (វៀតណាម)៖ ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យពហុព្យាបាលសម្រាប់និស្សិតកម្ពុជាចំនួន ៩៧ នាក់
នាព្រឹកថ្ងៃទី២៧ ខែមករា អនុមហាវិទ្យាល័យវេជ្ជសាស្ត្រ Dong Thap បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យពហុព្យាបាលលើកទី១៣ (ឆ្នាំសិក្សា ២០២៤ - ២០២៦) សម្រាប់និស្សិតចំនួន ៩៧ នាក់ មកពីខេត្តព្រៃវែង។
ខេត្ត Dong Thap (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គណៈប្រតិភូខេត្ត Dong Thap ប្រទេសវៀតណាម ដឹកនាំដោយលោក Pham Thien Nghia លេខារងគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ។
ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជាជាង ១ ពាន់នាក់
បញ្ជាការដ្ឋានយោធាខេត្ត Dong Thap ទើបតែបញ្ជូនក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធា-ស៊ីវិលខេត្ត ទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា។
ខេត្ត Dong Thap នឹងរៀបចំសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសអាស៊ាន
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពជាច្រើននឹងប្រព្រឹត្តទៅដូចជា៖ ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង Dong Thap និងអគ្គកុងស៊ុលនៃប្រទេសអាស៊ាន, រវាងសហគ្រាសក្នុងខេត្ត Dong Thap និងសហគ្រាសក្នុងបណ្តាប្រទេសអាស៊ាន; ទស្សនា បទពិសោធន៍តំបន់ទេសចរណ៍ និងភូមិសិប្បកម្មប្រពៃណីនៃខេត្ត Dong Thap ...
បញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ អញ្ជើញមកជូនពរឆ្នាំថ្មីជូនចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap (វៀតណាម)
នាថ្ងៃទី ២ មករា នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Thuong Phuoc បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ប្រទេសវៀតណាម គណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dong Thap។
ខេត្ត Dong Thap (វៀតណាម)ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង
នាព្រឹកថ្ងៃទី២០ ខែធ្នូ នៅខេត្ត Dong Thap គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap បានរៀបចំកិច្ចប្រជុំចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង ដំណាក់កាល ២០២២-២០២៥។
ខេត្ត Dong Thap ស្វែងយល់ឱកាសសហប្រតិបត្តិការវិនិយោគ និងជីវភាពរស់នៅរបស់ជនដើមកំណើតវៀតណាមនៅកម្ពុជា
ក្រុមបេសកកម្មខេត្ត Dong Thap ប្រទេសវៀតណាម ដែលដឹកនាំដោយលោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់ជនដើមកំណើតវៀតណាមនៅកម្ពុជា ព្រមទាំងជួបធ្វើការជាមួយសហគ្រាសកម្ពុជា ស្ដីពីការជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគនៅខេត្ត Dong Thap។
តំបន់ប្រតិបត្តិការសឹករងព្រៃវែងអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap
នារសៀលថ្ងៃទី២៤ ខែមករា នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc ស្រុក Hong Ngu គណៈប្រតិភូនៃតំបន់ប្រតិបត្តិការសឹករងព្រៃវែង កងយោធពលខេមរភូមិន្ទ បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap។
តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap
នារសៀលថ្ងៃទី១៧ ខែមករា នៅច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba (ស្រុក Tan Hong) គណៈប្រតិភូតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកវរសេនីយ៍ឯក Bin Savtadara Vuth មេបញ្ជាការរង បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap។ ទទួលគណៈប្រតិភូមានលោកវរសេនីយ៍ឯក Nguyen Huu Cuong មេបញ្ជាការ។
ខេត្ត Dong Thap រួមដៃជាមួយគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
នាថ្ងៃទី ២៧ ខែសីហា នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc (ស្រុក Hong Ngu ខេត្ត Dong Thap) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap សហការជាមួយស្ថាប័នមានសមត្ថកិច្ច និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានរៀបចំពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យជូនគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង រួមចំណែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
និស្សិតឡាវ និងកម្ពុជានៅខេត្ត Dong Thap រីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២១
នារសៀលថ្ងៃទី ១៤ ខែមេសា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Doan Tan Buu បានអញ្ជើញចូលរួម និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២១ ដែលរៀបចំឡើងដោយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap សម្រាប់និស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្រ្ត និងមហាវិទ្យាល័យសហគមន៍ Dong Thap។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap មកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់កងកម្លាំងប្រដាប់អាវុធ ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា
យុគសម័យ -ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នារសៀលថ្ងៃទី ៩ ខែមេសា ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ដឹកនាំដោយលោកវរសេនីយ៍ឯក Le Van Luan មេបញ្ជាការ បានមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីឆ្នាំដល់កងកំលាំងប្រដាប់អាវុធខេត្តព្រៃវែង។
ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19
យុគសម័យ - នាថ្ងៃទី ៣ ខែមីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc (ស្រុក Hong Ngu ខេត្ត Dong Thap) គណៈប្រតិភូខេត្ត បានប្រគល់សម្ភារៈចាំបាច់ដល់អង្គភាពនានា នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់និងបង្ការនឹងជំងឺ COVID-19 ។
ខេត្ត Dong Thap រៀបចំថ្នាក់រៀនសម្រាប់កុមារខ្មែរមានដើមកំណើតវៀតណាម
យុគសម័យ - ថ្មីៗនេះ សាលាបឋមសិក្សានិងអនុវិទ្យាល័យ Thong Nhat ឃុំ Binh Phu ស្រុក Tan Hong ខេត្ត Dong Thap បាន បើកថ្នាក់រៀនសម្រាប់កុមារខ្មែរមានដើមកំណើតវៀតណាម។ ពួកគេជាកូនរបស់គ្រួសារចំនួន ៤ ដែលមានទីលំនៅជាបណ្តោះអាសន្នក្នុងតំបន់លំនៅដ្ឋាន Ca Chanh ដែលមានអាយុចាប់ពី ៦ ទៅ ១៥ ឆ្នាំតែមិនចេះអក្សរ។
ពិធីកែលំអផ្នូរដាក់អដ្ឋិធាតុយុធ្ធជនពលីស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមចំនួន ៥៤ នាក់នៅខេត្ត Dong Thap
យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែកក្កដា នៅទីបញ្ចុះសព Tam Nong (ខេត្ត Dong Thap) គណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងកែលំអផ្នូរដាក់អដ្ឋិធាតុយុទ្ធជនពលីស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមចំនួន ៥៤ នាក់ដែលបានលះបង់ជីវិតក្នុងគ្រាសង្គ្រាមនៅព្រះរាជាណាចក្រកម្ពុជានិងក្នុងស្រុកផងដែរ។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។