នាថ្ងៃទី ២ មករា នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Thuong Phuoc បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ប្រទេសវៀតណាម គណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dong Thap។
![]() |
| គណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទផ្តល់អំណោយជូនបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap (រូបថត៖ bienphong.com.vn) |
អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្ររបស់កងទ័ពការពារព្រំដែនខេត្ត Dong Thap ចំពោះបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទក្នុងរយៈពេលកន្លងមក។
ក្នុងឱកាសត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២៣ តាងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានជូនពរថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរងនៃកងទ័ពការពារព្រំដែនខេត្ត Dong Thap និងក្រុមគ្រួសារឲ្យមានសុខភាពល្អបរិបូរណ៍ មានសុភមង្គល ទទួលបានជោគជ័យលើគ្រប់ភារកិច្ច។ ជូនពរឲ្យចំណងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ស្ថិតស្ថេរជារៀងរហូត។
លោកវរសេនីយ៍ឯក Nguyen Thanh Hoa មេបញ្ជាការរង និងជានាយសេនាធិការនៃកងទ័ពការពារព្រំដែនខេត្ដ Dong Thap បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ពិសេសដែលកងយោធពលខេមរភូមិន្ទជូនចំពោះកងទ័ពការពារព្រំដែនខេត្ដ Dong Thap ហើយសង្ឃឹមថា នាពេលខាងមុខ បញ្ជាការដ្ឋានអង្គរក្សនឹងបន្តយកចិត្តទុកដាក់ និងដឹកនាំអង្គភាពក្រោមឱវាទបន្តសម្របសម្រួលឱ្យកាន់តែល្អប្រសើរជាមួយកងទ័ពការពារព្រំដែនខេត្ដ Dong Thap ក្នុងការអនុវត្តភារកិច្ចគ្រប់គ្រង និងការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ រួមចំណែកកសាងព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

មតិពីមិត្តអ្នកអាន