Trending now

ខេត្ត Dong Thap (វៀតណាម)ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង

10:27 | 22/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២០ ខែធ្នូ នៅខេត្ត Dong Thap គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap បានរៀបចំកិច្ចប្រជុំចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង ដំណាក់កាល ២០២២-២០២៥។

ខេត្ត Dong Nai (វៀតណាម) និងខេត្តកំពង់ធំ សហការជំរុញការអភិវឌ្ឍលើវិស័យជាច្រើន ខេត្ត Dong Nai (វៀតណាម) និងខេត្តកំពង់ធំ សហការជំរុញការអភិវឌ្ឍលើវិស័យជាច្រើន
ខេត្ត Thanh Hoa​ (វៀតណាម)៖ សម្រស់ដ៏ទាក់ទាញរបស់តំបន់អភិរក្ស Pu Luong ខេត្ត Thanh Hoa​ (វៀតណាម)៖ សម្រស់ដ៏ទាក់ទាញរបស់តំបន់អភិរក្ស Pu Luong
ថ្នាក់ដឹកនាំខេត្ត Dong Thap និងខេត្តព្រៃវែង ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ (រូបថត៖​ nhandan.vn)
ថ្នាក់ដឹកនាំខេត្ត Dong Thap និងខេត្តព្រៃវែង ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ

ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ។

ក្នុងនោះ ភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសារចំនួន៨ ដូចជា៖ បន្តអប់រំដល់ប្រជាជននៃខេត្តទាំងពីរ ជាពិសេសយុវជន យុវនារី ស្រ្តី និងប្រជាជននៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរឲ្យយល់ច្បាស់អំពីគោលការណ៍ គោលនយោបាយ និងច្បាប់នៃប្រទេសទាំងពីរ បន្តណែនាំស្ថាប័នមានសមត្ថកិច្ចនៃខេត្តទាំងពីរ សហការ ផ្សព្វផ្សាយ និងអប់រំប្រជាជនក្នុងខេត្តទាំងពីរ ឲ្យចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំង ភាគីនីមួយៗក្តាប់ស្ថានការណ៍ និងមតិសាធារណៈជន ហើយសហការដោះស្រាយស្ថានភាពដែលកើតឡើង ដោយផ្អែកលើច្បាប់នៃប្រទេសនីមួយៗ។

អង្គការរណសិរ្សមាតុភូមិនៅតាមស្រុក ឃុំ និងភូមិដែលមានព្រំដែនរួមក្នុងខេត្តទាំងពីរគឺ ដុងថាប និងព្រៃវែង ត្រូវពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមកលើគ្រប់វិស័យ។

ពង្រឹងសកម្មភាពផ្លាស់ប្តូរការសិក្សា ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សិល្បៈ កីឡា និងជួយប្រជាពលរដ្ឋឆ្លងដែនមកផ្លាស់ប្តូរទំនិញ ការពិនិត្យ និងព្យាបាល និងសួរសុខទុក្ខប្រជាពលរដ្ឋ សួរស្តីបងប្អូន ញាតិមិត្ត...

ថ្លែងមតិក្នុងសន្និសីទនេះ លេខាគណៈកម្មាធិការបក្សខេត្ត Dong Thap លោក Le Quoc Phong បានវាយតម្លៃថា ខ្លឹមសារដែលបានចុះហត្ថលេខានឹងពិតជាមូលដ្ឋានគ្រឹះ និងជំហានបន្ទាប់ដើម្បីបន្តប្រពៃណីនៃកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក បើកកិច្ចសហប្រតិបត្តិការថ្មីរវាងអង្គភាពរណសិរ្សទាំងពីរខេត្តព្រៃវែង និងដុងថាប។

ភាគីទាំងពីរបន្តជំរុញ លើកទឹកចិត្ត ជួយគាំទ្រការតភ្ជាប់ការធ្វើពាណិជ្ជកម្មនៃខេត្តទាំងពីរ វិនិយោគលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងគម្រោងដែលមានសក្តានុពល និងមានភាពខ្លាំងនៃខេត្តទាំងពីរ ហើយពង្រឹងសកម្មភាពចែករំលែកបទពិសោធន៍លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សិល្បៈ កីឡា និងការជួយឧបត្ថម្ភប្រជាពលរដ្ឋឆ្លងកាត់ព្រំដែន ដើម្បីដោះដូរទំនិញ ពិនិត្យ និងព្យាបាលជំងឺ សួរសុខទុក្ខក្រុមគ្រួសារ និងមិត្តភក្តិ។ល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី