នាយករដ្ឋមន្រ្តីវៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិសាមគ្គីបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

10:57 | 03/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពីធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ / ២ កញ្ញា ២០២១) តាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អំពាវនាវឱ្យសហគមន៍អន្តរជាតិសាមគ្គីបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងដោះស្រាយបញ្ហាសកលលោក

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ៖ រៀបចំផែនការមេល្អ ទើប​មាន​គម្រោង និងវិនិយោគិនល្អ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ៖ រៀបចំផែនការមេល្អ ទើប​មាន​គម្រោង និងវិនិយោគិនល្អ
រូបថត៖ PLO
រូបថត៖ PLO

នាព្រឹកថ្ងៃទី ១ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ / ២ កញ្ញា ២០២១) តាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ។

អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពីធីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងមក បក្ស រដ្ឋ និងប្រជាជនវៀតណាមបានតស៊ូដោយឥតឈប់ឈរដើម្បីការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី សិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិ និងសិទ្ធិសេរីភាព សុភមង្គលរបស់ប្រជាជន។ វៀតណាមជានិច្ចកាលគាំទ្រយ៉ាងសកម្ម ហើយខិតខំប្រឹងប្រែងប្រកបដោយមានការទទួលខុសត្រូវចំពោះសន្តិភាព ទំនាក់ទំនងសមភាព និងវិបុលភាពនៅក្នុងតំបន់ និងនៅលើពិភពលោក តាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅក្នុងពិធី (រូបថត៖ petrotimes)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅក្នុងពិធី (រូបថត៖ petrotimes)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតត្រូវបានកំណត់ថាជាភារកិច្ចសំខាន់បន្ទាន់នាគ្រានេះ ក្នុងស្មារតីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជនជាចម្បង ក្នុងនោះមានជនបរទេសដែលកំពុងបំពេញការងារ សិក្សារៀនសូត្រ និងរស់នៅវៀតណាម។ យើងខ្ញុំប្តេជ្ញាទប់ស្កាត់ ច្រានឲ្យថយក្រោយជំងឺរាតត្បាតដោយគ្រប់វិធានការ ជាពិសេស ត្រូវតែមានវ៉ាក់សាំងគ្រប់គ្រាន់យ៉ាងឆាប់រហ័ស ហើយចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សបំផុត ច្រើនបំផុត ធានាវិទ្យាសាស្ត្រ សុវត្ថិភាព និងប្រសិទ្ធភាព ដោយឥតគិតថ្លៃជូនប្រជាជនទាំងមូល”៕យោងតាមលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ពិភពលោកកំពុងរស់នៅក្នុងសករាជសកលភាវូបនីយកម្មជាមួយបម្រែបម្រួលយ៉ាងឆាប់រហ័ស និងពិបាកទាយទុកជាមុន។ ជាពិសេស ជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងក្នុងរយៈពេលជិត ២ ឆ្នាំកន្លងទៅ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសជាច្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះគឺគ្រោះអាសន្នសន្តិសុខប្រពៃណី និងក្រៅប្រពៃណី។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន