Trending now
បង្ហាញពីភាពច្នៃប្រឌិតនិងបញ្ញារបស់ពលករវៀតណាម
នារសៀលថ្ងៃទី ៨ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-រង្វាន់មជ្ឈិមបានអញ្ជើញចូលរួមសន្និសីទបូកសរុបកម្មវិធី “គំនិតផ្តួចផ្តើម ១ លាន - ខិតខំជំនះការលំបាក ច្នៃប្រឌិត ប្ដេជ្ញាចិត្តយកឈ្នះជំងឺរាតត្បាត Covid-១៩” រៀបចំដោយសហព័ន្ធពលកម្មវៀតណាម។
វៀតណាមដាក់ប្រជាជនជាចំណុចកណ្ដាលនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយកូវីដ-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព
វៀតណាមដាក់ប្រជាជនជាចំណុច កណ្ដាលនៃគោលនយោបាយអភិវឌ្ឍន៍ ដោយផ្តោតលើការជួយឧបត្ថម្ភមុខសញ្ញាងាយ រងគ្រោះ ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល លើកកំពស់ ជំនាញ សមត្ថភាពរៀនសូត្រដោយខ្លួនឯង និងការសម្របខ្លួនសម្រាប់ពលករ ដើម្បី បំពេញតម្រូវការនៃបរិបទថ្មី។
ទីក្រុងហូជីមិញរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩
មហាពិធីបុណ្យនេះ ប្រារព្ធឡើងក្នុងឱកាសគម្រប់ខួប ១ ឆ្នាំ នៃការរាតត្បាតជំងឺកូវីដ-១៩ លើកទី៤ ដែលបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ប៉ុន្តែទីក្រុងហូជីមិញជាទីកន្លែង ដែលទទួលរងនូវផលប៉ះពាល់ និងការបាត់បង់ច្រើនបំផុត។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២
នៅវេលាម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។
ការគិតអំពីការរួមរស់ប្រកបដោយសុខដុមរមនា និងការអត់ឱនក្នុងវប្បធម៌វៀតណាម
យុគសម័យ - ខ្ញុំបានរស់នៅដោយសុខដុមជាមួយប្រទេសវៀតណាមពេញមួយជីវិត ចាប់តាំងពីការរាតត្បាត Covid-19 ទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ន។
ធានាការបង្ការជំងឺ Covid-19 នៅស៊ីហ្គេមលើកទី ៣១
យុគសម័យ - ក្នុងសន្និសីទប្រធានគណៈប្រតិភូកីឡាស៊ីហ្គេម លើកទី ៣១ នៅថ្ងៃទី១៨ ខែមករា គណៈកម្មាធិការរៀបចំ បានស្នើវិធានការធានាសុវត្ថិភាព ការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងនៅពេលមានករណី Covid-19 ...
ក្រសួងសុខាភិបាល៖ អនុវត្តវិធានការ ៨ចំណុច ដើម្បីកាត់បន្ថយការស្លាប់ដោយសារជំងឺកូវីដ១៩
យុគសម័យ - ការបន្តអនុវត្តដំណោះស្រាយកាត់បន្ថយការស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាខ្លឹមសារនៃសារទូរលេខដែលបានចុះហត្ថលេខាដោយអនុរដ្ឋមន្ត្រី Nguyen Truong Son នាថ្ងៃទី ២២ ខែធ្នូ រួមទាំងខ្លឹមសារចំនួន ៨ ដែលស្នើដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត/ក្រុង ដើម្បី “បន្តការយកចិត្តទុកដាក់ណែនាំ" ។ ក្នុងនោះមាន៣ចំណុចទាក់ទងនឹងធនធានមនុស្ស។
កម្មវិធី “ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន” លើកតម្កើងគំរូឆ្នើមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩
នាយប់ថ្ងៃទី ១៩ ខែធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែង មតិនៅកម្មវិធី “ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន” ដែលជាកម្មវិធី សិល្បៈ ដោយលើកតម្កើងគំរូឆ្នើមក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ដោយគណៈកម្មាធិការបក្សមជ្ឈឹម ក្រសួងការពារប្រទេសនិងទូរទស្សន៍វៀតណាមសហការរៀបចំឡើង។
បង្កើនការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រប់គ្រងវីរុសបំប្លែង Omicron
នាថ្ងៃទី ១៩ ខែធ្នូ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចុះហត្ថលេខាលើសារទូរលេខ លេខ 1745/CD-TTg របស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើនការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ និងគ្រប់គ្រងវីរុសបំប្លែងខ្លួន Omicron នៃវីរុស SARS-CoV-2។
សម្របខ្លួនប្រកបដោយភាពបត់បែន បង្កើនកិច្ចសហប្រតិ បត្តិការអន្តរជាតិ
ក្រោយពីកើតឡើងរយៈពេលជាង២ឆ្នាំកន្លងមកនេះ (ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩) ជម្ងឺរាតត្បាតកូវីដ-១៩ បានឆ្លង រាលដាលនិងផ្ទុះឡើងនៅប្រទេសភាគច្រើន លើទូទាំងពិភពលោក។ មិនត្រឹមតែឆក់យកអាយុជីវិតដោយផ្ទាល់របស់មនុស្សរាប់ពាន់ នាក់ជារៀងរាល់ថ្ងៃប៉ុណ្ណោះទេ ជម្ងឺរាតត្បាតនេះថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើ វិស័យសឹងតែទាំងអស់នៃជីវភាពសង្គម ហើយបង្កឡើងវិបត្តិសេដ្ឋកិច្ចសង្គមដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានតាំងពីមុនមកលើទូទាំងសកលលោកផងដែរ។
ទីក្រុងហូជីមិញ៖ ការអនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រង និងថែទាំករណីឆ្លង F0 នៅតាមផ្ទះ
យុគសម័យ - កម្មវិធីនេះបានតភ្ជាប់ F0 ជាមួយក្រុមវេជ្ជសាស្រ្ដ និងថ្នាក់ដឹកនាំរដ្ឋាភិបាលគ្រប់កម្រិត ដោយជួយបង្កើនប្រសិទ្ធភាពការថែទាំ។
ដោះស្រាយទាន់ពេលវេលានិងងាយស្រួលបំផុតសម្រាប់តម្រូវការវិលត្រឡប់ទៅស្រុកកំណើតវិញរបស់ប្រជាពលរដ្ឋ
យុគសម័យ - ក្រសួងដឹកជញ្ជូន ឧស្សាហកម្មអាកាសចរណ៍ និងក្រសួង និងស្ថាប័នពាក់ព័ន្ធ រាយការណ៍ជូនថ្នាក់ដឹកនាំ ជំរុញការត្រៀមបើកផ្លូវហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ មានដំណើរការឱ្យជនជាតិវៀតណាមនៅប្រទេសកក់សបុត្រយន្តហោះ ដើម្បីត្រឡប់ទៅផ្ទះវិញ ដោះស្រាយតម្រូវការទាន់ពេលវេលានិងបង្កើតលក្ខណៈអំណោយផលបំផុតសម្រាប់តំរូវការរបស់ប្រជាជន។
អាល្លឺម៉ង់បរិច្ចាគឧបករណ៍ពេទ្យមានតម្លៃជិត១លានដុល្លារដល់វៀតណាម
នាថ្ងៃទី ២៤ វិច្ឆិកា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅវៀតណាម Guido Hildner បានប្រគល់ម៉ាស៊ីនខ្យល់ចំនួន ៧៥ គ្រឿង ម៉ូនីទ័រ ១៥ គ្រឿង និងឧបករណ៍តាមដានអត្រាអុកស៊ីហ្សែន និងចង្វាក់បេះដូងចំនួន ២០.០០០ ដល់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។
វៀតណាមទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៥ ម៉ឺនដុសពីជំនួយរបស់រដ្ឋាភិបាលអូទ្រីស
នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងហាណុយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen តំណាងក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca ចំនួន ៥ ម៉ឺនដុសដែលជាជំនួយរបស់អូទ្រីស ។
រដ្ឋាភិបាលវៀតណាមជួយទ្រទ្រង់អង្គភាពអាជីវកម្មជំនះពុះពារលើកាលំបាកដោយសារជំងឺកូវីដ-១៩
វៀតណាមទើបនឹងបានចេញផ្សាយគោលនយោបាយថ្មីមួយបន្ថែមទៀត សំដៅជួយទ្រទ្រង់អង្គភាពអាជីវកម្ម និងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
វៀតណាមសម្របខ្លួនយ៉ាងបត់បែននឹងជំងឺរាតត្បាតដើម្បីស្ដារផលិតកម្ម
ការរៀបចំអនុវត្តន៍ សេចក្ដីសម្រេចចិត្តលេខ១២៨ដោយព្រមៗគ្នា ស៊ីសង្វាក់គ្នាលើទូទាំងប្រទេស គឺជា កត្តាដ៏សែនសំខាន់ដើម្បីជួយវៀតណាមស្ដារផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចក្នុងពេល ឆាប់ៗ។
បង្កើតចំណុចរបត់មួយនៅក្នុងការគិតនិងវិធីសាស្រ្តស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩នៅវៀតណាម
នៅថ្ងៃទី ១៨ ខែតុលា វិបផតថលរដ្ឋាភិបាលបានរៀបចំសិក្ខាសាលា “សេចក្តីសម្រេចចិត្តលេខ ១២៨ - ឆ្ពោះទៅរកភាពប្រក្រតីថ្មី” ដោយមានការចូលរួមពីភ្ញៀវកិត្តិយសដែលជាថ្នាក់ដឹកនាំក្រសួង តំបន់ មូលដ្ឋាន អ្នកជំនាញដើម្បីវិភាគ ផ្តល់យោបល់និងបំភ្លឺអំពីព័ត៌មាននិងខ្លឹមសារជាក់ស្តែងទាក់ទងនឹងសេចក្តីសម្រេចចិត្តនេះ។
កម្លាំងពេទ្យបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
នៅរសៀលថ្ងៃទី ១៨ ខែតុលា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាង កងកម្លាំងពេទ្យឆ្នើមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ពិធីនេះ ដោយការិយាល័យរដ្ឋាភិបាលសហការជាមួយក្រសួងសុខាភិបាលរៀបចំឡើង។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩
នៅក្នុងសារលិខិត លោកប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាដើម្បីជួយគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ និងរួមចំណែកជួយពិភពលោកក្នុងការជំនះការលំបាកបណ្តាលមកពីជំងឺកូវីដ ១៩។
ប្រទេសក្រូអាស៊ីនិងហុងគ្រីផ្តល់វ៉ាក់សាំងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
មុននោះ នៅដើមខែកញ្ញាឆ្នាំ ២០២១ រដ្ឋាភិបាល ហុងគ្រីបានប្រគល់ជាអំណោយនូវវ៉ាក់សាំង AstraZeneca ចំនួន ១០០.០០០ ដូស ដល់វៀតណាមនិងឧបករណ៍ធ្វើតេស្តរហ័សអង់ ទីហ្សែន ចំនួន ១០០.០០០ ឈុត។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។