Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

វៀតណាមសម្របខ្លួនយ៉ាងបត់បែននឹងជំងឺរាតត្បាតដើម្បីស្ដារផលិតកម្ម

15:20 | 19/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

ការរៀបចំអនុវត្តន៍ សេចក្ដីសម្រេចចិត្តលេខ១២៨ដោយព្រមៗគ្នា ស៊ីសង្វាក់គ្នាលើទូទាំងប្រទេស គឺជា កត្តាដ៏សែនសំខាន់ដើម្បីជួយវៀតណាមស្ដារផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចក្នុងពេល ឆាប់ៗ។

កម្ពុជាបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) កម្ពុជាបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)
ការប្រកួតកីឡាបាល់ទាត់និស្សិតវៀតណាមគាំទ្រមូលនិធិវ៉ាក់សាំងកូវីដ-១៩ ការប្រកួតកីឡាបាល់ទាត់និស្សិតវៀតណាមគាំទ្រមូលនិធិវ៉ាក់សាំងកូវីដ-១៩

បណ្ដាថ្ងៃកន្លងមក ក្រសួង ស្ថាប័ន ខេត្តក្រុងជាច្រើននៅវៀតណាមបានផ្លាស់ប្ដូរ យ៉ាងឆាប់រហ័ស ចាប់ពីស្ថានការណ៍ «បិទទ្វារ» ទៅកាន់ស្ថានការណ៍ធម្មតាបែបគន្លងថ្មី បន្ទាប់ពីរដ្ឋាភិបាលចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ១២៨កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដែលកំណត់ជាបណ្ដោះអាសន្នពី «ការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព»។

ការកែច្នៃផលិតផលបង្គាសម្រាប់នាំចេញនៅរោងចក្រសាជីវកម្មអាហារសមុទ្រមិញភូ (Minh Phu) នៅខេត្តកាម៉ៅ (Ca Mau)។ (រូបថត៖ Cafef)
ការកែច្នៃផលិតផលបង្គាសម្រាប់នាំចេញនៅរោងចក្រសាជីវកម្មអាហារសមុទ្រមិញភូ (Minh Phu) នៅខេត្តកាម៉ៅ (Ca Mau)។ (រូបថត៖ Cafef)

បង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការផលិតកម្មអាជីវកម្ម

នៅតំបន់ដីសណ្ដទន្លេ Cuu Long ក្រោយពីរយៈពេល៣ខែផ្ដោតសំខាន់ទៅលើការងារ បង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ រហូតមកដល់ពេលនេះ ស្ថានភាពនៃជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងជាស្ថាពរនៅតាមខេត្តជាច្រើន។ ក្នុងនោះដោយឡែកខេត្ត Dong Thap នាបច្ចុប្បន្នមានអង្គភាពអាជីវកម្មចំនួនជាង២០០បានបើកប្រតិបត្តិការផលិតកម្ម ឡើងវិញជាបណ្ដើរៗ។ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Dong Thap ឲ្យដឹងថា ខេត្តបានបង្កើតក្រុមជំនួយការដើម្បីដោះស្រាយការលំបាក ឲ្យទាន់ពេលវេលាសម្រាប់អង្គភាពអាជីវកម្ម ហើយនឹងមានគោលនយោបាយអាទិភាព ដើម្បីជួយអង្គភាពអាជីវកម្មបើកប្រតិបត្តិការផលិតកម្មឡើងវិញផងដែរ។ Dong Thap ក៏បានកសាងសេណារីយ៉ូមួយចំនួនអំពីការស្ដារសេដ្ឋកិច្ចក្រោយជម្ងឺរាតត្បាត ហើយ សម្របខ្លួនជាជំហានៗនិងរួមរស់ជាមួយជំងឺកូវីដ-១៩ផងដែរ។ លោក Pham Thien Nghia បានឲ្យដឹងថែមទៀតថា៖

«ខេត្តបានកសាងសេណារីយ៉ូដើម្បីស្ដារ អភិវឌ្ឍសេដ្ឋកិច្ចក្នុងប៉ុន្មានខែចុងឆ្នាំ។ Dong Thap កំពុងផ្ដោតសំខាន់ទៅលើការបង្កលក្ខណៈសម្រាប់អង្គភាពអាជីវកម្ម អនុវត្តន៍ ការស្ដារឡើងវិញតាមការគ្រោងទុក»។

ក៏សំដៅអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ១២៨ដែរ ខេត្ត Lang Son បាននិង កំពុងបង្កលក្ខណៈងាយស្រួលដើម្បីការធ្វើចរាចរណ៍ទំនិញតាមច្រកទ្វារព្រំដែន ប្រព្រឹត្ត ទៅប្រកបដោយសុវត្ថិភាព ឆាប់រហ័ស ធានាបាននូវគោលដៅ២ដើរទន្ទឹមគ្នាដោយ បង្ការទប់ស្កាត់ជម្ងឺរាតត្បាតផង និងស្ដារ អភិវឌ្ឍសេដ្ឋកិច្ចផង។ វរសេនីយ៍ឯក Tran Thi Thu Trang អនុប្រធានការិយាល័យប៉ូលីសគ្រប់គ្រងរដ្ឋបាលអំពីសណ្ដាប់ធ្នាប់សង្គម ចំណុះនគរបាលខេត្ត Lang Son ឲ្យដឹងថា៖

«ការប្រើប្រាស់សូហ្វវ៉ែគ្រប់គ្រងពលរដ្ឋនៅតំបន់កើតជម្ងឺរាតត្បាតដោយឈរលើមូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជន បានជួយសន្សំសម្ចៃពេលវេលា ការចំណាយ ធនធានមនុស្ស ហើយជាពិសេសគឺ ជៀសវាងការប៉ះពាល់គ្នាដោយផ្ទាល់នៅពេល រាយការណ៍ស្ថានភាពសុខភាព និងគ្រប់គ្រងការធ្វើដំណើររបស់ពលរដ្ឋ ព្រមទាំងក៏ ជួយតាមរកស្លាកស្នាមជាបន្ទាន់និងត្រឹមត្រូវនូវករណីនីមួយៗផងដែរ។ ជាខេត្តមួយ ដែលត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលនាំចេញដ៏ធំនៃប្រទេសទាំងមូល ការអនុវត្ត សូហ្វវ៉ែនេះ បានជួយយើងខ្ញុំធ្វើបច្ចុប្បន្នកម្មយ៉ាងត្រឹមត្រូវនូវព័ត៌មានរបស់អ្នកបើកបរ រថយន្ត តាមរកស្លាកស្នាមករណី F1 F2 ហើយបានរកឃើញករណីទាំងនោះបាន ទាន់ពេលវេលាដើម្បីធ្វើចត្តាឡីស័ក ធានាសុវត្ថិភាពក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត»។

ចំពោះក្រសួងគមនាគមន៍និងដឹកជញ្ជូនវិញ ថ្នាក់ដឹកនាំក្រសួងឲ្យដឹងថា នឹង ចេញផ្សាយបទបញ្ញត្តិបន្ថែមទៀតដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍។ លោក អនុរដ្ឋមន្រ្តី Le Dinh Tho បានបញ្ជាក់ថា៖

«ផ្នែកចរាចរណ៍មានវិស័យស្នូលចំនួន២នោះគឺ ដឹកជញ្ជូនទំនិញនិងដឹកជញ្ជូនអ្នក ដំណើរ។ ការដឹកជញ្ជូនទំនិញនៅតែត្រូវបានថែរក្សាក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាត។ នៅពេលអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ១២៨ យើងបានពិនិត្យមើល ចេញផ្សាយបទបញ្ញត្តិថ្មីឲ្យបានសមស្របនឹងគោលដៅ តម្រូវការ ជាពិសេសគឺបទ បញ្ញត្តិថ្មីនៃក្រសួងសុខាភិបាល។ យើងបានចេញផ្សាយបទបញ្ញត្តិស្ដីពីការដឹកជញ្ជូន តាមផ្លូវគោក ផ្លូវអាកាស ផ្លូវសមុទ្រ ជាសាកល្បង។ រហូតដល់ថ្ងៃទី២០ ខែតុលា បន្ទាប់ ពីសាកល្បងរួច យើងអាចកែសម្រួលឲ្យបានសមស្របនឹងស្ថានភាព។ យើងបាន កំណត់យ៉ាងច្បាស់ថា ការបើកប្រតិបត្តិការដឹកជញ្ជូនឡើងវិញ ត្រូវមានផែនការ ជំហានដ៏សមស្រប។ នេះគឺជាភាពបត់បែន»។

វៀតណាមសម្របខ្លួនយ៉ាងបត់បែននឹងជំងឺរាតត្បាតដើម្បីស្ដារផលិតកម្ម
កម្មការិនីនៅទីក្រុងហូជីមិញធ្វើការតាមទម្រង់ "នៅហ្នឹងកន្លែង៣យ៉ាង"។

ធានាការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត

តាមលោកTran Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria – Vung Tau បានឲ្យដឹងថា ខេត្តកំពុងផ្លាស់ប្ដូរស្ថានការណ៍ពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាតទៅកាន់ការបង្ការការពារ និងសម្របខ្លួនប្រកបដោយសុវត្ថិភាព។ ខេត្តបាន បង្កើតក្រុមការងារពិសេសនិងក្រុមប្រតិកម្មរហ័ស ដើម្បីជួយឧបត្ថម្ភ ដោះស្រាយការ លំបាកសម្រាប់អង្គភាពអាជីវកម្ម ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាត។

«នៅពេលផ្លាស់ប្ដូរស្ថានការណ៍ពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទៅការបង្ការការពារជំងឺរាតត្បាត ត្រូវមានក្រុមប្រតិកម្មរហ័ស។ ប្រសិនបើរកឃើញករណីឆ្លងក្នុងសហ គមន៍ គឺក្រុមប្រតិកម្មរហ័សត្រូវបានដាក់ពង្រាយភ្លាមមួយរំពិច ចូលរួមជាមួយមូលដ្ឋាន ដើម្បីកំណត់តំបន់កើតជម្ងឺ ហើយកំចាត់ការរីករាលដាលឲ្យបានឆាប់បំផុត។ យើងខ្ញុំ កំពុងស្ដារផលិតកម្មអាជីវកម្ម ប្រតិបត្តិការពាណិជ្ជកម្មសេវាកម្ម តាមជំហាននីមួយៗ ដើម្បីស្ដារសេដ្ឋកិច្ចសង្គម ដោយមានបាវចនា៖ សុវត្ថិភាពដល់ទីណាគឺបើកទ្វារដល់ ទីនោះ»។

សេចក្ដីសម្រេចចិត្តលេខ១២៨របស់រដ្ឋាភិបាលជាការសម្រេចចិត្តដោយទាន់ ពេលវេលាក្នុងយុទ្ធនាការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩នៅវៀតណាម នាបច្ចុប្បន្ន។ ការរៀបចំអនុវត្តសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពនឹងបង្ហាញ ឲ្យឃើញនូវភាពបត់បែន ម្ចាស់ការនៃខេត្ត ក្រុងនីមួយៗ ក្រសួង ស្ថាប័ននីមួយៗ ហើយ បង្កើតឡើងវឌ្ឍនភាពសម្រាប់ការធ្វើផលិតកម្មអាជីវកម្ម នាំឲ្យជីវភាពរស់នៅរបស់ ប្រជាជនវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា