Trending now

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ៖ រៀបចំផែនការមេល្អ ទើប​មាន​គម្រោង និងវិនិយោគិនល្អ

10:39 | 20/08/2021

នាថ្ងៃទី ១៩ ខែសីហា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រប័ន្ធវីដេអូ ស្ដីពីការងាររៀបចំផែនការមេ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ រដ្ឋាភិបាលផ្តោតលើការកសាងប្រជាធិបតេយ្យសង្គមនិយម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ រដ្ឋាភិបាលផ្តោតលើការកសាងប្រជាធិបតេយ្យសង្គមនិយម
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានផ្ញើសារទូរលេខសួរសុខទុក្ខចំពោះគ្រោះធម្មជាតិរញ្ជួយដីនៅហៃទី នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានផ្ញើសារទូរលេខសួរសុខទុក្ខចំពោះគ្រោះធម្មជាតិរញ្ជួយដីនៅហៃទី
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh  (រូបថត៖ VTV)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ VTV)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានក្រើនរំលឹកថា ការងារផែនការមេត្រូវត្រៀមរៀបចំជាមុនសិន ពោលគឺរៀបចំផែនការមេទូទៅលើគ្រប់ជ្រុងជ្រោយ តាមច្បាប់រៀបចំផែនការមេរបស់រដ្ឋសភា ដោយច្បាមជាប់សក្ដានុពល គុណសម្បត្តិប្រកួតប្រជែងរបស់ខេត្ត ក្រុង ក្រសួង ស្ថាប័ន អង្គភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយជោគជ័យ។ ប្រសិនបើរៀបចំផែនមេយ៉ាងល្អប្រសើរ ទើបអាចវាយតម្លៃយ៉ាងល្អលើសក្ដានុពល ឱកាស បញ្ហាប្រឈម ហើយតាមនោះចាត់វិធានការផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត ក្រុងនីមួយៗ។ រៀបចំផែនការមេល្អ ទើបមានគម្រោងល្អ វិនិយោគិនល្អ ព្រមទាំងប្រើប្រាស់ប្រភពទុនវិនិយោគសាធារណៈបានល្អ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត ក្រុងណាដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គម គឺត្រូវបន្តអនុវត្តន៍ឱ្យបានតឹងរ៉ឹង។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យខេត្ត ក្រុងនានាលើកត្រដែតស្មារតីជួយគ្នាទៅវិញទៅមក សាមគ្គីភាព ឯកភាព ព្រោះថា បើគ្រប់គ្រងបានជំងឺរាតត្បាតនៅទីក្រុងហូជីមិញ ទើបអាចគ្រប់គ្រងបានជំងឺរាតត្បាតនៅទូទាំងប្រទេសផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី