Trending now
វៀតណាម និង អង្គការកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម
រីឯខ្លួនវិញ អគ្គនាយក FAO បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍កសិកម្ម ជាពិសេសគឺការអនុវត្តប្រកបដោយជោគជ័យនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ការនាំចេញកសិផល ជាពិសេសអង្ករ និងផ្លែឈើ។ លោក Khuat Dong Ngoc បានអះអាងថា វៀតណាមជាគំរូមួយដែលមានសមិទ្ធិផល និងមេរៀនដ៏មានតម្លៃដែលប្រទេសជាច្រើនកោតសរសើរ និងចង់រៀនសូត្រ។ FAO តែងតែគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងវិស័យកសិកម្មបៃតងប្រកបដោយនិរន្តរភាព ដូចជាកម្មវិធី វាលស្រែគុណភាពខ្ពស់និងបំភាយឧស្ម័នទាបលើផ្ទៃដី ១លានហិកតា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យមិត្តភាព Viet Duc និងមន្ទីរពេទ្យកុមារ
បើតាមលោកនាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២៣ វិស័យសុខាភិបាលបានដោះស្រាយលំបាក និងជម្នះលើបញ្ហាប្រឈមជាបណ្តើរៗ ដើម្បីពង្រឹងសមត្ថភាពនៃសុខាភិបាលបង្ការ និងសុខភាពមូលដ្ឋាន ធានាបាននូវការថែទាំសុខភាពប្រជាជនដោយស្មារតីដាក់សុខភាព និងអាយុជីវិតរបស់ប្រជាជនជាចម្បងបង្អស់។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួម COP28 និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី៖ជោគជ័យគួរឱ្យចាប់អារម្មណ៍
កាលពីយប់ថ្ងៃទី ៣ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខ័ណ្ឌសន្និសីទ COP28 នៅអេមីរ៉ាតអារ៉ាប់រួម (UAE) និងដំណើរទស្សនកិច្ចផ្លូវការនៅទួរគី។ ដំណើរទស្សនកិច្ចលើកនេះបានអះអាងនូវឋានៈ កិត្យានុភាព និងរូបភាពនៃប្រទេសវៀតណាមប្រកបដោយភាពស្វាហាប់ និងភាពខ្លាំងក្លា ក្នុងការអនុវត្តការសន្យាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការចូលរួមដោះស្រាយបញ្ហាប្រឈមសកល; បើកយុគសម័យថ្មីក្នុងទំនាក់ទំនងជាមួយទួរគី ហើយបង្កើតសន្ទុះដើម្បីនាំទំនាក់ទំនងទ្វេភាគីវៀតណាម - UAE ឡើងកំពស់ថ្មី។
ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀ
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានទទួលជួបលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអបអរសាទរនាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តសម្រេចបានសមិទ្ធិ ផលធំៗជាច្រើនក្នុងការថែរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចាប់តាំងពីចូលកាន់តំណែងមក។
ខិតខំប្រឹងប្រែងដើម្បីកសាងនិងអភិវឌ្ឍន៍សហគមន៍ធុរកិច្ច និងសហគ្រិនដ៏រឹងមាំនិងសាមគ្គីគ្នា
នារសៀលថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីនៃជំនួបរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយតំណាងសហគ្រិនវៀតណាម ក្នុងឱកាសទិវាសហគ្រិនវៀតណាម (១៣ តុលា)។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អង្គការ សហប្រជាជាតិស្តីពីការត្រៀមខ្លួនឆ្លើយតបនិងបង្ការទប់ស្កាត់ជំងឺរាតត្បាត
កាលពីរសៀលថ្ងៃទី ២០ ខែកញ្ញា (ម៉ោងនៅទីក្រុញូវយ៉ក) កិច្ចប្រជុំជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិស្តីពីការត្រៀមខ្លួន ឆ្លើយតបនិងបង្ការទប់ស្កាត់ជំងឺរាត ត្បាតបានបើកនៅទីស្នាក់ការអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក។ លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងប្រទេស អាមេរិកខាងត្បូងជិតខាង
នៅក្នុងជំនួបនេះ តំណាងសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងបានសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅប្រេស៊ីលនឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ដំណើរធុរកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ដោយជោគជ័យនូវដំណើរធុរកិច្ចរបស់ខ្លួនអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន (CABIS) លើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន។ ក្នុងឱកាសនេះ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសប្រចាំការវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចធុរកិច្ចរបស់លោក Pham Minh Chinh។
លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ
វៀតណាមបន្តអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពិពិធកម្មពហុភាគី បន្តធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ
នាព្រឹកថ្ងៃទី ១៩ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការដឹកនាំ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគសាធារណៈរួមចំណែកជំរុញរាល់សកម្មភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍
នាព្រឹកថ្ងៃទី ១២ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោងសំខាន់ៗថ្នាក់ជាតិ និងសំខាន់ៗនៃវិស័យដឹកជញ្ជូន (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Dien Bien ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយឈរលើមូលដ្ឋានជំរុញយ៉ាងខ្លាំងក្លានូវសក្ដានុពល ខ្លួនទីពឹងខ្លួន ផ្តោតលើការធានាឱ្យបាននូវសុខដុមរមនា និងការតភ្ជាប់រវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងបរិស្ថាន ការពារបរិស្ថានអេកូឡូស៊ី ក្នុងការផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយកម្ពុជានិងម៉ាឡេស៊ី
នាថ្ងៃទី ៧ មេសា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា និងលោក Dato' Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ចូលជួបសំដែងការគួរសមក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។
ខេត្ត Khanh Hoa ប្រកាសផែនការមេដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០
នាព្រឹកថ្ងៃទី ២ មេសា ខេត្ត Khanh Hoa បានរៀបចំសន្និសីទប្រកាសផែនការមេ និងការរជំរុញការវិនិយោគរបស់ខេត្តឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយយុវជន
នាព្រឹកថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនដោយប្រធានបទ៖ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័យ ៤.០”។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខ
តបតាមការអញ្ជើញរបស់ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងអញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ចាប់ពីថ្ងៃទី ២១-២២ ខែមីនា។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្តីពីផែនការវិនិយោគសាងសង់ផ្លូវល្បឿនលឿន
ផលប្រយោជន៍របស់រដ្ឋ សហគ្រាស និងប្រជាជនត្រូវតែសមស្របនឹងគ្នាក្នុងស្មារតីផលប្រយោជន៍ប្រកបដោយសុខុដមរមនាចែករំលែកហានិភ័យ និងប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ចាប់យកបច្ចេកវិទ្យាថ្មី លើកដំណោះស្រាយសមស្របនឹងលក្ខខ័ណ្ឌវៀតណាម
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន តំបន់ និងសហគ្រាសត្រូវចាត់ទុកការផ្លាស់ប្ដូរឌីជីថលគឺជាភារកិច្ចស្នូល ហើយត្រូវបានអនុវត្តន៍ជាប្រចាំ ដោយឈរលើមូលដ្ឋានកៀរគរការចូលរួមយ៉ាងសកម្មរបស់ប្រជាជនទាំងមូល។
វៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះការអភិវឌ្ឈទំនាក់ទំនងជាមួយកម្ពុជា
នារសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទទួលជួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។