Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

ខិតខំប្រឹងប្រែងដើម្បីកសាងនិងអភិវឌ្ឍន៍សហគមន៍ធុរកិច្ច និង​សហគ្រិនដ៏រឹងមាំនិងសាមគ្គីគ្នា

10:23 | 12/10/2023

នារសៀលថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីនៃជំនួបរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយតំណាងសហគ្រិនវៀតណាម ក្នុងឱកាសទិវាសហគ្រិនវៀតណាម (១៣ តុលា)។

Mu Cang Chai - ថ្ងៃវិលត្រឡប់មកវិញ Mu Cang Chai - ថ្ងៃវិលត្រឡប់មកវិញ
សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​ សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​
ទិដ្ឋភាពនៃជំនួបនេះ។
ទិដ្ឋភាពនៃជំនួបនេះ។

កិច្ចប្រជុំនេះ ត្រូវបានតភ្ជាប់តាមបណ្តាញអ៊ីនធឺណែតទៅកាន់ទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត-ក្រុងនានាក្រោមឱវាទមជ្ឈិម។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងបរិបទក្នុងស្រុកនិងអន្តរជាតិដែលមានការប្រែប្រួលជាច្រើនដូចបច្ចុប្បន្ន រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីសន្យាថា ជានិច្ចកាលប្រកៀកស្មាគ្នា ចែករំលែក លើកទឹកចិត្ត និងទទួលមតិយោបល់ពីសមាគមនិងសហគមន៍ធុរកិច្ចជាអតិបរមា ដើម្បីកសាងនិងអភិវឌ្ឍន៍សហគមន៍ធុរកិច្ច និងសហគ្រិនដ៏រឹងមាំ និងសមាគ្គីគ្នា។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជួរសហគ្រិន និងសហគ្រាសត្រូវលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួនជានិច្ច ឆ្ពោះទៅកម្រិតតំបន់និងអន្តរជាតិ; ពង្រីកបន្ថែមទៀតនូវគំនិតផ្តួចផ្តើម ភាពម្ចាស់ការ និងការច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍អាជីវកម្មមរបស់ខ្លួនផង និងពង្រឹងការតភ្ជាប់គ្នាទៅវិញទៅមក សំដៅបង្កើតកម្លាំងរួម លើកកំពស់កិត្យានុភាពរបស់សហគ្រាសវៀតណាមផង។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជឿជាក់ថា សហគមន៍ធុរកិច្ចវៀតណាមនឹងបន្តរួមដំណើរ ចែករំលែកការលំបាក និងគាំទ្របក្ស រដ្ឋ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក្នុងការដឹងនាំនិងការគ្រប់គ្រង ដើម្បីរួមគ្នាចាប់យកឱកាសថ្មី លើកកំពស់សមត្ថភាពផ្ទៃក្នុង រួមចំណែកកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន និងប្រកបដោយវិបុលភាព៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ