ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយកម្ពុជានិងម៉ាឡេស៊ី

10:33 | 09/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៧ មេសា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា និងលោក Dato' Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ចូលជួបសំដែងការគួរសមក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥ កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥
ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោកស្រី ជា គឹមថា
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោកស្រី ជា គឹមថា

ក្នុងជំនួបជាមួយលោកស្រីឯកអគ្គរាជទូត ជា គឹមថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ជាពិសេសការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល​ទី៧ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) ប្រកបដោយជោគជ័យ។ ព្រមទាំងលោកបានបញ្ជាក់ ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការជួយគាំទ្រ និងចែករំលែកបទពិសោធន៍សម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់ក្នុងតំបន់នេះប្រកបដោយជោគជ័យ។

លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេសលទ្ធផលវិជ្ជមាននៃ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២”; លោកស្រីឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះវៀតណាមដែលបានជួយកម្ពុជាក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត Covid-19 និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យក្នុងឆ្នាំ ២០២២; លោកស្រីមានបំណងចង់ឲ្យវៀតណាមបន្តគាំទ្រ និងចែករំលែកបទពិសោធន៍សម្រាប់កម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ប្រកបដោយជោគជ័យ។ លោកស្រីបានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពរួមនៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរបន្តខិតខំប្រឹងប្រែងចរចារដើម្បីដោះស្រាយព្រំដែនដីគោកចំនួន ១៦% ទៀត​ ដែលមិនទាន់បានខ័ណ្ឌសីមានៅឡើយ ដើម្បីកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីវៀតណាម ស្នើឲ្យភាគីកម្ពុជាបន្តយកចិត្តទុកដាក់ និងដោះស្រាយឯកសារផ្លូវច្បាប់ដល់ជនជាតិវៀតណាមនៅកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមប្រកបអាជីវកម្ម និង​រស់នៅប្រកបដោយស្ថិរភាពនៅកម្ពុជា។

លោកស្រីឯកអគ្គរាជទូត ជា គឹមថា ប្តេជ្ញាជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្រិតខ្ពស់រវាងបក្សទាំងពីរនិង និងរដ្ឋាភិបាលទាំងពីរ។ ពង្រឹងការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ; បន្តជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី; ជំរុញពាណិជ្ជកម្មតាមព្រំដែន សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ទេសចរណ៍ និងការជួបប្រាស្រ័យររវាងប្រជាជននិងប្រជាជន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមលោក Data Tan Yang Thai
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមលោក Data Tan Yang Thai

នៅក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Dato' Tan Yang Thai លោកនាយករដ្ឋមន្ត្រី Pham Minh Chinh វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើ ឲ្យលោកឯកអគ្គរដ្ឋទូត Dato'Tan Yang Thai យកចិត្តទុកដាក់ និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់; អនុវត្តដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី; សម្របសម្រួលក្នុងការរៀបចំសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ី (១៩៧៣ -២០២៣); ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វប្បធម៌ កីឡា ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

លោកឯកអគ្គរដ្ឋទូត Dato'Tan Yang Thai សន្យានឹងខិតខំប្រឹងប្រែង រួមចំណែកលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលប្រទេសទាំងពីរមានសក្តានុពល និងឧត្ដមភាព ដូចជាវិស័យកសិកម្ម ការអប់រំ-បណ្តុះបណ្តាល ការធ្វើបរិវត្ដកម្មឌីជីថល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា...។ លោកឯកអគ្គរដ្ឋទូតបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការនៅសមុទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រជានេសាទ-ទូកនេសាទ។

អំពីបញ្ហាក្នុងតំបន់ លោកឯកអគ្គរដ្ឋទូត Dato' Tan Yang Thai បានយល់ព្រមជាមួយមតិយោបល់របស់នាយករដ្ឋមន្ត្រី Pham Minh Chinh អំពីការបន្តពង្រឹងចំណងសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន។ រក្សាទស្សនៈរួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ខិតខំកសាងសមុទ្រខាងកើតទៅជាសមុទ្រប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្ដរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន