Trending now

លើកកម្ពស់បទពិសោធន៍ទេសចរណ៍តាមផ្លូវទឹកនៅទីក្រុងហូជីមិញ

14:00 | 18/04/2026 ហេង វុធ្ធី

យុគសម័យ - ជាមួយនឹងប្រៀបខ្លាំងនៃបណ្តាញផ្លូវទឹក ទេសចរណ៍តាមផ្លូវទឹកនៅទីក្រុងហូជីមិញមានសក្តានុពលយ៉ាងធំធេង ប៉ុន្តែមិនទាន់ត្រូវបានទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនៅឡើយ។ ហេតុដូច្នេះ ការផ្ដោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់គុណភាពសេវាកម្ម ធ្វើឱ្យផលិតផលមានភាពថ្មីប្លែក និងការការពារបរិស្ថាន... គឺជាបណ្តាដំណោះស្រាយដើម្បីឱ្យបណ្តាដំណើរកម្សាន្តតាមផ្លូវទឹកដ៏ពិសេស ទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុងហូជីមិញ។

ជំរុញការផ្សព្វផ្សាយទេសចរណ៍វៀតណាមយ៉ាងខ្លាំងក្លានៅប្រទេសកាណាដា VITM 2026 ទទួលភ្ញៀវបានជាង ៩០.០០០ នាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការទេសចរណ៍ថ្មី
អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចូលចិត្តផលិតផលទេសចរណ៍តាមផ្លូវទឹករបស់ទីក្រុងនេះ គឺដោយសារតម្លៃពិសេសនៃទិដ្ឋភាពតាមបណ្តោយទន្លេ Saigon ក៏ដូចជាភាពរីកចម្រើននៃទីក្រុង និងភាពរស់រវើកនៅសងខាងមាត់ទន្លេ។
អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចូលចិត្តផលិតផលទេសចរណ៍តាមផ្លូវទឹករបស់ទីក្រុងនេះ គឺដោយសារតម្លៃពិសេសនៃទិដ្ឋភាពតាមបណ្តោយទន្លេ Saigon ក៏ដូចជាភាពរីកចម្រើននៃទីក្រុង និងភាពរស់រវើកនៅសងខាងមាត់ទន្លេ។

វៀតណាមគឺជាប្រទេសនៃទន្លេ និងសមុទ្រ ដែលមានទន្លេជាង ៣.០០០ ខ្សែ និងឆ្នេរសមុទ្រប្រវែងជាង ៣.២០០ គីឡូម៉ែត្រ។ ប៉ុន្តែ ប្រសិនបើក្រឡេកមើលវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន ផលិតផលភាគច្រើននៅតែផ្តោតលើផ្លូវគោក និងផ្លូវអាកាស។

ទន្លេ Saigon អាចក្លាយជា "ឆាកវប្បធម៌"

តាមការឱ្យដឹងពីបណ្ឌិត Pham Ha - ប្រធាន និងជាស្ថាបនិកនៃ LuxGroup ដែលជាក្រុមហ៊ុនទេសចរណ៍ឈានមុខគេក្នុងវិស័យទេសចរណ៍លំដាប់ប្រណីតនៅវៀតណាម បានលើកឡើងថា នៅពេលដែលទីក្រុងធំៗជាច្រើននៅលើពិភពលោកដូចជា Paris, London, Amsterdam ឬ Bangkok ទេសចរណ៍តាមផ្លូវទឹកគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃបទពិសោធន៍ទីក្រុង ផ្ទុយទៅវិញនៅទីក្រុងហូជីមិញ សក្តានុពលនេះនៅតែមិនទាន់ត្រូវបានយកចិត្តទុកដាក់ឱ្យបានសមស្របនៅឡើយ។

បណ្ឌិត Pham Ha បានមានប្រសាសន៍ថា៖ "ទន្លេ Saigon មានប្រវត្តិសាស្ត្រជាង ៣០០ ឆ្នាំ ដែលផ្សារភ្ជាប់ជាមួយនឹងការកកើតនៃ Saigon – Gia Dinh – TPHCM ប៉ុន្តែតម្លៃនៃដងទន្លេនេះនៅមិនទាន់ត្រូវបានទាញយកផលប្រយោជន៍បានត្រឹមត្រូវនៅឡើយទេ។ ខ្ញុំតែងតែជឿជាក់ថា ទន្លេ Saigon អាចក្លាយជាឆាកវប្បធម៌នៃទីក្រុង ដែលភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍អំពីប្រវត្តិសាស្ត្រ សិល្បៈ ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនតំបន់ភាគខាងត្បូង"។

អាចនិយាយបានថា បណ្តារឿងរ៉ាវប្រវត្តិសាស្ត្រ និងបេតិកភណ្ឌតាមបណ្តោយទន្លេ Saigon គឺជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យទីក្រុងហូជីមិញអាចតាក់តែងនូវរឿងរ៉ាវទេសចរណ៍ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ក្នុងបរិបទដែលវិស័យទេសចរណ៍ជាតិដាក់គោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់ក្នុងឆ្នាំ ២០២៦ និង ៣៥ លាននាក់នៅឆ្នាំ ២០៣០ នោះ ទីក្រុងហូជីមិញចាំបាច់ត្រូវមានផលិតផលទេសចរណ៍ថ្មីៗ ទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីប្រៀបខ្លាំងនៃមូលដ្ឋានរបស់ខ្លួន ដើម្បីអភិវឌ្ឍឧស្សាហកម្មគ្មានផ្សែងនេះ។

ថ្លែងអំពីគោលដៅ និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍តាមផ្លូវទឹក លោក Le Truong Hien Hoa - អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានឱ្យដឹងថា ចំពោះទេសចរណ៍តាមផ្លូវទឹករបស់ទីក្រុងនាពេលបច្ចុប្បន្ន ទីក្រុងកំពុងគាំទ្រយ៉ាងពេញទំហឹងចំពោះមធ្យោបាយធ្វើដំណើរសាធារណៈ ដោយបច្ចុប្បន្នមានបណ្តាខ្សែរត់ឡានក្រុងតាមផ្លូវទឹក (Water Bus) ដើម្បីបម្រើជូនភ្ញៀវទេសចរ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក តាមរយៈបណ្តាកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បណ្តាចំណត និងកំពង់ផែតាមដងទន្លេនៅក្នុងទីក្រុងក៏កំពុងត្រូវបានសាងសង់ផងដែរ។ កត្តានេះបង្កើតបានជាបណ្តាញចរាចរណ៍ផ្លូវទឹកដ៏ងាយស្រួល សម្រាប់បណ្តាសហគ្រាសវិនិយោគលើផលិតផលទេសចរណ៍តាមផ្លូវទឹក។

បច្ចុប្បន្ន បណ្តាខ្សែរត់ដែលមានចម្ងាយឆ្ងាយជាងមុន ដោយតភ្ជាប់ទៅកាន់តំបន់ Vung Tau ក៏ត្រូវបានបណ្តាសហគ្រាសទាញយកផលប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ហើយវាបង្កើតបានជាផលិតផលប្រកបដោយនិរន្តរភាពជាងមុន នាំមកនូវតម្លៃកាន់តែធំសម្រាប់បណ្តាសហគ្រាសនៅពេលធ្វើអាជីវកម្មលើខ្សែផ្លូវទឹកនេះ។

យោងតាមលោក Le Truong Hien Hoa ចំពោះតំបន់កណ្តាលទីក្រុង ក្រៅពីបណ្តាខ្សែទស្សនាចរតាមផ្លូវទឹក នាវាទេសចរណ៍ដែលជាភោជនីយដ្ឋានក៏ត្រូវបានវិនិយោគយ៉ាងខ្លាំងក្លា ដែលបង្កើតឱ្យមានភាពសម្បូរបែបនៃបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ។

នាវាភោជនីយដ្ឋាននៅទីនេះ មិនត្រឹមតែជាភោជនីយដ្ឋានបណ្តែតទឹកដែលភ្ញៀវទេសចរអាចទស្សនាតាមបណ្តោយដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែសហគ្រាសមួយចំនួនថែមទាំងបានវិនិយោគយ៉ាងមានវិជ្ជាជីវៈបំផុត។ ពួកគេមានសកម្មភាពជាច្រើន ដែលមិនត្រឹមតែជាផ្នែកម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសកម្មភាពកម្សាន្ត និងសប្បាយៗ ដែលជួយឱ្យដំណើរកម្សាន្តតាមដងទន្លេ Saigon ប្រព្រឹត្តទៅប្រកបដោយលក្ខណៈវិជ្ជាជីវៈ និងកម្រិតខ្ពស់។ ផលិតផលថ្មីៗទាំងនេះ ទាក់ទាញរលកភ្ញៀវទេសចរថ្មីៗ ដែលមានកម្រិតចំណាយខ្ពស់ជាងមុន នៅពេលចូលរួមទេសចរណ៍ក្នុងទីក្រុងហូជីមិញ។

លោក Le Truong Hien Hoa បានចែករំលែកថា អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចូលចិត្តផលិតផលទេសចរណ៍តាមផ្លូវទឹករបស់ទីក្រុង គឺដោយសារតម្លៃពិសេសនៃទិដ្ឋភាពតាមបណ្តោយទន្លេ Saigon ក៏ដូចជាភាពរីកចម្រើននៃទីក្រុង និងភាពរស់រវើកនៅសងខាងមាត់ទន្លេ។ ចំណុចមួយទៀតដែលជាលក្ខខណ្ឌឱ្យទេសចរណ៍ទន្លេ Saigon ទាក់ទាញភ្ញៀវទេសចរ គឺខ្សែទេសចរណ៍តាមបណ្តោយដងទន្លេត្រូវបានសហគ្រាសវិនិយោគប្រកបដោយវិជ្ជាជីវៈ បង្កើតបានជាខ្សែសង្វាក់ផលិតផលតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធភាពជាងមុន៕

ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ

យុគសម័យ - នាថ្ងៃទី៩ ខែមេសា នៅទីក្រុងហាណូយ សមាគមទេសចរណ៍វៀតណាម បានរៀបចំពិធីបើកកម្មវិធីតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ (B2B)។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ស្ថិតក្នុងខ្សែសង្វាក់នៃសកម្មភាពនៃពិព័រណ៍ទេសចរណ៍អន្តរជាតិ VITM 2026 ដែលជាពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៥ រៀបចំឡើងដោយសមាគមទេសចរណ៍វៀតណាម។

កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ” កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”

យុគសម័យ - បច្ចុប្បន្ននេះ ខេត្ត Gia Lai កំពុងឈរនៅចំពោះមុខកាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍ជាប្រវត្តិសាស្ត្រ។ ពីតំបន់មួយដែលសម្បូរទៅដោយសក្ដានុពលនៅតំបន់ Tay Nguyen ខេត្ត Gia Lai បានពង្រីកលំហអភិវឌ្ឍន៍ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីទេសចរណ៍តភ្ជាប់គ្នា - ជាលំហមួយដែលមានភាពរលូនឥតដាច់ - ចាប់ពីព្រៃព្រឹក្សារហូតដល់សមុទ្រខៀវ ជាមួយនឹងការរួមបញ្ចូលគ្នារវាងធនធានធម្មជាតិ ជម្រៅវប្បធម៌ និងសមត្ថភាពតភ្ជាប់ទីផ្សារ។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់បទពិសោធន៍ទេសចរណ៍តាមផ្លូវទឹកនៅទីក្រុងហូជីមិញ
បើកការដ្ឋានសាងសង់បន្ទប់រៀនចំនួន ២ នៅចំណុចសាលាតំបន់លំបាក Hon Dat
អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម