Trending now

ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម

13:43 | 17/04/2026 ហេង វុធ្ធី

យុគសម័យ - ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីបានវាយតម្លៃថា ដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam គឺជាសញ្ញាបង្ហាញអំពីបណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
នារសៀលថ្ងៃទី ១៤ ខែមេសា នៅទីក្រុងប៉េកាំង លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ព្រមទាំងភរិយា បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅប្រទេសចិន។

អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅសិង្ហបុរី ដោយដកស្រង់ប្រភពពី CAN បានឱ្យដឹងថា នាថ្ងៃទី ១៤ ខែមេសា លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានអញ្ជើញទៅដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងក្នុងឋានៈជាប្រមុខរដ្ឋ ដែលជាសញ្ញាបង្ហាញអំពីបណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ទៅកាន់ប្រទេសចិន គឺជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូង ក្នុងចំណោមដំណើរទស្សនកិច្ចជាច្រើននាពេលខាងមុខ ក្នុងឋានៈជាប្រមុខរដ្ឋ។

ជាមួយនឹងតួនាទីដឹកនាំដ៏រឹងមាំទាំងក្នុងនាមជាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ បណ្តាអ្នកវិភាគជឿជាក់ថា លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam កំពុងស្ថិតក្នុងឋានៈដ៏ល្អបំផុត ដើម្បីទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីបណ្តាក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិ ដើម្បីបម្រើដល់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមកំពុងស្វែងរកតួនាទីកាន់តែធំក្នុងភូមិសាស្ត្រនយោបាយ ដែលជាការផ្លាស់ប្តូរដ៏ធំមួយត្រូវបានដាក់ចេញនៅក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ នៃបក្សកុម្មុយនីស្តវៀតណាម កាលពីខែមករាកន្លងទៅ។

វៀតណាមកាន់តែបញ្ជាក់ពីឋានៈរបស់ខ្លួនជាតួអង្គដ៏សកម្មនៅលើឆាកអន្តរជាតិ។ ក្នុងឆ្នាំ ២០២៤ វៀតណាមបានផ្តួចផ្តើមបង្កើត "វេទិកាអនាគតអាស៊ាន" ជាវេទិកាប្រចាំឆ្នាំ ដែលទាក់ទាញបណ្តាមេដឹកនាំសកលលោក រួមមាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta និងនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon។

កាលពីខែមីនាកន្លងទៅ ទីក្រុងហាណូយបានធ្វើជាម្ចាស់ផ្ទះរៀបចំ "កិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់រដ្ឋមន្ត្រី ៣+៣" ជាលើកដំបូងរវាងវៀតណាម និងចិន ក្នុងវិស័យនគរបាល ការពារជាតិ និងការបរទេស។

វៀតណាមក៏កំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំ "វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក" (APEC) នៅឆ្នាំ ២០២៧ ហើយនឹងកាន់តួនាទីជាប្រធានអាស៊ានក្នុងពេលឆាប់ៗខាងមុខនេះ។ នេះគឺជាសញ្ញាដែលបង្ហាញពីឥទ្ធិពលការទូតដ៏កាន់តែខ្លាំងក្លារបស់វៀតណាម។

យោងតាមការយល់ឃើញរបស់ក្រុមអ្នកសង្កេតការណ៍ តួនាទីភូមិសាស្ត្រនយោបាយរបស់វៀតណាមកំពុងចាប់ផ្តើមផ្លាស់ប្តូរ។ វៀតណាមកំពុងសម្រេចគោលដៅសំខាន់ចំនួន ២៖ រក្សាការរីកចម្រើនសេដ្ឋកិច្ច និងពង្រឹងការការពារជាតិ និងសន្តិសុខ។

លោក Le Hong Hiep - អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកសម្របសម្រួលកម្មវិធីស្រាវជ្រាវវៀតណាម នៅវិទ្យាស្ថាន ISEAS-Yusof Ishak បានវាយតម្លៃថា ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលបណ្តាភាពប្រែប្រួលនៃភូមិសាស្ត្រនយោបាយមាននិន្នាការធ្វើឱ្យចុះខ្សោយនូវសន្តិភាព និងស្ថិរភាពតំបន់ ភារកិច្ចការពារជាតិពីចម្ងាយ និងពីមុនពេលកើតមានឡើង បានក្លាយជាចំណុចលេចធ្លោជាងមុន តាមទស្សនៈរបស់បក្សកុម្មុយនីស្តវៀតណាម។

យោងតាមលោក Le Hong Hiep នេះគឺជាមូលហេតុដែលបក្សកុម្មុយនីស្តវៀតណាមលើកកម្ពស់តួនាទីនៃកិច្ចការបរទេស ទៅជាទីតាំងដ៏សំខាន់ និងជាប្រចាំ។

មានទស្សនៈដូចគ្នានេះដែរ លោក Lye Liang Fook - អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak - បានយល់ឃើញថា ជាមួយនឹងចំនួនប្រជាជនដែលមានទំហំធំគួរសមនៅអាស៊ីអាគ្នេយ៍ និងភាពស្វាហាប់នៃសេដ្ឋកិច្ច វៀតណាមកំពុងស្វែងរកវិធីសាស្រ្តដើម្បីកាន់កាប់តួនាទីធំជាងមុនក្នុងភូមិសាស្ត្រនយោបាយ។ មុននឹងបញ្ហាប្រឈមជាសកលលោក វៀតណាម និងបណ្តាប្រទេសផ្សេងទៀតចាំបាច់ត្រូវតែដើរតួនាទីកាន់តែសកម្មជាងមុន ដើម្បីធ្វើពិពិធកម្មការអភិវឌ្ឍ ស្វែងរកឱកាសទីផ្សារថ្មីៗ និងសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ ដើម្បីបន្តការរីកចម្រើន និងរក្សាស្ថិរភាព។

យោងតាមក្រុមអ្នកវិភាគនៅសិង្ហបុរី ការដែលវៀតណាមចូលរួមយ៉ាងទូលំទូលាយក្នុងបណ្តាសកម្មភាពជាសកល កាន់តែច្រើនឡើងៗ នឹងពង្រឹងរូបភាពរបស់ប្រទេសជា "មហាអំណាចកម្រិតមធ្យមដែលកំពុងងើបឡើង" ដែលត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសកម្មជាងមុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពអន្តរជាតិ។ ជាឧទាហរណ៍ជាក់ស្តែង គឺការចូលរួមរបស់វៀតណាមក្នុងបណ្តាគណៈប្រតិភូរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទ្វីបអាហ្វ្រិក ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលជាសញ្ញាបង្ហាញថាវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការទទួលខុសត្រូវជាសកលកាន់តែធំជាងមុន។

លោក Le Hong Hiep បានវាយតម្លៃថា៖ "វៀតណាមអាចដើរតួនាទីយ៉ាងសកម្មជាងមុនក្នុងពេលអនាគត ប្រសិនបើសិនជាអាចរក្សាការអភិវឌ្ឍសេដ្ឋកិច្ច និងមានប្រភពធនធានបន្ថែមទៀត សម្រាប់ការចូលរួមចំណែក ក៏ដូចជាការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួន"៕

លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១ លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១

នៅព្រឹកថ្ងៃទី៧ ខែមេសា នៅក្នុងសម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦ លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម សម្រាប់អាណត្តិ ២០២៦-២០៣១។

អគ្គលេខាបក្ស To Lam ទទួលជួបប្រធានក្រុមមិត្តភាពសភាកូរ៉េ-វៀតណាម អគ្គលេខាបក្ស To Lam ទទួលជួបប្រធានក្រុមមិត្តភាពសភាកូរ៉េ-វៀតណាម

យុគសម័យ - អគ្គលេខាបក្សបានស្នើថា ក្រុមសមាជិកសភាមិត្តភាពវៀតណាម-កូរ៉េទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីជាស្ពាន និងជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងនិរន្តរភាព។

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung