នៅវេលាម៉ោង ១០:០០ ព្រឹកថ្ងៃទី ១៤ ខែមេសា (ម៉ោងក្នុងស្រុក) យន្តហោះពិសេសដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង។
![]() |
| ពិធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង |
អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយារួមជាមួយ គណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានប៉េកាំង មានវត្តមានលេខាគណៈកម្មាធិការបក្សក្រុងប៉េកាំង លោកស្រី យីន លី, ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោកស្រី លីវ ហៃយីង, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក ហ្វាម ថាញ់ ប៊ិញ រួមជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតនិងនិស្សិតវៀតណាមជាច្រើននាក់ដែលរស់នៅ និងសិក្សានៅប្រទេសចិន។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជួបពិភាក្សាកម្រិតខ្ពស់ដ៏សំខាន់ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអញ្ជើញជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយចំនួនទៀត ដើម្បីពិភាក្សាអំពីវិធីសាស្រ្ត និងទិសដៅសំខាន់ៗ សំដៅនាំទំនាក់ទំនងទ្វេភាគីទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលមានស្ថិរភាព ប្រកបដោយចីរភាព។
![]() |
| លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយតំណាងអាណិកជនវៀតណាម និងនិស្សិតវៀតណាមនៅប្រទេសចិន |
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់ប្រមុខបក្សនិងរដ្ឋវៀតណាម ជាឱកាសសម្រាប់ភាគីទាំងពីរ ចូលរួមក្នុងការផ្លាស់ប្តូរព័ត៌មានស៊ីជម្រៅនិងជាក់ស្តែង ក្នុងលក្ខណៈស្មោះត្រង់និងបើកចំហរ លើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួមគ្នា និងដើម្បីពង្រឹងការសម្របសម្រួលក្នុងយន្តការពហុភាគី ដោះស្រាយបញ្ហាដែលនៅសេសសល់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
យុគសម័យ - អគ្គលេខាបក្សបានស្នើថា ក្រុមសមាជិកសភាមិត្តភាពវៀតណាម-កូរ៉េទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីជាស្ពាន និងជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងនិរន្តរភាព។ |
យុគសម័យ - កាសែត Hanoi Moi ឧទ្ទេសនាមដោយគោរពនូវអត្ថបទ "ការអនុវត្តសន្សំប្រាក់" ដោយអគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម To Lam។ |
យោងទៅតាម : https://vovworld.vn/km-KH/btmaan/qgglekhaapks-prdhaanrttth-looktuu-lym-2427456.vov5


មតិពីមិត្តអ្នកអាន