យុគសម័យ - នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងភរិយា លោកស្រី Ngo Phuong Ly និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦។
| លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១ អគ្គលេខាបក្ស To Lam ទទួលជួបប្រធានក្រុមមិត្តភាពសភាកូរ៉េ-វៀតណាម |
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន |
តបតាមការអញ្ជើញរបស់អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធាននៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping និងភរិយា, នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ព្រមទាំងភរិយា លោកស្រី Ngo Phuong Ly និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦។
នេះគឺជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ក្នុងឋានៈជាអ្នកដឹកនាំខ្ពស់បំផុតរបស់បក្ស និងរដ្ឋ ដែលប្រព្រឹត្តទៅចំពេលមួយឆ្នាំគត់ បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping (ចាប់ពីថ្ងៃទី ១៤-១៥ ខែមេសា ឆ្នាំ ២០២៥) ហើយក៏ជាលើកទី ៣ ក្នុងរយៈពេលមិនដល់ ២ ឆ្នាំផងដែលអ្នកដឹកនាំខ្ពស់បំផុតនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ បានបន្តធ្វើទស្សនកិច្ចទ្វេភាគី។
តាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Thanh Binh ក្នុងរយៈពេល ៤ ថ្ងៃនៅប្រទេសចិន អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងមានកិច្ចពិភាក្សាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping និងមានជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតរបស់ចិន។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋទាំងពីរ គ្រោងនឹងជួបសំណេះសំណាល និងថ្លែងមតិទៅកាន់តំណាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ដែលចូលរួមក្នុងកម្មវិធី "ដំណើរក្រហមសម្រាប់ការសិក្សាស្រាវជ្រាវរបស់យុវជន" ដែលកម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើងដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំទាំងពីរតាំងពីខែមេសា ឆ្នាំ ២០២៥។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ក៏នឹងមានសុន្ទរកថាអំពីគោលនយោបាយនៅសកលវិទ្យាល័យ Thanh Hoa និងជួបសំណេះសំណាលជាមួយសាច់ញាតិនៃឥស្សរជនមិត្តភាពនៃប្រទេសទាំងពីរផងដែរ...
ក្រៅពីការអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម គ្រោងនឹងមានសកម្មភាពចុះពិនិត្យ និងស្វែងយល់អំពីគំរូសាកល្បងតំបន់ទីក្រុងថ្មី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មផ្លូវដែក មូលដ្ឋានស្រាវជ្រាវ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងការច្នៃប្រឌិតថ្មី នៅទាំងទីក្រុង Bac Kinh ខេត្ត Ha Bac និងតំបន់ Quang Tay ផងដែរ៕
នាថ្ងៃទី ២៩ មេសា នៅទីក្រុងហូជីមិញ លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។ |
យុគសម័យ - ដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេបក្ស To Lam ទៅកាន់ប្រទេសសឹង្ហបុរី ក្នុងឋានៈជាអគ្គលេខាបក្ស បានកត់សម្គាល់ជំហានថ្មីឆ្ពោះទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន