យុគសម័យ - គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៨ ខែកក្កដា ក្រោយរយៈពេល ១៣ ថ្ងៃនៃការធ្វើកាយវិការគាស់កកាយនៅសួនច្បារ Le Thi Rieng (សង្កាត់ Hoa Hung ទីក្រុង Ho Chi Minh) កម្លាំងសមត្ថកិច្ចគឺប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុត អដ្ឋិធាតុយុទ្ធជនពលីសមូហភាពចំនួន ២ ឈុតរួមជាមួយនិងវត្ថុអនុស្សាវរីយ៍មួយចំនួន។ ការងារស្វែងរកគឺបន្តត្រូវបានចាត់តាំងអនុវត្តយ៉ាងប្រុងប្រយ័ត្ន រួមផ្សំជាមួយនិងឯកសារប្រវត្តិសាស្ត្រ ព័ត៌មានសាក្សីរស់ព្រមទាំងបណ្តាវិធីសាស្ត្រវិទ្យាសាស្ត្រ។
![]() |
| ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng |
ទីភ្នាក់ងារសារព័ត៌មានវៀតណាមដឹកនាំព័ត៌មានពីបញ្ជាការដ្ឋានទីក្រុង Ho Chi Minh ឱ្យដឹងថា ដោយឡែកនៅក្នុងថ្ងៃទី ១៨ ខែកក្កដា ក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុងគឺបានរកឃើញ គាស់កកាយព្រមទាំងប្រមូលផ្តុំបន្ថែមបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤ ឈុតរួមជាមួយនិងវត្ថុអនុស្សាវរីយ៍មួយចំនួននៅសួនច្បារ Le Thi Rieng សង្កាត់ Hoa Hung។
បណ្តាអដ្ឋិធាតុក្រោយពេលត្រូវបានចាត់ចែងទៅតាមត្រូវដំណើរការគឺត្រូវបាននាំយកមកតម្កល់យ៉ាងសមោឡារិកនៅឯតំបន់រំលឹកគុណ។
យោងតាមកាសែតកងទ័ពប្រជាជន បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានកៀរគរក្រុមជំនាញការចំនួន ៥ ក្រុមស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចូលរួមអនុវត្តភារកិច្ចនៅសួនច្បារ Le Thi Rieng។ នៅក្នុងនោះ ក្រុមចំនួន ៤ ក្រុមគឺទើបតែបង្ហើយភារកិច្ចប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឯប្រទេសកម្ពុជានៅក្នុងរដូវប្រាំងឆ្នាំ ២០២៥-២០២៦ រួមមានក្រុម K៧០ ចំណុះអគ្គនាយកដ្ឋាននយោបាយយោធភូមិភាគទី ៧ ក្រុម K៧១ ព្រមទាំង K៧៣ ចំណុះបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ក្រុម K៧២ ចំណុះបញ្ជាការដ្ឋានយោធាទីក្រុង Dong Nai។ កម្លាំងដែលនៅសេសសល់គឺក្រុម K៧៤ ដែលជាអង្គភាពទើបតែត្រូវបានបង្កើតឡើងចំណុះបញ្ជាការដ្ឋានទីក្រុង Ho Chi Minh។
តំបន់សួនច្បារ Le Thi Rieng ពីមុននេះគឺស្ថិតនៅក្នុងវាលកប់ខ្មោច Chi Hoa - Cho Quan។ ឆ្លងកាត់ការស្រាវជ្រាវរូបថតប្រវត្តិសាស្ត្ររបស់ទីភ្នាក់ងារសារព័ត៌មាន AP រូបថតផ្កាយរណប ផែនទីយោធារួមជាមួយនិងឯកសារតម្កល់ទុកនៅក្នុងព្រមទាំងក្រៅប្រទេស កម្លាំងសមត្ថកិច្ចជំហានដំបូងបានកំណត់ថាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ១៩៦៨ រដ្ឋអំណាច Sai Gon ចាស់គឺបានចាត់តាំងកប់រួមសមូហភាពបណ្តាយុទ្ធជនរំដោះព្រមទាំងបងប្អូនរួមជាតិស្នេហាជាតិជាច្រើនដែលបានពលីជីវិតនៅក្នុងការវាយលុកទូទៅព្រមទាំងក្រោកឈរឡើងនាបុណ្យចូលឆ្នាំថ្មី Xuan Mau Than ឆ្នាំ ១៩៦៨។
ចេញពីបណ្តារូបថតប្រវត្តិសាស្ត្រព្រមទាំងព័ត៌មានដែលផ្តល់ដោយសាក្សីរស់ កម្លាំងសមត្ថកិច្ចគឺបានផ្ទៀងផ្ទាត់សញ្ញាសម្គាល់ភូមិសាស្ត្រនីមួយៗ ស្លាកស្នាមដែលនៅសេសសល់ជាមួយនិងផែនទីយោធា រូបថតផ្កាយរណបព្រមទាំងលទ្ធផលអង្កេតវាស់វែងជាក់ស្តែងនៅនឹងកន្លែង។ បណ្តាទិន្នន័យប្រមូលបានបង្ហាញថា តំបន់នេះមានសញ្ញាអត្ថិភាពយ៉ាងហោចណាស់មានរណ្តៅសពសមូហភាពចំនួន ៣ រណ្តៅ។
បណ្តាអង្គភាពជំនាញការបានប្រើប្រាស់រ៉ាដាធ្លុះដី វិធីសាស្ត្រវាស់ស្ទង់ទប់ទល់អគ្គិសនីព្រមទាំងបណ្តាបច្ចេកទេសអង្កេតវាស់វែងភូគព្ភសាស្ត្រដើម្បីរុករកតំបន់សង្ស័យមានសពសមូហភាព។ ចូលរួមក្នុងការអង្កេតវាស់វែងមានវិទ្យាស្ថានរចនាចំណុះអគ្គនាយកដ្ឋានភស្តុភារ - បច្ចេកទេស សាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុង Ho Chi Minh សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិទីក្រុង Ho Chi Minh ព្រមទាំងប្រភេទទ័ពវិស្វកម្ម។ ក្រោយរយៈពេល ៤ ថ្ងៃនៃការអង្កេតវាស់វែងឯករាជ្យ បណ្តាអង្គភាពជំនាញការបានរួមគ្នាឆ្ពោះទៅកំណត់តំបន់ចំនួនពីរដែលមានសញ្ញាខុសប្លែកពីធម្មតានៅក្រោមបាតដី។ លទ្ធផលនេះត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានវិទ្យាសាស្ត្រដើម្បីជ្រើសរើសទីតាំងជីកកកាយរុករក បង្រួមទំហំស្វែងរកព្រមទាំងកាត់បន្ថយការជះឥទ្ធិពលមិនចាំបាច់ទៅលើកន្លែងកើតហេតុ។
លទ្ធផលជីកកកាយរុករកជំហានដំបូងបានរកឃើញរណ្តៅសពមួយមានប្រវែងប្រហែល ២៥ ម៉ែត្រ ទទឹងប្រហែល ៣ ម៉ែត្រ។ នៅទីនេះ កម្លាំងសមត្ថកិច្ចស្វែងរកឃើញបណ្តាឈុតអដ្ឋិធាតុ គំរូឆ្អឹង បណ្តាបំណែកតង់អង្រឹងកងទ័ពព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើន។ រណ្តៅសពនេះត្រូវបានវាយតម្លៃថាគឺជាដានមួយក្នុងចំណោមរណ្តៅសពសមូហភាពទាំងបីដែលបានបង្ហាញខ្លួននៅក្នុងបណ្តារូបថតប្រវត្តិសាស្ត្រនាឆ្នាំ ១៩៦៨។
ឆ្លងកាត់ការពិនិត្យពិច័យដំបូង ឈុតអដ្ឋិធាតុមួយត្រូវបានរកឃើញមានឯកសារផ្ទុកឈ្មោះ Huynh Van Quen ចំណុះវរសេនាតូចតូចទី ១ Long An ធ្លាប់បានចូលរួមសមរភូមិប្រយុទ្ធស្ពាន Chuy Y នៅក្នុងការវាយលុកទូទៅព្រមទាំងក្រោកឈរឡើងនាបុណ្យចូលឆ្នាំថ្មី Xuan Mau Than ឆ្នាំ ១៩៦៨។ ស្ថាប័នសមត្ថកិច្ចគឺបានទាក់ទងមនុស្សដែលទទួលត្រូវជាសាច់ញាតិព្រមទាំងធ្វើសកម្មភាពយកគំរូ ADN ដើម្បីបម្រើការងារបញ្ជាក់ភាពច្បាស់លាស់។
ការងារស្វែងរក ប្រមូលផ្តុំនៅសួនច្បារ Le Thi Rieng គឺកំពុងបន្តត្រូវបានចាត់តាំងអនុវត្តនៅតាមបណ្តាតំបន់ដែលបានកំណត់ព្រំដែនរួចរាល់។ អនុសេនីយ៍ឯក Ly Minh Van នាយកនយោបាយក្រុម K៧៤ បានឱ្យដឹងថា អង្គភាពអនុវត្តតាមទិសស្លោកស្វែងរកដល់ទីណាគឺធានាស្អាតល្អដល់ទីនោះ ដោយមិនទុកឱ្យបាត់បង់អដ្ឋិធាតុយុទ្ធជនពលីនៅឯទីតាំងកន្លែងស្វែងរកនោះឡើយ៕
សន្និសីទការទូតលើកទី៣២ និងសន្និសីទកិច្ចការបរទេសជាតិលើកទី២១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ នៅទីក្រុងហាណូយ ដើម្បីបូកសរុបលទ្ធផលសម្រេចបានគោលនយោបាយការបរទេស។ |
នាថ្ងៃទី១៤ ខែតុលា ក្រុមបេសកកម្មនៃកងវរសេនាតូចការពារព្រំដែនលេខ៤ និងផ្នែកសឹករងស្រុកស្នួល ខេត្តក្រចេះ បានទៅបំពេញទស្សនកិច្ចនៅស្រុក Phu Rieng ខេត្ត Binh Phuoc ប្រទេសវៀតណាម។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន