Trending now

ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ

10:14 | 13/04/2026 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី៩ ខែមេសា នៅទីក្រុងហាណូយ សមាគមទេសចរណ៍វៀតណាម បានរៀបចំពិធីបើកកម្មវិធីតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ (B2B)។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ស្ថិតក្នុងខ្សែសង្វាក់នៃសកម្មភាពនៃពិព័រណ៍ទេសចរណ៍អន្តរជាតិ VITM 2026 ដែលជាពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៥ រៀបចំឡើងដោយសមាគមទេសចរណ៍វៀតណាម។

លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ មហោស្រពវៀតណាមឆ្នាំ ២០២៤ នៅខេត្ត Osaka៖ នាំយកតម្លៃនៃវប្បធម៌វៀតណាមទៅកាន់មិត្តជប៉ុន និងអន្តរជាតិ

ថ្លែងក្នុងពិធីបើក លោកស្រី Cao Thi Ngoc Lan អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍វៀតណាម បានមានប្រសាសន៍ថា ឆ្នាំ២០២៥ បានកត់សម្គាល់នូវជំហានអភិវឌ្ឍន៍ដ៏ឆ្នើមនៃវិស័យទេសចរណ៍វៀតណាម នៅពេលដែលសម្រេចបាននូវកំណត់ត្រាក្នុងការទទួល និងបម្រើភ្ញៀវទេសចរអន្តរជាតិជាង ២១,២ លាននាក់ កើនឡើងជាង ២០% បើធៀបនឹងឆ្នាំ២០២៤ និងជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ព្រមទាំងបម្រើភ្ញៀវទេសចរក្នុងស្រុកបានជាង ១៣៥ លាននាក់ ដោយចំណូលពីវិស័យទេសចរណ៍បានហួសកម្រិត ១ លានលានដុង (៤០ ពាន់លានដុល្លារអាមេរិក)។

ទន្ទឹមនឹងវិស័យទាំងមូល សមាគមទេសចរណ៍វៀតណាម បានដាក់អនុវត្តនូវកម្មវិធីសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ការរៀបចំដំណើរកម្សាន្តស្វែងយល់ (FAM trip) សិក្ខាសាលាឯកទេស សកម្មភាពជំរុញទេសចរណ៍អន្តរជាតិ ព្រមទាំងគំនិតផ្តួចផ្តើមតភ្ជាប់ជាបន្តបន្ទាប់រវាងសហគ្រាសក្នុង និងក្រៅប្រទេស។

ក្នុងនោះ ចំណុចលេចធ្លោគឺ ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ដែលបានរៀបចំឡើងក្នុងខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ និងព្រឹត្តិការណ៍ “ទិវាទីភ្នាក់ងារទេសចរណ៍វៀតណាម” ដែលត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្ត Quang Ninh ដែលបង្ហាញពីការប្តេជ្ញាចិត្ត ស្មារតីច្នៃប្រឌិត និងការឯកភាពគ្នានៃសហគមន៍សហគ្រាសទេសចរណ៍ទាំងមូលនៅវៀតណាម។

ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
លោកស្រី Cao Thi Ngoc Lan អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍វៀតណាម បានមានប្រសាសន៍ថា ពិព័រណ៍ VITM ២០២៦ នាំមកនូវកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់កម្រិតខ្ពស់បំផុតសម្រាប់បណ្តាដៃគូ និងសហគមន៍សហគ្រាស។

បន្តបន្ទាប់ពីបណ្តាសកម្មភាពក្នុងឆ្នាំ២០២៥ ស្ថិតក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ២០២៦ សមាគមទេសចរណ៍វៀតណាម បានរៀបចំកម្មវិធីតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍អន្តរជាតិ និងវៀតណាម (B2B)។

ជាមួយនឹងស្មារតីវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់សមាគមទេសចរណ៍វៀតណាម សមាគមទីភ្នាក់ងារទេសចរណ៍វៀតណាម បានអញ្ជើញអ្នកទិញអន្តរជាតិជាង ១២០ នាក់ អ្នកទិញក្នុងស្រុកជិត ៣០០ នាក់ និងអ្នកលក់ជាង ៦០០ នាក់ ដែលបង្កើតបានជាវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មទេសចរណ៍ខ្នាតធំ ទាក់ទាញការយកចិត្តទុកដាក់ពីបណ្តាដៃគូ សហគ្រាស និងប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងស្រុក និងអន្តរជាតិ។

លោកស្រី Ngoc Lan បានមានប្រសាសន៍ថា៖ “នេះមិនត្រឹមតែជាសកម្មភាព B2B ឯកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលំហនៃការជួបជុំ ការតភ្ជាប់ និងការបំផុសគំនិតសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍វៀតណាមផងដែរ។ ដើម្បីសម្រេចបាននូវជោគជ័យនៃកម្មវិធីនេះ យើងខ្ញុំបានរៀបចំ និងផ្តោតលើការអនុវត្តយ៉ាងសស្រាក់សស្រាំ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់កម្រិតខ្ពស់បំផុតសម្រាប់បណ្តាដៃគូ និងសហគមន៍សហគ្រាស”។

ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
បណ្តាស្តង់នៅពិព័រណ៍ទេសចរណ៍អន្តរជាតិ VITM ២០២៦។

អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍ ក៏បានឱ្យដឹងផងដែរថា វៀតណាមប្តេជ្ញានឹងបន្តរៀបចំ និងបង្កើតគ្រប់លក្ខណៈងាយស្រួល ដើម្បីឱ្យកម្មវិធីតភ្ជាប់ពាណិជ្ជកម្ម B2B រវាងសហគ្រាសទេសចរណ៍អន្តរជាតិ និងវៀតណាម ក្លាយជាសកម្មភាពប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងខ្នាតកាន់តែធំ និងមានប្រសិទ្ធភាពកាន់តែខ្ពស់ រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងលទ្ធភាពធ្វើសមាហរណកម្មអន្តរជាតិនៃសហគ្រាសទេសចរណ៍វៀតណាម។

កម្មវិធីតភ្ជាប់ពាណិជ្ជកម្ម B2B បើកឡើងនូវឱកាសកិច្ចសហប្រតិបត្តិការថ្មីៗ រួមគ្នាស្ថាបនាវិស័យទេសចរណ៍វៀតណាមឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព វិជ្ជាជីវៈ និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
ពិព័រណ៍នេះត្រូវបានរំពឹងថានឹងមានស្តង់ប្រមាណ ៤៥០ ដោយទាក់ទាញការចូលរួមពីបណ្តាស្ថាប័នជំរុញទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស។

សមាគមទេសចរណ៍វៀតណាម រៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម – VITM 2026 ក្រោមប្រធានបទ៖ “ការផ្លាស់ប្តូរឌីជីថល និងការរីកចម្រើនបៃតង – លើកកម្ពស់ទេសចរណ៍វៀតណាម” (Digital Transformation & Green Growth – Elevating Vietnam Tourism) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ICE ហាណូយ (វិមានវប្បធម៌មិត្តភាព លេខ៩១ ផ្លូវ Tran Hung Dao ទីក្រុងហាណូយ)។

ពិព័រណ៍នេះ ត្រូវបានរំពឹងថានឹងមានស្តង់ប្រមាណ ៤៥០ ដោយទាក់ទាញការចូលរួមពីបណ្តាស្ថាប័នជំរុញទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស បណ្តាក្រុមហ៊ុនអាកាសចរណ៍ អង្គការទេសចរណ៍អន្តរជាតិ ព្រមទាំងសហគ្រាសទេសចរណ៍ជាង ៦០០ ទៀតផង៕​

សមាគមសហគ្រិនវ័យក្មេងវៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងឈានដល់កម្រិតតំបន់ និងអន្តរជាតិ សមាគមសហគ្រិនវ័យក្មេងវៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងឈានដល់កម្រិតតំបន់ និងអន្តរជាតិ

នារសៀលថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃចលនាសហគ្រិនវ័យក្មេងវៀតណាម។

ផ្សព្វផ្សាយរូបភាពយិនស៊ិន Ngoc Linh និងប្រជាជន Nam Tra My ដល់មិត្តក្នុងស្រុក និងអន្តរជាតិ ផ្សព្វផ្សាយរូបភាពយិនស៊ិន Ngoc Linh និងប្រជាជន Nam Tra My ដល់មិត្តក្នុងស្រុក និងអន្តរជាតិ

នាយប់ថ្ងៃទី ១ ខែសីហា នៅស្រុក Nam Tra My (ខេត្ត Quang Nam) ពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតស្រុក Nam Tra My ឡើងវិញ (ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១ ខែសីហា ...

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម