Trending now

កម្ពុជា -​ លុចសំបួរ ពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល ក្នុងការនាំយកទូរក្សាទុកវ៉ាក់សាំង និងឈាមដោយប្រើកំដៅព្រះអាទិត្យ

14:59 | 21/02/2020

ក្នុងកិច្ចជំនួបពិភាក្សាការងារ និងសម្ដែងការគួរសមរបស់ឯកអគ្គរាជទូតលុចសំបួរប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក លោក Jean Paul Senninger ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, ប្រទេសលុចសំបួរ បានលើគម្រោងពង្រីកកិច្ចសហប្រតិបត្ដិការ ក្នុងការនាំយកឧបករណ៍ផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ ប្រើដោយកំដៅព្រះអាទិត្យ(សូឡា) ឬទូកកកសម្រាប់រក្សាទុកថ្នាំវ៉ាក់សាំងរបស់ខ្លួនចូលមកកម្ពុជា។

ទិដ្ឋភាពនៃជំនួប (រូបថត៖ FN)

ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ប្រទេស លុចសំបួរ ដែលកន្លងមក តែងតែឧបត្ថម្ភគាំទ្រកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល តាមរយៈចូលរួមជាមួយអង្គការនានា ផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ ដើម្បីស្ដុកទុក (ក្លាសេ)នូវថ្នាំវ៉ាក់សាំង ឬឈាមតាមពេលវេលាសមស្រប សម្រាប់ផ្ដល់សេវាជួយសង្គ្រោះពលរដ្ឋកម្ពុជា។

ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានលើកសរសើរពីបច្ចេកវិទ្យាថ្មី ក្នុងការបង្កើតឧបករណ៍នូវប្រព័ន្ធត្រជាក់ថ្មី ដែលប្រើដោយកំដៅព្រះអាទិត្យនេះ មកផ្គត់ផ្គង់នៅតាមមន្ទីរពេទ្យកម្ពុជា។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងឱ្យថា ក្រសួងនឹងពិចារណាលើវិធីសាស្ដ្រការងារក្នុងការសហការគ្នា ដោយធ្វើយ៉ាងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជន។

ជំនួបពិភាក្សាការងារ និងការពង្រីកនូវកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល។

សូមជម្រាបថា ប្រទេសលុចសំបួរ ដែលជាប្រទេសស្ថិតនៅទ្វីបអឺរ៉ុប ប្រទេសនេះនៅចន្លោះប្រទេសបារាំង និងអាល្លឺម៉ង់ ដែលកន្លងមក បានជួយលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា តាមរយៈចូលរួមឧបត្ថម្ភគាំទ្រលើកម្មវិធីជាតិ ចាក់ថ្នាំបង្ការ ហើយគ្រោងនឹងបន្ដសហការគ្នាលើការផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ថ្មីទៀតមកកម្ពុជាផងដែរ៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់