យុគសម័យ - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៨ ខែកក្កដា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
![]() |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា |
ក្នុងជំនួបនេះ លោក Bui Thanh Son មានសេចក្តីសោមនស្សរីករាយជម្រាបជូនលោក ប្រាក់ សុខុន ថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ វៀតណាមបានអនុវត្តការច្របាច់បញ្ចូលគ្នានៃខេត្ត និងទីក្រុងចំណុះមជ្ឈិម។ ការប្រចាច់បញ្ចូលគ្នានេះមានគោលបំណងកាត់បន្ថយចំនួន និងបង្កើនទំហំអង្គភាពរដ្ឋបាល ពង្រីកទំហំអភិវឌ្ឍ និងពង្រីកសក្តានុពល និងគុណសម្បត្តិរបស់មូលដ្ឋាន។
លោក ប្រាក់ សុខុន អបអរសាទរវៀតណាមដែលបានអនុវត្តប្រកបដោយជោគជ័យនូវបដិវត្តន៍បង្រួមក្បាលម៉ាស៊ីនដឹកនាំ ដើម្បីឈានចូលយុគសម័យនៃការអភិវឌ្ឍប្រកបដោយវិបុលភាព។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ មានការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាជាប្រចាំអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី យន្តការសហប្រតិបត្តិការទាំងឡាយត្រូវបានរក្សា ហើយកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថានប័ន និងមូលដ្ឋាននានា កំពុងពង្រីកកាន់តែខ្លាំងឡើង។ គួរកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបានរីកចម្រើនយ៉ាងខ្លាំងក្លា គិតត្រឹមតែរយៈពេល ៥ ខែដំបូង នៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
លោក ប្រាក់ សុខុន មានសេចក្តីសោមនស្សរីករាយជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នឹងចូលរួមពិធីអបអរសាទេខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥)។
ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ក៏ដូចជាជំរុញក្រសួង ស្ថាប័នទាំងឡាយ ឲ្យពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ផ្តោតលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ច្រកទ្វារព្រំដែន ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ពង្រឹងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។
លោក ប្រាក់ សុខុន បានទទួលយកសំណើរបស់ឧបនាយករដ្ឋមន្ត្រី Bui Thanh Son ស្តីពីការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ក៏ដូចជាឲ្យវៀតណាមបង្កើនការនាំចេញស៊ីម៉ងត៍ ដែក ថែប និងសម្ភារៈសំណង់ទៅកាន់កម្ពុជា។ ភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្ម និងជិតស្និទ្ធលើបញ្ហាខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង។
បន្ទាប់ពី លោក ប្រាក់ សុខុន បានលើកឡើងទស្សនៈរបស់កម្ពុជាអំពីស្ថានការណ៍តានតឹងរវាងថៃ និងកម្ពុជានោះ លោក Bui Thanh Son បានអះអាងថា វៀតណាមសង្ឃឹមថាប្រទេសទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្តិវិធី និងមិត្តភាព ពង្រឹងសាមគ្គីភាពអាស៊ាន និងរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ និងដើម្បីតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
![]() នៅក្នុងប្រទេស និងតំបន់មួយចំនួន គ្រាប់បែក និងគ្រាប់កាំភ្លើងនៅតែធ្លាក់ចុះជារៀងរាល់ថ្ងៃ ជម្លោះ ភេរវកម្ម និងអំពើហិង្សាកំពុងកើនឡើងដែលផលប៉ះពាល់ហួសពីព្រំដែនជាតិ បង្ហាញថាសន្តិភាព និងសន្តិសុខពិភពលោកកំពង់គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ |
![]() យុគសម័យ - នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា មហាសន្និបាតអន្តរជាតិលើកទី ១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ហៅថា ICAPP) ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” បានបើកនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ |
មតិពីមិត្តអ្នកអាន