Trending now

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

18:07 | 30/04/2025

នារសៀលថ្ងៃទី២៩ ខែមេសា នៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះជាតិភាគខាងត្បូង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Suvon Luongbunmi អនុប្រធានរដ្ឋសភាឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Bui Thanh Son បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង

ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរតែងតែប្រកៀកស្មានឹងគ្នា និងឆ្លងកាត់គ្រាលំបាកជាមួយគ្នា មេដឹកនាំទាំងពីរបានឯកភាពថា ដើម្បីឆ្ពោះទៅមុខជាមួយគ្នាក្នុងយុគសម័យថ្មី ភាគីទាំងពីរត្រូវរួបរួមគ្នាបន្ថែមទៀត បន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ និងបណ្តាញសហប្រតិបត្តិការរវាងបក្ស រដ្ឋាភិបាល និងរដ្ឋសភា។

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

ភាគីទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពឆ្លៀតយកទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លិចបំផ្លាញប្រទេសម្ខាងទៀត ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ អនុវត្តប្រកបដោយប្រសិទ្ធភាពពិធីសារ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រក្សាយន្តការនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ នគរបាល/មហាផ្ទៃ និងការទូតនៃប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ។

ភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ និងពង្រីកការផ្លាស់ប្តូររវាងសមាជិករដ្ឋសភា និងសមាជិកសភាវ័យក្មេង ជម្រុញការផ្សព្វផ្សាយអំពីប្រពៃណីនៃចំណងសាមគ្គីភាព និងមិត្តភាព ដើម្បីឲ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរបានយល់ដឹង និងថែរក្សាទ្រព្វសម្បត្តិដ៏មានតម្លៃនេះ។

ទិដ្ឋភាពនៃជំនួប
ទិដ្ឋភាពនៃជំនួប

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខិតខំសម្រេចឱ្យបានឆាប់នូវគោលដៅ ២០ ពាន់លាន USD ក្នុងទំហំពាណិជ្ជកម្មទ្វេភាគី។ ទន្ទឹមនឹងនោះ សម្របសម្រួលជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងបី វៀតណាម-កម្ពុជា-ឡាវ។

លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យកម្ពុជាបន្តបង្កើតលក្ខខណ្ឌអំណោយផល​សម្រាប់ប្រជាជនដើមកំណើតវៀតណាមឲ្យ​មានស្ថិរភាពក្នុងជីវភាពរស់នៅ និងទទួលបានសញ្ជាតិនៅពេលដែលបានបំពេញគ្រប់លក្ខខណ្ឌ ព្រមទាំងបង្កភាពងាយស្រួលជាអតិបរមាសម្រាប់ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្មនៃប្រទេសនីមួយៗ។

លោកប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ដើម្បីជំរុញគំនិតផ្តួចផ្តើមតភ្ជាប់សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ ក៏ដូចជាពង្រឹងការសម្របសម្រួលនៅវេទិកាសភាពហុភាគី ដូចជាសហភាពអន្តរសភា (IPU) និងសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP)។ លោកប្រធានរដ្ឋ​សភាវៀត​ណាម​បានស្នើឲ្យព្រឹទ្ធសភាកម្ពុជាបង្កើតក្រុមសមាជិកសភាមិត្តភាពជាមួយរដ្ឋសភាវៀតណាមនាពេលឆាប់ៗ៕

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Suvon Luongbunmi អនុប្រធានរដ្ឋសភាឡាវ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Suvon Luongbunmi អនុប្រធានរដ្ឋសភាឡាវ

នារសៀលថ្ងៃទី២១ ខែមេសា នៅទីស្នាក់ការរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Suvon Luongbunmi អនុប្រធានរដ្ឋសភាឡាវ ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Bui Thanh Son បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Bui Thanh Son បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានឯកភាព ថា នាពេលខាងមុខ បន្តបង្កើនដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់លើគ្រប់ បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្ស ក៏ដូចជារវាងក្រសួង គណៈ កម្មាធិការ ផ្នែក មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា