ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានឯកភាព ថា នាពេលខាងមុខ បន្តបង្កើនដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់លើគ្រប់ បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្ស ក៏ដូចជារវាងក្រសួង គណៈ កម្មាធិការ ផ្នែក មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។
![]() |
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Bui Thanh Son បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន |
កាលពីរសៀលថ្ងៃទី ១២ ធ្នូ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Bui Thanh Son (ប៊ុយ ថាញ់ស៊ើន) បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានឯកភាព ថា នាពេលខាងមុខ បន្តបង្កើនដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់លើគ្រប់ បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្ស ក៏ដូចជារវាងក្រសួង គណៈ កម្មាធិការ ផ្នែក មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ទន្ទឹម នឹងនោះ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី; តាមនោះ រៀបចំ ក្នុងពេលឆាប់ៗនេះនូវកិច្ចប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច - វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស សន្និសីទលើកទី ១៣ ស្តីពីកិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនឆ្នាំ ២០២៥ នៅកម្ពុជា ហើយ សម្របសម្រួលជាមួយប្រទេសឡាវ ដើម្បីរៀបចំកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តជំរុញ យ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជាផងដែរ៕
![]() ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។ |
![]() នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky នាយករងនគរបាលក្រុងហាណូយ និងការិយាល័យនគរបាលចរាចរណ៍ បានទទួលជួបគណៈប្រតិភូមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលបំពេញទស្សនកិច្ចការងារ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ |
មតិពីមិត្តអ្នកអាន