នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky នាយករងនគរបាលក្រុងហាណូយ និងការិយាល័យនគរបាលចរាចរណ៍ បានទទួលជួបគណៈប្រតិភូមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលបំពេញទស្សនកិច្ចការងារ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។
![]() |
| ភាគីទាំងពីរប្រគល់វត្ថុអនុស្សាវរីយជូនគ្នាទៅវិញទៅមក ពង្រឹងចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា |
សម្តែងនូវការសប្បាយរីករាយ ដោយបានទទួលគណៈប្រតិភូមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាដែលមកបំពេញទស្សនកិច្ច និងធ្វើការជាមួយនគរបាលក្រុងហាណូយ លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky បានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការជំរុញទំនាក់ទំនងល្អរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជានិយាយរួម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលក្រុងហាណូយ និងអង្គភាពនានានៃកងកម្លាំងនគរបាលកម្ពុជានិយាយដោយឡែក។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Nhu Loi អនុប្រធានគណៈកម្មាធិការបក្ស នាយករងនៃវិទ្យាស្ថាននយោបាយនគរបាលប្រជាជនបានចែករំលែកថា វគ្គបំប៉នស្តីពីការគ្រប់គ្រងធនធានមនុស្សសម្រាប់មន្ត្រីនៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា បានបើកនៅថ្ងៃទី១៥ ខែតុលា ជាមួយការចូលរួមពីមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា សរុប ៣១ នាក់។
ក្នុងវគ្គបំប៉ន សិក្ខាកាមទទួលបានចំណេះដឹងអំពីការគ្រប់គ្រងធនធានមនុស្ស។ វគ្គបំប៉ននេះបានរួមចំណែកពង្រឹងទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង” រវាងប្រទេសទាំងពីរនិយាយរួម និងកម្លាំងនគរបាលប្រជាជនវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជានិយាយដោយឡែក។
ក្នុងកិច្ចប្រជុំ លោកអគ្គស្នងការរងនគរបាលជាតិកម្ពុជា បានអបអរសាទរចំពោះសមិទ្ធិផលរបស់នគរបាលចរាចរណ៍ក្រុងហាណូយ ហើយថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ របស់នគរបាលទីក្រុងហាណូយ និងការិយល័យនគរបាលចរាចរណ៍សម្រាប់គណៈប្រតិភូ។
ក៏នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា គណៈប្រតិភូបានទៅទស្សនា និងផ្លាស់ប្ដូរបទពិសោធន៍នៅមជ្ឈមណ្ឌលបញ្ជាការចរាចរណ៍ នៃការិយាល័យនគរបាលចរាចរណ៍ក្រុងហាណូយ៕
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ... |
យុគសម័យ - ការប្រកួតកីឡាបានបង្កើតកន្លែងលេងកីឡាប្រកបដោយសុខភាពល្អ និងគួរឱ្យរំភើបចិត្តសម្រាប់ប្រជាជននៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ដើម្បីប្រាស្រ័យទាក់ទងនិងពង្រឹងសាមគ្គីភាព។ |

មតិពីមិត្តអ្នកអាន