Trending now

ប្រធានរដ្ឋសភា លោក Tran Thanh Man បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិលើកទី១១ សម្រាប់ការអត់ឱន និងសន្តិភាព

08:12 | 26/11/2024 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា មហាសន្និបាតអន្តរជាតិលើកទី ១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ហៅថា ICAPP) ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” បានបើកនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
ប្រធានរដ្ឋសភា លោក Tran Thanh Man បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិលើកទី១១ សម្រាប់ការអត់ឱន និងសន្តិភាព
ប្រធានរដ្ឋសភា លោក Tran Thanh Man បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិលើកទី១១ សម្រាប់ការអត់ឱន និងសន្តិភាព

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាមចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយបញ្ជាក់ពីទស្សនៈឥតងាករេរបស់វៀតណាមក្នុងការគាំទ្រការខិតខំប្រឹងប្រែងរបស់ ICAPP ក្នុងការកសាងបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ថ្លែងសុន្ទកថាបើកមហាសន្និបាត ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លោក Chung Eui-yong ឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងសម្ពាធ និងបញ្ហាប្រឈមជាច្រើនអំពីភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសង្គម និងជម្លោះរវាងប្រទេសនានា ដែលប៉ះពាល់ដល់ល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងបរិយាកាសសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។ បញ្ហាប្រឈមទាំងនេះកំពុងរារាំងយើងអនុវត្ដចក្ខុវិស័យអំពីសន្តិភាព ស្ថិរភាព និងវិបុលភាព ដែលប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃពិភពលោកដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធ្វើឲ្យយឺតយ៉ាវដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ក្នុងបរិបទនោះ ប្រធានបទរបស់មហាសន្និបាតស្ដីពី "ការស្វែងរកសន្តិភាព និងការផ្សះផ្សា" គឺពិតជាសមស្រប និងទាន់ពេលវេលា។

ថ្លែងក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ប្រធានមហាសន្និបាត ICAPP លើកទី ១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា បញ្ហាដ៏សំខាន់មួយសម្រាប់សន្តិភាព និងការផ្សះផ្សាគឺជាការប្តេជ្ញាចិត្តគោរពគោលការណ៍ និងគោលដៅនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលក្នុងនោះ គួរតែចង់ចាំថា ទំនុកចិត្តផ្នែកនយោបាយគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងនូវគោលជំហររបស់គណបក្សប្រជាជនកម្ពុជាគឺការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ។

ក្នុងនាមជាភ្ញៀវពិសេសចូលរួមមហាសន្និបាត ថ្លែងក្នុងសម័យបើកមហាន្និបាត តាងនាមបក្សកុម្មុយនិស្តវៀតណាម លោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់កម្ពុជា និងសម្តេច​តេជោ ហ៊ុន សែន ផ្ទាល់ក្នុងយន្តការមហាសន្និបាតនៃបណ្ដាគណបក្សនយោបាយអាស៊ីឆ្នាំនេះ រួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព សន្តិសុខ និងវិបុលភាពរួម និងអភិវឌ្ឍន៍ក្នុងតំបន់។

ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា "គន្លឹះសម្រាប់ដោះស្រាយសន្ដិភាព ការខ្វែងគំនិត និងជម្លោះនាពេលបច្ចុប្បន្ន គឺកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយឈរលើមូលដ្ឋានសមភាព គោរពគ្នាទៅវិញទៅមក សហប្រតិបត្ដិការ និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ"។

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត ប្រតិភូចូលរួមសម័យប្រជុំពេញអង្គចំនួន ៣ និងកិច្ចសន្ទនាតុមូលរវាងបណ្ដាគណបក្សនយោបាយមកពីអាស៊ី អាហ្វ្រិក អាមេរិកឡាទីន អឺរ៉ុប និងកិច្ចប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងកិច្ចប្រជុំលើកទី ៧ នៃវេទិកាសារគមនាគមន៍ ICAPP។

មហាសន្និបាតគ្រោងនឹងអនុម័តលើសេចក្តីប្រកាសសន្តិភាពទីក្រុងភ្នំពេញស្តីពីការស្វែងរកសន្តិភាព និងការផ្សះផ្សា តាមរយៈកម្លាំងរួមនិងកិច្ចសហប្រតិបត្តិការរបស់បណ្ដាគណបក្សនយោបាយក្នុងនិងក្រៅតំបន់អាស៊ី៕

បំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ បំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅវិមានរដ្ឋសភាកម្ពុជា រាជធានីភ្នំពេញ តាងនាមរដ្ឋកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។

លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ

ក្នុងឱកាសលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong លើកទី១០ កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ និងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា លោក Pham Thanh Binh ...

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស