Trending now

បំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ

11:07 | 22/11/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅវិមានរដ្ឋសភាកម្ពុជា រាជធានីភ្នំពេញ តាងនាមរដ្ឋកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។

លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម

ថ្លែងក្នុងពិធីនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា កម្ពុជា និងវៀតណាមបានកសាងទំនាក់ទំនងមិត្តភាពល្អ និងពិសេស។ នេះគឺជាកត្តាដែលបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែង និងលទ្ធផលដ៏អស្ចារ្យសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងស្មារតីនោះ ប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនង ដើម្បីកសាងអនាគតល្អសម្រាប់ជំនាន់ក្រោយរបស់ប្រជាជននៃប្រទេសទាំងពីរ។ បំពាក់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី ជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

អញ្ជើញថ្លែងមតិក្នុងពិធី ឯកឧត្តម Tran Thanh Man បានសង្កត់ធ្ងន់ថា គ្រឿងឥស្សរិយយសនេះមិនមែនត្រឹមជាការផ្តល់កិត្តិយសជូនលោកប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់នូវការរួមវិភាគទានរបស់រដ្ឋសភា និងថ្នាក់ដឹកនាំវៀតណាមគ្រប់ជំនាន់ បានខិតខំពូនជ្រំ រួមចំណែករឹតបន្តឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា” ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម Tran Thanh Man បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ដែលមានវប្បធម៌ និងប្រវត្តិសាស្ត្រស្រដៀងគ្នាជាច្រើន។ គណបក្សទាំងពីរមានប្រភពដើមរួមគឺបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយបានប្រកៀក​ស្មា​គ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ដើម្បីរំដោះជាតិ បង្រួបបង្រួមប្រទេស ក៏ដូចជាក្នុងការងារកសាង ការពារមាតុភូមិ និងអភិវឌ្ឍន៍ប្រទេស។

តាមរយៈការឡើងចុះប្រវត្តិសាស្ត្រ ក្នុងគ្រាដ៏លំបាកបំផុត ប្រទេសទាំងពីរតែងតែប្រកៀកស្មាគ្នា។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ភាពជិតស្និទ្ធ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមកគឺជាក្រិតក្រម និងជាកត្តាសំខាន់បំផុតសម្រាប់សន្តិសុខ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។

ឯកឧត្តម Tran Thanh Man បានចាត់ទុកថា បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា។ ក្នុងរយៈពេលកន្លងមក រដ្ឋសភា និងប្រជាជនវៀតណាមតែងតែចែករំលែក និងរួមដំណើរជាមួយរដ្ឋសភា និងប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមមានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍទំនាក់ទំនងល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព ដោយចូលរួមចំណែកជាវិជ្ជមានក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

ឯកឧត្តម Tran Thanh Man បានអះអាងនូវសាមគ្គីភាពជាប់លាប់ និងការគាំទ្រយ៉ាងរឹងមាំរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ដោយសង្ឃឹមថា កម្ពុជានឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ ធំធេង និងទូលំទូលាយថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ។ វៀតណាមតែងតែចាត់ទុកសមិទ្ធិផលរបស់កម្ពុជាជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេងសម្រាប់វៀតណាម ហើយក៏ជាសមិទ្ធិផលរបស់វៀតណាមផងដែរ។

ជាកិត្តិយសដែលបានបំពាក់គ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាបានអះអាងថា នឹងបន្តការខិតខំប្រឹងប្រែង រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ បក្ស រដ្ឋ រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម Tran Thanh Man ជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជា សាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ និងការគាំទ្រពីសហគមន៍អន្តរជាតិ កម្ពុជាពិតជានឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានកំណត់៕

លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man  អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

នាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងហាណូយ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកកាន់ប្រទេសវៀតណាមចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ

Xin Man ជាស្រុកមួយដែលស្ថិតនៅភាគពាយព្យនៃខេត្ត Ha Giang។ អាស្រ័យដោយមានធនធានធម្មជាតិដ៏សម្បូរបែប វប្បធម៌វិសេសវិសាល ទេសភាពស្រស់បំព្រងនិងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើន Xin Man គឺជាទីកន្លែងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី