Trending now

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារដ៏រឹងមាំអំពីប្រទេសវៀតណាមមួយដែលស្រឡាញ់សន្តិភាព ខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីបង្កើតបរិយាកាសសន្តិភាព

11:00 | 26/11/2024

នៅក្នុងប្រទេស និងតំបន់មួយចំនួន គ្រាប់បែក និងគ្រាប់កាំភ្លើងនៅតែធ្លាក់ចុះជារៀងរាល់ថ្ងៃ ជម្លោះ ភេរវកម្ម និងអំពើហិង្សាកំពុងកើនឡើងដែលផលប៉ះពាល់ហួសពីព្រំដែនជាតិ បង្ហាញថាសន្តិភាព និងសន្តិសុខពិភពលោកកំពង់គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Bui Thanh Son បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបព្រះរាជសវនាការ​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ដោយមានការជឿទុកចិត្ដ និងបំណងប្រាថ្នាអំពីពិភពលោកមួយប្រកបដោយសន្តិភាព វិបុលភាព និងស្រស់ស្អាត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំអន្តរជាតិសំខាន់ៗចំនួនពីរចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារដ៏រឹងមាំអំពីប្រទេសវៀតណាមមួយដែលស្រឡាញ់សន្តិភាព ខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីបង្កើតបរិយាកាសសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

លោក Tran Thanh Man និងប្រតិភូចូលរួម IPTP 11
លោក Tran Thanh Man និងប្រតិភូចូលរួម IPTP 11

វៀតណាម - គោលដៅនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជារបស់លោក Tran Thanh Man ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម បានប្រព្រឹត្តទៅដោយមានសកម្មភាពសំខាន់ៗជិត ៣០។ វត្តមានរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងព្រឹត្តិការណ៍ណាមួយក៏ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដែរ។ តាមរយៈព្រឹត្តិការណ៍ និងជំនួបទាំងនេះ រូបភាពនៃវៀតណាមដ៏ស្រស់ស្អាត និងស្រឡាញ់សន្តិភាព ត្រូវបានលេចឡើងក្នុងក្រសែភ្នែករបស់មិត្តអន្តរជាតិ។

គួរកត់សម្គាល់ថា លោក Tran Thanh Man បានចូលរួម និងថ្លែងសុន្ទរកថានៅមហាសន្និបាតអន្តរជាតិលើកទី ១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP 12) និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP 11)។ ប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” របស់ ICAPP 12 និងប្រធានបទ “ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន” របស់ IPTP 11 ជាខ្លឹមសារដែលវៀតណាមមានបទពិសោធន៍ជាច្រើន ព្រោះថាវៀតណាមបានឆ្លងកាត់ភ្លើងសង្រ្គាមដ៏សាហាវ។ ប្រជាជនវៀតណាមគ្រប់ជំនាន់យល់យ៉ាងស៊ីជម្រៅពីការឈឺចាប់នៃសង្គ្រាម និងការឈឺចាប់នៃការបែកគ្នា ដូច្នេះយល់យ៉ាងច្បាស់នូវតម្លៃសន្តិភាព ឯករាជ្យ និងសេរីភាព។ វៀតណាមក៏ជាប្រទេសពហុជនជាតិ វប្បធម៌ និងសាសនា។ ក្នុងប្រវត្តិសាស្រ្តនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ស្មារតីសាមគ្គីភាព ការគោរព ទំនុកចិត្ត និងការជួយគ្នាទៅវិញទៅមករបស់សហគមន៍ជនជាតិទាំង ៥៤ បានបង្កើតកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល ដែលគឺជាកម្លាំងចលករដើម្បីវៀតណាមជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ទទួលបានជ័យជំនះក្នុងការតស៊ូដើម្បីឯករាជ្យ អធិបតេយ្យភាព និងកសាងប្រទេសអភិវឌ្ឍប្រកបដោយចីរភាពដូចសព្វថ្ងៃនេះ។

ថ្លែងមតិនៅក្នុង IPTP 11 លោក Tran Thanh Man បានឲ្យដឹងថា ដើម្បីសម្រេចបានសន្តិភាព យើងត្រូវជំរុញការយោគយល់គ្នាទៅវិញទៅមក ដោយមិនគិតពីពណ៌ស្បែក សាសនា ឬ ជនជាតិដើមឡើយ។ សន្តិភាពគឺធានាឲ្យមនុស្សគ្រប់រូបមានសុភមង្គលក្នុងបរិយាកាសសុវត្ថិភាព ដោយគ្មានការរើសអើង។ លោកប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់ដែរថា វៀតណាមដឹងយ៉ាងច្បាស់ថា សន្តិភាព និងការអភិវឌ្ឍរបស់វៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់ និងពិភពលោក។ តាមនោះ វៀតណាមគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងគាំទ្រការជំរុញការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី មិនគំរាមកំហែង ឬមិនប្រើប្រាស់កម្លាំងយោធា គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋសភាបានសម្តែងនូវគោលជំហររបស់វៀតណាមក្នុងការគោរពច្បាប់អន្តរជាតិ និងជម្រុញពហុភាគីនិយម ជាពិសេសតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ ដែលជាវិធីសាស្រ្តល្អបំផុតដើម្បីទប់ស្កាត់សង្គ្រាម និងជម្លោះ។

គោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក

លោក Tran Thanh Man ប្រធានរដ្ឋសភាថ្លែងមតិនៅ ICAPP 12
លោក Tran Thanh Man ប្រធានរដ្ឋសភាថ្លែងមតិនៅ ICAPP 12

ខណៈពេលដែលអរិយធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងវឌ្ឍនភាពរបស់មនុស្សជាតិកំពុងអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមក ពិភពលោកសព្វថ្ងៃនេះក៏កំពុងជួបប្រទះនឹងការវិវឌ្ឍដ៏ស្មុគស្មាញ។ អស្ថិរភាពនយោបាយ អំពើហិង្សា និងជម្លោះកំពុងកើនឡើង ដោយមានវិសាលភាព និងផលប៉ះពាល់ហួសពីព្រំដែនជាតិ។ ទន្ទឹមនឹងនោះ ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង សន្តិសុខទឹក និងបញ្ហាសន្តិសុខមិនប្រពៃណីជាច្រើនដូចជា ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការរត់ពន្ធ ការជួញដូរមនុស្ស... បញ្ហាទាំងនេះគឺជាឧបសគ្គដ៏ធំចំពោះសន្តិភាពពិភពលោក និងសន្តិសុខរបស់មនុស្ស មានពេលខ្លះដែលថែមទាំងគំរាមកំហែងដល់វិបុលភាពរួមនៃបណ្តាប្រទេសអាស៊ីទៀតផង។ សូមរំលឹកថា ថ្លែងមតិនៅ ICAPP 12 លោក Tran Thanh Man ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា គន្លឹះសម្រាប់ការដោះស្រាយការខ្វែងគំនិតគ្នា និងជម្លោះនាពេលនេះដោយសន្តិវិធី គឺតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគីដោយឈរលើមូលដ្ឋាននៃសមភាព ការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សុន្ទរកថារបស់លោក Tran Thanh Man ក្នុងកិច្ចប្រជុំអន្តរជាតិទាំងពីរ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ដែលបង្ហាញពីការគាំទ្រគំនិត និងដំណោះស្រាយលើកកម្ពស់សេចក្តីស្រឡាញ់សន្តិភាពរបស់ប្រជាជាតិវៀតណាម។ សុន្ទរកថាសំខាន់ៗចំនួនពីររបស់លោក Tran Thanh Man បានបង្ហាញថា កាំភ្លើង សង្គ្រាម និងអំពើហិង្សាមិនអាចដោះស្រាយបញ្ហាជម្លោះនៅលើពិភពលោកបានទេ។ មានតែការសន្ទនាដោយស្មោះស្ម័គ្រ ការគោរព ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមករវាងបណ្ដាប្រជាជាតិ និងបណ្ដាសាសនា ទើបអាចនាំមកនូវសន្តិភាព និងសុខសាន្តត្រាណដល់ពិភពលោក។ ទន្ទឹមនឹងនោះ បញ្ជាក់ពីទស្សនៈរបស់វៀតណាមគឺអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនងបរទេស ព្រមទាំងត្រៀមខ្លួនជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម មានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ វៀតណាមខិតខំប្រឹងប្រែងបង្កើតបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

វៀតណាមកំពុងបន្តផ្ញើសារអំពីរូបភាពនៃប្រទេសមួយដែលចូលរួមយ៉ាងសកម្មក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាបក្សនិងបណ្ដាសភា ដើម្បីលើកកម្ពស់ការយល់ដឹង និងទំនុកចិត្តរវាងបណ្ដាប្រជាជាតិនិងបណ្ដាប្រទេស ចូលរួមចំណែកជម្រុញសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និង​ពិភពលោក៕

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Bui Thanh Son បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Bui Thanh Son បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានឯកភាព ថា នាពេលខាងមុខ បន្តបង្កើនដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់លើគ្រប់ បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្ស ក៏ដូចជារវាងក្រសួង គណៈ កម្មាធិការ ផ្នែក មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។

លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបព្រះរាជសវនាការ​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបព្រះរាជសវនាការ​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុង​យាង​បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស