Trending now

លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបព្រះរាជសវនាការ​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

16:19 | 30/11/2024

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុង​យាង​បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមព្រះរាជដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃន លោក​អគ្គលេខាបក្ស​ To Lam ទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
លោកប្រធានរដ្ឋសភា Tran Thanh Man និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
លោកប្រធានរដ្ឋសភា Tran Thanh Man និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ក្នុងជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាលើកនេះ បានបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ព្រះមហាក្សត្រ និងប្រជាជនកម្ពុជាចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជនវៀតណាមចងចាំជានិច្ចនូវមនោសញ្ចេតនាល្អ និងការគាំទ្រដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំគ្រប់ជនាន់ និងប្រជាជនកម្ពុជាជូនចំពោះប្រទេស និងប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិកាលពីមុន ក៏ដូចជាការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិនាសព្វថ្ងៃនេះ។ លោក Tran Thanh Man បានអះអាងថានឹងរួមជាមួយរដ្ឋសភាវៀតណាមខិតខំអស់ពីសមត្ថភាពដើម្បីរួមជាមួយព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យនីតិបញ្ញត្តិ ត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានបន្ទូលថា ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមលើកនេះ ពិតជាមានសារសំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់​តែរឹងមាំ។ កម្ពុជានិងវៀតណាមជាអ្នកជិតខាងល្អ និងជួយគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនេះ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទុល​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានជួយប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេល​បច្ចុប្បន្ននេះ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកអគ្គលេខាបក្ស To Lam វៀតណាមនឹងអភិវឌ្ឍលើគ្រប់វិស័យ រួមចំណែកពង្រឹងកិត្យានុភាព និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

* នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋ Luong Cuong បានរៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកគណៈប្រតិភូកម្ពុជា។

* គួររំលឹកថា មុននេះ នារសៀលថ្ងៃដដែល ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី បានយាងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលី និងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

*នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមព្រះរាជដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមព្រះរាជដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃន

នាថ្ងៃទី២៨ ខែវិច្ឆិកា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមព្រះរាជដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម (ថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា) តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង។

លោក​អគ្គលេខាបក្ស​ To Lam ទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក​អគ្គលេខាបក្ស​ To Lam ទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក​អគ្គលេខាបក្ស​ To Lam បានទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា
ការផ្លាស់ប្តូរសិល្បៈវៀតណាម-កម្ពុជា
ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់
ទីក្រុងហូជីមិញមានគោលបំណងក្លាយជាទីក្រុងឆ្លាតវៃ បង្កើតច្នៃប្រឌិត និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម