Trending now

លោក​អគ្គលេខាបក្ស​ To Lam ទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

11:15 | 29/11/2024

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក​អគ្គលេខាបក្ស​ To Lam បានទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម អគ្គលេខាបក្ស To Lam បានទៅទស្សនាស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅម៉ាឡេស៊ី
លោក​អគ្គលេខាបក្ស​ To Lam ទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
លោក​អគ្គលេខាបក្ស​ To Lam ទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

លោកអគ្គលេខាបក្ស To Lam បានអបអរសាទរចំពោះសមិទ្ធិផលធំៗ និងសំខាន់លើគ្រប់វិស័យដែលប្រជាជនកម្ពុជាសម្រេចបានក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេស និងជឿជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល ប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ និងអស្ចារ្យជាច្រើនទៀតក្នុងបុព្វហេតុកសាងប្រទេសកម្ពុជាសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងអះអាងថា វៀតណាមគាំទ្រចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងដំណាក់កាលថ្មី។

លោកអគ្គលេខាបក្សTo Lam បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-កម្ពុជាបានឆ្លងកាត់បញ្ហាប្រឈមជាច្រើនក្នុងការតស៊ូប្រយុទ្ធរបស់ប្រទេសនីមួយៗដើម្បីរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ លោកអគ្គលេខាបក្សបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយរបស់ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជាជូន​ចំពោះប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូប្រយុទ្ធរំដោះជាតិកាលពីមុខ និងការកសាងប្រទេសជាតិសព្វថ្ងៃនេះ និងសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍដោយឥតឈប់ឈរ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូល អបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលប្រជាជនវៀតណាមសម្រេចបានក្នុងបុព្វហេតុនៃការបង្កើតថ្មី ការកសាង និងអភិវឌ្ឍន៍ប្រទេស និងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស To Lam ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងធំជាងនេះ សម្រេចបានជោគជ័យនូវគោលដៅដែលបានកំណត់ដោយបក្ស រួមចំណែកអភិវឌ្ឍន៍រួមរបស់តំបន់ និងពិភពលោក។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះបន្ទូលអះអាងថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam មកកាន់ប្រទេសកម្ពុជាកាលពីខែកក្កដាកន្លងទៅក្នុងនាមជាប្រធានរដ្ឋវៀតណាម មានអត្ថន័យជាប្រវត្តិសាស្ត្រ រួមចំណែកពង្រឹងទំនាក់ទំនងពិសេសរវាងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរភាពយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

លោក​អគ្គលេខាបក្ស​ To Lam ទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
លោក​អគ្គលេខាបក្ស​ To Lam ទទួល​ជួប​ព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ថ្លៃថ្លា ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដែលវៀតណាមបានផ្តល់ឱ្យកម្ពុជា ក្នុងការតស៊ូដណ្តើម និងការពារឯករាជ្យ និងរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជាក្នុងការកសាងប្រទេសសព្វថ្ងៃ និងបញ្ជាក់ពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ក្នុងការបន្តពូនជ្រំ និងថែរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកអគ្គលេខាបក្ស To Lam បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ព្រះមហាក្សត្រកម្ពុជាជូនចំពោះប្រទេសវៀតណាម ដោយបានអះអាងថា ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមរបស់ព្រះមហាក្សត្រនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា៕

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះអង្គធ្វើឡើងតបតាមការយាងរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម។

អគ្គលេខាបក្ស To Lam បានទៅទស្សនាស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅម៉ាឡេស៊ី អគ្គលេខាបក្ស To Lam បានទៅទស្សនាស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅម៉ាឡេស៊ី

យុគសម័យ - យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា អគ្គលេខាបក្ស To Lam និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចនៅស្ថានទូត និងជួបសំណេះសំណាលជាមួយ សហគមន៍វៀតណាមនៅម៉ាឡេស៊ី។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី