Trending now

ផ្សព្វផ្សាយយ៉ាងខ្លាំងនូវវៀតណាម ក្នុងតាំងពិព័រណ៍ទេសចរណ៍ឈានមុខគេលើពិភពលោក

17:18 | 07/03/2025 សីហា

នាថ្ងៃ៥ ខែមីនា ក្នុងក្របខ័ណ្ឌតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB Berlin អាល្លឺម៉ង់ នាយកដ្ឋានទេសចរណ៍វៀតណាមបានរៀបចំសន្និសីទសារព័ត៌មានដើម្បីឧទ្ទេសនាមអំពីទេសចរណ៍វៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញ​ជាអធិបតីក្នុងកិច្ចសន្ទនាជាមួយសហគ្រាសកូរ៉េខាងត្បូង​និងសហគ្រាស​​អាស៊ាន​ លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើជាអធិបតីកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍និងបរិវត្តកម្មឌីជីថល
ភ្ញៀវបរទេសនិងដៃគូជាច្រើនបានមកស្តង់វៀតណាមនៅឯពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB Berlin ដើម្បីស្វែងយល់អំពីទេសចរណ៍វៀតណាម
ភ្ញៀវបរទេសនិងដៃគូជាច្រើនបានមកស្តង់វៀតណាមនៅឯពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB Berlin ដើម្បីស្វែងយល់អំពីទេសចរណ៍វៀតណាម

កាលពីឆ្នាំមុន វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអឺរ៉ុបជិត ២ លាននាក់ ដែលភាគច្រើនមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អេស្បាញ អ៊ីតាលីជាដើម។ ដោយឡែក ក្នុងខែមករា ចំនួនភ្ញៀវពីទីផ្សារអឺរ៉ុបមកកាន់ប្រទេសវៀតណាមបានបន្តកើនឡើងជាង ២២% បើធៀបនឹងខែមុន ក៏ដូចជារយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់ជិត ២៧០,០០០ នាក់។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Vu Quang Minh បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅ ITB Berlin មិនត្រឹមតែផ្សព្វផ្សាយគោលដៅទេសចរណ៍នៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កើតការតភ្ជាប់រវាងវប្បធម៌ ជំរុញការយល់ដឹងទៀតផង។ លោកបានអះអាងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងធានាសកម្មភាពប្រកបដោយនិរន្តរភាព។ វៀតណាមប្តេជ្ញាថែរក្សាធម្មជាតិ និងវប្បធម៌របស់ខ្លួន។ គំនិតផ្តួចផ្តើមនាពេលថ្មីៗនេះរបស់វិស័យទេសចរណ៍ គឺដើម្បីជំរុញអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះនិរន្តរភាព និងទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។

ផ្សព្វផ្សាយយ៉ាងខ្លាំងនូវវៀតណាម ក្នុងតាំងពិព័រណ៍ទេសចរណ៍ឈានមុខគេលើពិភពលោក
ផ្សព្វផ្សាយយ៉ាងខ្លាំងនូវវៀតណាម ក្នុងតាំងពិព័រណ៍ទេសចរណ៍ឈានមុខគេលើពិភពលោក

ការចូលរួម ITB Berlin គឺជាសកម្មភាពប្រចាំឆ្នាំរបស់វិស័យទេសចរណ៍វៀតណាម ក្នុងគោលបំណងផ្សព្វផ្សាយរូបភាពរបស់ប្រទេស ប្រជាជន និងវប្បធម៌វៀតណាមពោរពរញដោយភាពទាក់ទាញ រួសរាយរាក់ទាក់ មានគុណភាពខ្ពស់ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរក្នុងទីផ្សារអាល្លឺម៉ង់និយាយរួម និងអឺរ៉ុបនិយាយដោយឡែក។ នេះក៏ជាឱកាសសម្រាប់អាជីវកម្មទេសចរណ៍វៀតណាមទាក់ទងផ្ទាល់ និងស្វែងយល់អំពីលក្ខណៈទីផ្សារ ក៏ដូចជានិន្នាការអភិវឌ្ឍន៍និងបើកទូលាយកិច្ចសហប្រតិបត្តិការអាជីវកម្ម៕

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញ​ជាអធិបតីក្នុងកិច្ចសន្ទនាជាមួយសហគ្រាសកូរ៉េខាងត្បូង​និងសហគ្រាស​​អាស៊ាន​ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញ​ជាអធិបតីក្នុងកិច្ចសន្ទនាជាមួយសហគ្រាសកូរ៉េខាងត្បូង​និងសហគ្រាស​​អាស៊ាន​

នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីនៃកិច្ចសន្ទនាជាមួយសហគ្រាសកូរ៉េខាងត្បូង។

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើជាអធិបតីកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍និងបរិវត្តកម្មឌីជីថល លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើជាអធិបតីកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍និងបរិវត្តកម្មឌីជីថល

នារសៀលថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ