នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីនៃកិច្ចសន្ទនាជាមួយសហគ្រាសកូរ៉េខាងត្បូង។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ សង្ឃឹមថា សហគ្រាសកូរ៉េខាងត្បូងនឹងបន្តពង្រីកការវិនិយោគ និងអាជីវកម្មនៅវៀតណាម ហើយចាត់ទុកវៀតណាមជាគោលដៅផលិតកម្ម និងវិនិយោគ ជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ធ្វើពិពិធកម្មទីផ្សារនិងផលិតផល; រួមចំណែកផ្ទេរបច្ចេកវិទ្យាទៅវៀតណាម; ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ជាពិសេសការវិនិយោគលើឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្ត នវានុវត្តន៍ ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត Semiconductor ជាដើម។
![]() |
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាជាមួយសហគ្រាសកូរ៉េខាងត្បូងនិងសហគ្រាសអាស៊ាន |
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា វៀតណាមនឹងអមដំណើរជាមួយសហគ្រាសកូរ៉េខាងត្បូងជានិច្ច; ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសកូរ៉េខាងត្បូងដែលដំណើរការដោយស្របច្បាប់ ស្តាប់មតិយោបល់និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនការយល់ដឹងនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ នាយករដ្ឋមន្ត្រីជឿជាក់ថា ការវិនិយោគត្រូវតែអភិវឌ្ឍន៍ ត្រូវមានផលប្រយោជន៍ គួរតែរីកចម្រើនដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីរួមគ្នាធ្វើ រួមគ្នាទទួលជ័យជំនះ រួមគ្នាទទួលផលប្រយោជន៍ ចុះសម្រុងផលប្រយោជន៍ ចែករំលែកហានិភ័យ នាំមកនូវប្រសិទ្ធភាព ការយល់ដឹងកាន់តែស៊ីជម្រៅនិងផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននិងប្រទេសទាំងពីរ។
បន្ទាប់នោះ នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីកិច្ចសន្ទនាជាមួយសហគ្រាសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ សង្ឃឹមថា សហគ្រាសអាស៊ាននឹងពង្រីកនិងបង្កើនការវិនិយោគលើផលិតកម្មនិងអាជីវកម្ម ផ្ទេរបច្ចេកវិទ្យា រួមចំណែកសុក្រឹត្យស្ថាប័ន រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គ្រប់គ្រងដោយភាពវៃឆ្លាត និងខិតខំឲ្យមានគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចមានលក្ខណៈជានិមិត្តរូប រវាងវៀតណាមនិងបណ្តាប្រទេសអាស៊ាន; ត្រួសត្រាយផ្លូវក្នុងការជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាម និងបណ្តាប្រទេសអាស៊ាន ជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការចាប់ផ្តើមអាជីវកម្ម ធ្វើសមាហរណកម្មក្នុងអាស៊ាន និងជាមួយពិភពលោក។
នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានានូវស្ថាប័ន យន្តការ និងគោលនយោបាយទាក់ទាញការវិនិយោគ; សង្ឃឹមថា សហគ្រាសអាស៊ានបន្តជឿទុកចិត្ត គាំទ្រ និងរួមដំណើរជាមួយវៀតណាម៕
![]() នារសៀលថ្ងៃទី៦ ខែកញ្ញា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីស្សា លោក Umaro Sissoco Embaló និងភរិយា ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៥-៨ខែកញ្ញា។ |
![]() ក្នុងឱកាសរំលឹកខួបលើកទី ៧៧ឆ្នាំ ទិវាយុទ្ធជនពិការយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នារសៀលថ្ងៃទី ២៤ កក្កដា ប្រធានរដ្ឋវៀតណាម លោក To Lam បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការនៅមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh នៅឃុំ Ninh Xa ស្រុក ... |
មតិពីមិត្តអ្នកអាន