វិស័យឧស្សាហកម្មរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៨.៦ ភាគរយនៅឆ្នាំ២០២៥ ដែលត្រូវបាន ជំរុញដោយវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ ខណៈដែលវិស័យសំណង់ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងល្បឿនយឺតបើធៀបទៅនឹងមុនពេលមានជំងឺកូវីដ- 19 នេះបើតាមការវាយតម្លៃរបស់រាជរដ្ឋាភិបាលលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមសម្រាប់ឆ្នាំ២០២៥។
ល្បឿននៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា នឹងក្លាយជាកម្លាំងចលករ ជំរុញកំណើន FDI នៅឆ្នាំក្រោយ សេដ្ឋកិច្ចកម្ពុជា នឹងអាចងើបឡើងវិញនៅឆ្នាំក្រោយ បើទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩បាន |
![]() |
វិស័យឧស្សាហកម្មរបស់កម្ពុជានឹងកើនឡើងជិត ៩ភាគរយ នៅឆ្នាំក្រោយ |
ការវាយតម្លៃនេះគឺជាផ្នែកមួយនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលថ្មីៗនេះ។ វិស័យកាត់ដេរត្រូវបានគេរំពឹងថានឹងមាននិរន្តរភាពកំណើនស្រដៀងគ្នាទៅនឹងអ្វីដែលឃើញមុនពេលមានវិបត្តិ Covid-19 ដែលត្រូវបានជំរុញដោយតម្រូវការសកល និងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ស្បែកជើង និងកាបូបកម្ពុជាឆ្នាំ២០២២-២០២៧។យុទ្ធសាស្ត្រនេះត្រូវបានគេរំពឹងថានឹងលើកកម្ពស់បរិយាកាសវិនិយោគ និងការប្រកួតប្រជែងតាមរយៈការបង្កើនផលិតភាពការងារ។ ទន្ទឹមនឹងនេះ វិស័យផលិតកម្មមិនមែនកាត់ដេរត្រូវបានព្យាករណ៍ថានឹងរក្សាបាននូវកំណើនដ៏រឹងមាំដោយសារតែតម្រូវការខាងក្រៅ ដែលត្រូវបានរំពឹងថានឹងជំរុញការនាំចេញផលិតផលមិនមែនកាត់ដេរ។
ឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុកក៏ត្រូវបានព្យាករណ៍ថានឹងកើនឡើងផងដែរ ដែលគាំទ្រដោយវិធានការសំខាន់ៗរបស់រដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ វិស័យផលិតកម្មម្ហូបអាហារ និងភេសជ្ជៈក៏ត្រូវបានរំពឹងថានឹងបន្តមានកំណើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វិស័យសំណង់ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងល្បឿនយឺតជាងធម្មតា ដែលឆ្លុះបញ្ចាំងពីការរំពឹងទុកនៃការស្ទុះងើបឡើងវិញនៃលំហូរវិនិយោគពីបរទេស ជាពិសេសនៅក្នុងគម្រោងសំណង់ទាក់ទងនឹងទេសចរណ៍ និងពាណិជ្ជកម្ម។ ការសាងសង់លំនៅឋានក៏ត្រូវបានគេព្យាករថានឹងស្ថិតនៅក្រោមកម្រិតកំណើនមុនមានជំងឺកូវីដ-១៩។ ក្នុងរយៈពេលមធ្យម វិស័យសំណង់ទំនងជានឹងត្រូវបានជំរុញដោយតម្រូវការជាក់ស្តែង ជាពិសេសក្នុងវិស័យលំនៅឋាន ដែលគាំទ្រដោយប្រជាសាស្ត្ររបស់កម្ពុជា។ ការសាងសង់សម្រាប់ឧស្សាហកម្ម រោងចក្រ និងសកម្មភាពពាណិជ្ជកម្មផ្សេងទៀតក៏ត្រូវបានគេរំពឹងថានឹងលេចចេញជានិន្នាការថ្មី ដែលជំរុញកំណើនទាំងក្នុងរយៈពេលខ្លី និងមធ្យម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កាសែតខ្មែរថាមស៍ថា កត្តាជំរុញពីក្រោយការកើនឡើងនៃការវិនិយោគក្នុងឆ្នាំ ២០២៤ គឺកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសន្តិភាពដែលត្រូវបានធានាសម្រាប់អ្នកវិនិយោគនៅកម្ពុជា។ លោកបានបន្ថែមថា កត្តាទាំងនេះ គួបផ្សំនឹងច្បាប់វិនិយោគកម្ពុជាថ្មី ធ្វើឱ្យកម្ពុជាមានភាពទាក់ទាញជាពិសេសចំពោះអ្នកវិនិយោគ។
លោកបានកត់សម្គាល់ថាថ្មីៗនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការវិនិយោគដែលបានចុះបញ្ជីជាមួយក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា។ ក្រុមហ៊ុនដែលបានចុះបញ្ជីភាគច្រើនគឺជាក្រុមហ៊ុនផលិតមិនមែនកាត់ដេរ ដែលមានអ្នកវិនិយោគជាចម្បងមកពីប្រទេសចិន វៀតណាម ថៃ និងប្រទេសដទៃទៀត។ ក្រុមហ៊ុនដែលវិនិយោគលើឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រដំឡើងរថយន្ត កែច្នៃកសិកម្ម និងការផលិតសំបកកង់ គឺការរួមចំណែកដ៏មានតម្លៃដល់សេដ្ឋកិច្ចកម្ពុជា។ លោកបានបន្ថែមថា ការវិនិយោគទាំងនេះកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលើវិស័យកាត់ដេរ។
លោកបានបន្ថែមថា “នៅក្នុងប៉ុន្មានឆ្នាំខាងមុខ យើងរំពឹងថាការវិនិយោគឧស្សាហកម្មនឹងបន្តកើនឡើងដោយសារតែគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានអាកាសយានដ្ឋាន កំពង់ផែដឹកជញ្ជូន និងការតភ្ជាប់ការដឹកជញ្ជូនជាមួយប្រទេសផ្សេងទៀត និងទីផ្សារអន្តរជាតិ ដែលទាំងអស់នេះជាសុទ្ធតែជាកត្តាសំខាន់” ។ ទាក់ទងនឹងវិស័យសំណង់ លោក សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Group បានប្រាប់ខ្មែរថាមស៍ថា វិស័យនេះបានទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងបរទេសមកកម្ពុជា ដោយសារការអភិវឌ្ឍន៍របស់ប្រទេសភាគច្រើនជាប់ទាក់ទងនឹងវិស័យសំណង់ និងអចលនវត្ថុ រួមមានលំនៅដ្ឋាន ការកម្សាន្ត ទេសចរណ៍សាលារៀន មន្ទីរពេទ្យ ជាដើម។
“ខ្ញុំមើលឃើញថា វិស័យអចលនទ្រព្យកំពុងងើបឡើងវិញជាបណ្តើរៗ ហើយទំនងជានឹងត្រឡប់ទៅរកភាពរឹងមាំដូចដើមវិញ ដោយសារកម្ពុជាទទួលបានស្ថិរភាពនយោបាយ សន្តិភាព និងសន្តិសុខសេដ្ឋកិច្ច។ លោកបន្តថា «អ្វីដែលសំខាន់បំផុតនោះ កម្ពុជាអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសបង្កើតក្រុមហ៊ុននិងធ្វើជាម្ចាស់ភាគហ៊ុន ១០០ ភាគរយ។ «កត្តាទាំងនេះជំរុញទំនុកចិត្តអ្នកវិនិយោគនៅកម្ពុជា។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំផ្លូវការលើកដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆ្នាំ២០២៤ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ កើនឡើងចំនួន១៤៦ គម្រោង (កើនឡើង៥៤ ភាគរយ) បើធៀបនឹងឆ្នាំ២០២៣ ។ គម្រោងទាំងនេះមានដើមទុនវិនិយោគសរុបចំនួន ៦.៩ពាន់លានដុល្លារ កើនឡើង ១.៩៧ពាន់លានដុល្លារ (កើនឡើង៤០ភាគរយ) ហើយត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រមាណ ៣៣០,០០០កន្លែង។ គម្រោងវិនិយោគឧស្សាហកម្មមានចំណែកធំបំផុតដែលតំណាងឱ្យ៦៩ភាគរយនៃចំនួនសរុប៕
![]() គិតមកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជនជាង១២លាននាក់ហើយ, ល្បឿនៃការចាក់វ៉ាក់សាំងនេះ ត្រូវបាន អ្នកជំនាញអ្នកសេដ្ឋកិច្ចយល់ថា នឹងក្លាយជាធ្នាក់ដែលកម្ពុជាទាក់ ទាញវិនិយោគបរទេសឱ្យមកវិនិយោគនៅកម្ពុជាឡើងវិញ នៅឆ្នាំក្រោយ។ |
![]() យោងតាមការព្យាកររបស់រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ អាចធ្លាក់ចុះដល់ -១,៩% ប៉ុន្តែអាចងើបឡើងមកវិញនៅឆ្នាំ២០២១ នៅអត្រា ៣,៥% ប្រសិនបើការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ នេះបើសេចក្តីសង្ខេបពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។ |
មតិពីមិត្តអ្នកអាន