Trending now

ប្រធានរដ្ឋវៀតណាម ជួបជាមួយកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅឈីលី

09:54 | 11/11/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឈីលី នាយប់ថ្ងៃទី៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិក នៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅឈីលី។

លោក Luong Cuong ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម អាណត្តិ ២០២១-២០២៦ អគ្គលេខាធិការអង្គការសហប្រជាជាតិផ្ញើសារទូរលេខអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ជួបជាមួយកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅឈីលី
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ជួបជាមួយកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅឈីលី

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Viet Cuong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់កម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាងវៀតណាមនៅឯបរទេស រួមទាំងប្រទេសឈីលី តាមរយៈនោះ លើកទឹកចិត្តកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតក្នុងការបំពេញភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន។

លោក Nguyen Viet Cuong បានរាយការណ៍ជូនលោក Luong Cuong អំពីស្ថានភាពសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅឈីលី។ ទោះបីជាចំនួនប្រជាជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឈីលីមានចំនួនមិនច្រើនក៏ដោយ ក៏ពួកគេតែងតែសាមគ្គី និងគោរពច្បាប់នៃប្រទេសម្ចាស់ផ្ទះ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងប្រពៃណី ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ស្ថានទូតវៀតណាមប្រចាំនៅឈីលី បានផ្តោតលើការរក្សាទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ។ កម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅឈីលី តែងតែជឿជាក់លើមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋ ក៏ដូចជាតួនាទីដែលកំពុងកើនឡើងរបស់ប្រទេសជាតិ។

ក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Luong Cuong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលដែលស្ថានទូត ក៏ដូចជាសហគមន៍ជនវៀតណាមនៅឈីលី សម្រេចបានក្នុងការអនុវត្តមាគ៌ា គោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋរបស់វៀតណាម ចូលរួមចំណែកបន្តអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឈីលី។

ចែករំលែកជាមួយសហគមន៍អំពីស្ថានភាពក្នុងស្រុក លោកប្រធានរដ្ឋបានអះអាងថា ទោះបីជាស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកមានភាពស្មុគស្មាញក៏ដោយ ក្រោមការដឹកនាំរបស់បក្ស ជាមួយនឹងការខិតខំប្រឹងប្រែង និងសាមគ្គីភាពនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនគ្រប់មជ្ឈដ្ឋាន វៀតណាមនៅតែរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ហើយការការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី កិច្ចសហប្រតិបត្តិការបរទេសត្រូវបានលើកកម្ពស់ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ និងចាត់ទុកសហគមន៍ជនវៀតណាមនៅបរទេសជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន ដែលជាធនធានរបស់សហគមន៍ប្រជាជាតិ និងជាកត្តាសំខាន់ រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាមនិងប្រទេសនានា។

លោកប្រធានរដ្ឋបានស្នើឲ្យស្ថានទូតបន្តលើកកំពស់តួនាទីជាស្ពានជំរុញទំនាក់ទំនងពិសេសរវាងវៀតណាមនិងឈីលីឲ្យកាន់តែស៊ីជម្រៅ។ លោកប្រធានរដ្ឋជឿជាក់ថា សហគមន៍ជនវៀតណាមនៅឈីលីនឹងកាន់តែអភិវឌ្ឍ បន្តគោរពតាមច្បាប់របស់ប្រទេសម្ចាស់ផ្ទះ រក្សាអត្តសញ្ញាណប្រជាជាតិ ហើយក្លាយជាស្ពានជម្រុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍ៕

ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃកម្មវិធីប្រតិទាន

ប្រធានរដ្ឋវៀតណាម ជួបជាមួយកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅឈីលី
ប្រធានរដ្ឋវៀតណាម ជួបជាមួយកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅឈីលី
ប្រធានរដ្ឋវៀតណាម ជួបជាមួយកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅឈីលី
របាំអប្សរា៖ ជាស្ពានវប្បធម៌តភ្ជាប់វៀតណាម-កម្ពុជា របាំអប្សរា៖ ជាស្ពានវប្បធម៌តភ្ជាប់វៀតណាម-កម្ពុជា

យុគសម័យ - របាំអប្សរា ដែលជានិមិត្តរូបដ៏អស្ចារ្យនៃវប្បធម៌ខ្មែរ មិនត្រឹមតែជាទម្រង់សិល្បៈតែមួយគត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានវប្បធម៌រវាងប្រទេសកម្ពុជា និងវប្បធម៌ផ្សេងទៀតជុំវិញពិភពលោកផងដែរ។

ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន

នាថ្ងៃទី៩ ខែវិច្ឆិកា សប្តាហ៍វប្បធម៌ និងទេសចរណ៍ដែលតភ្ជាប់ជាមួយបុណ្យអកអំបុក ត្រូវបានបើកនៅតំបន់ភាគខាងត្បូងវៀតណាម ដែលមានជនរួមជាតិខ្មែររស់នៅច្រើន។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍