Trending now

អគ្គលេខាធិការអង្គការសហប្រជាជាតិផ្ញើសារទូរលេខអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam

16:35 | 06/09/2024

នៅក្នុងសារទូរលេខផ្ញើទៅកាន់លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើអត្ថា ធិប្បាយថានេះគឺជាពេលវេលាមួយដើម្បីចងចាំពីសារៈសំខាន់នៃការជំរុញគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ការដោះស្រាយវិបត្តិអាកាសធាតុ និងការពង្រីកឱកាស សម្រាប់មនុស្សទាំងអស់គ្នា; អំពាវនាវឲ្យជំរុញសាមគ្គីភាព និងដំណោះស្រាយរួម ដើម្បីសម្រេចបាននូវសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងធានាសិទ្ធិមនុស្ស រួមគ្នាកសាងអនាគតកាន់តែល្អប្រសើរសម្រាប់ប្រជាជនវៀតណាម និងពិភពលោក ទាំងមូល។

ប្រព័ន្ធផ្សព្វផ្សាយចិនយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤) អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្នាក់ ដឹកនាំបណ្ដាប្រទេស អង្គការអន្តរជាតិ និងគណបក្សនានាជុំវិញពិភពលោកបាន ផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម និងថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម។

ព្រះមហាក្សត្រ Charles ទី ៣ នៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង បានផ្ញើ សារទូរលេខអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ហើយ មានបំណងចង់ឲ្យវៀតណាម និងចក្រភពអង់គ្លេសនឹងបន្តសហការយ៉ាងជិតស្និទ្ធលើ បញ្ហាសំខាន់ៗរបស់ពិភពលោកដូចជា៖ សន្តិភាព វិបុលភាព បរិស្ថាន និងបម្រែ បម្រួលអាកាសធាតុ ដើម្បីផលប្រយោជន៍របស់ប្រជាជនជំនាន់ក្រោយនៃប្រទេសទាំង ពីរនាពេលខាងមុខ។

ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier ក្នុងសារទូរលេខអបអរសាទរផ្ញើរទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម បានសម្តែងជំនឿជាក់ថា ប្រទេសទាំងពីរនឹងបន្តធ្វើឱ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងសម្បូរបែបនាពេលខាងមុខ ក៏ដូចជាការរួមគ្នាជម្នះពុះពារលើបញ្ហា ប្រឈមសកលនាពេលបច្ចុប្បន្ននេះផងដែរ។

ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron បានផ្ញើលិខិត អបអរសាទរទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ក្នុងនោះវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចូលរួមក្នុងអនាគតប្រកបដោយ និរន្តរភាពតាមរយៈការអនុវត្តការផ្លាស់ប្តូរថាមពល ព្រមទាំងអះអាងនូវការគាំទ្ររបស់ បារាំងចំពោះវៀតណាមដើម្បីសម្រេចបាននូវគោលដៅនេះផងដែរ៕

ទីក្រុង ហូជីមិញ៖ កម្មវិធីសិល្បៈ «មាតុភូមិដ៏ពិសិដ្ឋ» អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ទីក្រុង ហូជីមិញ៖ កម្មវិធីសិល្បៈ «មាតុភូមិដ៏ពិសិដ្ឋ» អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ

កម្មវិធីសិល្បៈ "មាតុភូមិដ៏ពិសិដ្ឋ" អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យជាតិនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤) បាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី២ ខែកញ្ញា ...

ការប្រារព្ធទិវាជាតិវៀតណាមនៅទីក្រុង Ekaterinburg៖ ពង្រឹងមិត្តភាពវៀតណាម-រុស្ស៊ី ការប្រារព្ធទិវាជាតិវៀតណាមនៅទីក្រុង Ekaterinburg៖ ពង្រឹងមិត្តភាពវៀតណាម-រុស្ស៊ី

ប្រជាជនរុស្ស៊ីចងចាំជានិច្ចចំពោះប្រជាជនវៀតណាមជាមួយនឹងស្មារតីតស៊ូតស៊ូដើម្បីដណ្តើមបានឯករាជ្យ និងឯកភាពប្រទេស។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស