Trending now

ប្រព័ន្ធផ្សព្វផ្សាយចិនយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam

12:18 | 18/08/2024 យោងតាមវិទ្យុសំលេងវៀតណាម

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីប្រព័ន្ធផ្សព្វផ្សាយចិន ជាមួយនឹងអត្ថបទសរសេរជាច្រើន ដែលក្នុងនោះសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះគឺជាការបន្តប្រពៃណី ហើយនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងជាងមុន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam៖ បន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសដើម្បីផលប្រយោជន៍ជាតិ និងប្រជាជាតិ
ប្រព័ន្ធផ្សព្វផ្សាយចិនយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam
ប្រព័ន្ធផ្សព្វផ្សាយចិនយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam

នៅព្រឹកថ្ងៃទី១៨ ខែសីហា ព័ត៌មានអំពីលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់ទីក្រុងក្វាងចូវ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ និងទីភ្នាក់ងារសារព័ត៌មានសំខាន់ៗជាច្រើនរបស់ចិន។

មុននោះ បន្ទាប់ពីប្រទេសទាំងពីរបានប្រកាសអំពីដំណើរទស្សនកិច្ចនេះ ទីភ្នាក់ងារសារព័ត៌មានចិនជាច្រើនបានចុះផ្សាយអត្ថបទជាច្រើនស្ដីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅថ្ងៃទី ១៧ ខែសីហា កាសែត Beijing Daily បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដោយសង្កត់ធ្ងន់ថា "ការដែលលោកអគ្គលេខាបក្ស តូ ឡឹម បានជ្រើសរើសប្រទេសចិនជាប្រទេសដំបូងគេ ដែលលោកទៅបំពេញទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងនោះ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិននិងវៀតណាម”។

ក្នុងពេលជាមួយគ្នានោះ លោកស្រី Nie Huihui ជាអ្នកទទួលបន្ទុកគម្រោងវៀតណាមនៅវិទ្យាស្ថានអាស៊ីអាគ្នេយ៍និងអូសេអានី នៃសភាបណ្ឌិត្យទំនាក់ទំនងអន្តរជាតិសហសម័យចិន បានចាត់ទុកថា បន្ទាប់ពីចូលកាន់តំណែង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានប្រកាសម្តងហើយម្តងទៀត អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយចិន ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន គឺជាគោលជំហរដ៏ខ្ជាប់ខ្ជួន ជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ លោកស្រីបានអត្ថាធិប្បាយថា “ទំនាក់ទំនងចិន-វៀតណាមនឹងបន្តស្ថិតស្ថេរនិងប្រសើរឡើង”។

ចំណែកឯកាសែត Xinmin Evening News របស់ទីក្រុងសៀងហៃ បានបញ្ជាក់ថា ពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន អាចឃើញកម្រិតខ្ពស់ សារៈសំខាន់ និងភាពទូលំទូលាយនិងស៊ីជម្រៅនៃកិច្ចពិភាក្សា និងកិច្ចប្រជុំនានា នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ។ អត្ថបទបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនដែលបញ្ជាក់ថា៖ "ប្រទេសចិនសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រីកចំណងមិត្តភាពជាប្រពៃណី និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម"ផងដែរ។ អត្ថបទក៏បានប្រៀបធៀបប្រទេសវៀតណាមទៅនឹង "ផ្កាយ" មួយ នៅពេលដែលចាប់ពីឆ្នាំ ២០២៣ មក ប្រមុខនៃសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីសុទ្ធតែបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម៕

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន

ដំណើរទស្សនកិច្ចនឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam៖ បន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសដើម្បីផលប្រយោជន៍ជាតិ និងប្រជាជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam៖ បន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសដើម្បីផលប្រយោជន៍ជាតិ និងប្រជាជាតិ

អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ នាព្រឹកថ្ងៃទី៣ ខែសីហា នៅទីក្រុងហាណូយ បន្ទាប់ពីចូលកាន់តំណែងជាអគ្គលេខាបក្សនោះ លោកប្រធានរដ្ឋ តូ ឡឹម បានអះអាងថា នឹងបន្តរៀបចំ និងអនុវត្តន៍ឲ្យបានល្អបំផុតនូវគោលមាគ៌ាទូទៅ របស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១៣ ស្តីពីគោលនយោបាយកិច្ចការបរទេស។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ