Trending now

លោក Luong Cuong ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម អាណត្តិ ២០២១-២០២៦

08:25 | 22/10/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២១ តុលា នៅវិមានរដ្ឋសភា ដោយមានសមាជិករដ្ឋសភាផ្ដល់សំឡេងគាំទ្រ ១០០% រដ្ឋសភានីតិកាលទី ១៥ បានបោះឆ្នោតជ្រើសតាំងលោក Luong Cuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស សមាជិករដ្ឋភានីតិកាលទី ១៥ ឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្ដិ ២០២១-២០២៦។

មហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមលើកទី ១០ អាណត្តិ ២០២៤ - ២០២៩៖ សាមគ្គីជនជាតិដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ តម្លៃយូរអង្វែងនៃសាមគ្គីភាពអន្តរជាតិក្នុងឆន្ទៈរបស់លោកប្រធានហូជីមិញ
លោក Luong Cuong ស្បថចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាម
លោក Luong Cuong ស្បថចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាម

នៅសម័យប្រជុំលើកទី៨ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែតុលា លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម បានថ្លែងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម​អាណត្តិ ២០២១-២០២៦។

បន្ទាប់មក រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្ដខាងលើតាមរយៈប្រព័ន្ធអេឡិចត្រូនិក។

ជាលទ្ធផល ដោយមានសមាជិករដ្ឋសភាចំនួន ១០០% ផ្ដល់សំឡេងគាំទ្រ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិ ២០២១-២០២៦ ចំពោះលោក Luong Cuong។

បន្ទាប់ពីជាប់ឆ្នោត លោកប្រធានរដ្ឋថ្មី Luong Cuong ស្បថចូលកាន់តំណែងតាមបទប្បញ្ញត្តិ។

“ក្រោមទង់ក្រហម ផ្កាយពណ៌លឿងដ៏ពិសិដ្ឋនៃមាតុភូមិ នៅចំពោះមុខរដ្ឋសភា និងជនរួមជាតិ និងអ្នកបោះឆ្នោតទូទាំងប្រទេស ខ្ញុំ-ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមធ្វើសច្ចាប្រណិធាន៖ ស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ខិតខំបំពេញភារកិច្ចដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន” ៕

ថ្លែងមតិក្នុងពិធីទទួលតំណែងជាប្រធានរដ្ឋ លោក Luong Cuong បានសំដែងការរំភើបចិត្ដយ៉ាងខ្លាំង មានកិត្តិយស និងយល់​ដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវដ៏ធំធេងចំពោះមុខបក្ស រដ្ឋ និងប្រជាជន នៅពេលដែលរដ្ឋសភាជឿជាក់ និងទុកចិត្ត បោះឆ្នោតជ្រើសតាំងលោកឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកប្រធានរដ្ឋ Luong Cuong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លោកអគ្គលេខាបក្ស To Lam និងថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលបានជឿទុកចិត្ត និងប្រគល់ភារកិច្ចដ៏ខ្ពស់ខ្ពស់នេះ។ លោកសំដែងការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ៊ំ ហូ ជាទីស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់បុព្វបុរស អតីតយុទ្ធជនបដិវត្តន៍ វីរអ្នកម្ដាយវៀតណាម វីរជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ ជនរួមជាតិ និងប្រជាជននៅទូទាំងប្រទេសបានខិតខំ ត្រៀមខ្លួនពលីកម្ម ដើម្បីប្រទេសជាតិមានតួនាទី និងកិត្យានុភាពអន្ដរជាតិដូចសព្វថ្ងៃនេះ៕

ការអនុវត្តយ៉ាងទូលំទូលាយនៃពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ ការអនុវត្តយ៉ាងទូលំទូលាយនៃពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ

នាព្រឹកថ្ងៃទី៦ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទួលជួបលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦ លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦

នារសៀលថ្ងៃទី ២០ ឧសភា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៧ នៃរដ្ឋសភា វៀតណាមនីតិកាលទី ១៥ បណ្ដាសមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តី សម្រេចចិត្តអំពីការបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស